បេសកកម្មស្វែងរកនារីដែលបានបាត់ខ្លួន បានធ្វើឡើងក្នុងរយៈពេល៣ថ្ងៃកន្លងមក ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដោយមានកិច្ចសហការរវាងអធិការដ្ឋានក្រុងបូកគោ ស្រុកទឹកឈូ រួមជាមួយអាជ្ញាធរមូលដ្ឋាន ដោយប្រើប្រាស់កម្លាំងប្រមាណជាង ១០០នាក់។
ក្រោយការព្យាយាម និងលះបង់កម្លាំងកាយចិត្តអស់រយៈពេល៣ថ្ងៃ ទំព័រផ្លូវការរបស់ស្នងការខេត្តកំពត បានបង្ហោះសារនៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ ជាមួយខ្លឹមសារថា៖ “សពប្អូនស្រីខួចត្រូវបានរកឃើញហើយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣”។
សាកសពនារីរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញហើយ នៅចម្ងាយពីកន្លែងកើតហេតុប្រមាណជាង២០០ម៉ែត្រ៕











