Home ព័ត៌មានសេដ្ឋកិច្ច យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បញ្ចប់បេសកកម្មតម្រង់ទិស «ជំនាញខ្ញុំ» នៅខេត្តបាត់ដំបង ដោយជោគជ័យ

យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បញ្ចប់បេសកកម្មតម្រង់ទិស «ជំនាញខ្ញុំ» នៅខេត្តបាត់ដំបង ដោយជោគជ័យ

77
0

យុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានបញ្ចប់ដោយជោគជ័យនូវសិក្ខាសាលា «ជំនាញខ្ញុំ៖ ការយល់ដឹងពីសាកលវិទ្យាល័យ (Meet Me, Meet My Major: Insights to University)» កាលពីថ្ងៃទី ១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ នៅខេត្តបាត់ដំបង។ សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពីការសិក្សានៅសាកលវិទ្យាល័យដល់សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា និងការកសាងអនាគតប្រកបដោយសក្តានុពល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7pD7OAwURamLkRiEpKgJiuy1GV7lKueQmRiWqZwNVZy3z0yl_e4kHzQ1AigJuSzByw1Ichdv6x5VS7CNcW4KqtSHFa_cO6xOyzioCubL4kyuxSBFuYo54dHwbGwrCQGxXPsBusdQ0XULmr2x-h5k2NgnhgBi7TMyE4KzMbGlPf_F1SXBhXFbEIdgALs0/s6000/_DSC6405.jpg
សិក្ខាសាលា «ជំនាញខ្ញុំ៖ ការយល់ដឹងពីសាកលវិទ្យាល័យ (Meet Me, Meet My Major: Insights to University)» បានប្រព្រឹត្តឡើងកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ នៅក្នុងខេត្តបាត់ដំបង។ សិក្ខាសាលានេះ បានប្រព្រឹត្តឡើងនៅវិទ្យាល័យចំនួនបួន រួមមាន វិទ្យាល័យ ព្រះមុនីវង្ស វិទ្យាល័យ នេតយ៉ង់ វិទ្យាល័យ សម្ដេចឳ និង សាលាអន្តរជាតិ យូ អេស អេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuFmCRDR4f0nRGOvvXdSe_HpHASSKxMSSVWt7GWSqZpDOdR4iIA6EceZ2Fw-e4EQjapYNipKCCutI_gVc2ihRqTcWXkQJUeDJlKV6fwEY5ILRbFG93ErF6cemPNMsscaRa2sKxIjNHhQK-3dgK0IPxwzTMtxY6R-_nw1IJo7MRcCyxAyYon4A6yaFO0aM/s6000/_DSC4137.jpg
នៅក្នុងដំណើរការនៃកម្មវិធីនេះ សិក្ខាកាមទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអប់រំ និងវេទិកាអន្តរកម្មជាច្រើន រួមមាន៖ វគ្គតម្រង់ទិសមុខជំនាញសិក្សា ការចែករំលែកបទពិសោធន៍អាហារូបករណ៍ វិធីសាស្ត្រត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ការវាស់ស្ទង់ចំណេះដឹងទូទៅ ការចែករំលែកពីជីវិតជានិស្សិតថ្នាក់ឧត្តមសិក្សា ព្រមទាំងការស្វែងយល់ពីឱកាសការងារ និងអាជីពនាពេលអនាគត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi73qiZID_gR-C9tfaKO1-lSDjAQrCjK_gBGQ0NPZkyYFzSlmBB0RZjvo14Kl321RM9PkzWWShdDYJvPvbYoXK3QealZNJQIVm6GleTmEe7ULfWcf2KiIIitmrR2qQ8hNLVCD0pu6tf1plZUzJ0Y2T9mM2567_60V2gPUHEhm-ompB6ii1z9SkUjrGCUqY/s6000/_DSC5385%20(1).jpg
បន្ថែមលើសពីនេះ សិស្សានុសិស្សក៏ទទួលបានឱកាសដ៏ល្អ ក្នុងការបង្កើតទំនាក់ទំនងផ្ទាល់ជាមួយនិស្សិតសាកលវិទ្យាល័យ និងវាគ្មិនកិត្តិយស ដែលមានជំនាញឯកទេស និងបទពិសោធន៍យ៉ាងសម្បូរបែប។ តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែង បញ្ហាប្រឈម និងសមិទ្ធផលនានា វាគ្មិនទាំងអស់បានរួមចំណែកយ៉ាងសំខាន់ក្នុងការបំផុសគំនិតសិស្សានុសិស្ស ឱ្យស្វែងរកចំណង់ចំណូលចិត្តផ្ទាល់ខ្លួន កំណត់គោលដៅសិក្សា និងធ្វើសេចក្តីសម្រេចចិត្តលើផ្លូវជីវិតអនាគតដោយភាពជឿជាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyRQsjqaayyDCOZOHFlAzGiH7pJ8sF5s2gVMNvDZL8gABEVywWdYiEcsp-DUAsF01uyKar6TXuUvEKxW0GRV3c2KZee-JPsFS1wFWOgjqWJNXnTJ-CsfCySAclFi8EOUlvEcUzw4avcDCMnl8YMMKpq7LX3pRDmySkoS9K_U1rgonZyiJio92G5UizHJQ/s5755/_DSC4067.jpg
អំឡុងពេលសិក្ខាសាលានេះ សិស្សានុសិស្សទទួលបាននូវព័ត៌មាន និងការណែនាំស៊ីជម្រៅលើមុខជំនាញសំខាន់ៗចំនួន ១២ ពីសំណាក់យុវទូតនិស្សិត និងវាគ្មិនចំនួន ១៥ រូប។ លើសពីនេះ ក្រុមការងារក៏បានចែកជូនខិត្តប័ណ្ណព័ត៌មានដែលរៀបរាប់យ៉ាងលម្អិតអំពីមុខជំនាញនានា ដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្សផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQmBbEv2g8eObhOqNSz5c-iqtOijtoRVQKgXpIEOMudU1Ho8C0Kjxr10R97sp7WFpA6AKBiCMV85VfbZxw9N2BJfxovOj-jOb9F7-RE7HFjPlOXdqtxNK5OtGm7DQtor9JzwaqnLF61sMJF4_qp8xLP1kE0rqK4zAiUIfCbrKSBxwf26HPda01p2w72Dg/s6000/_DSC5269.jpg

គួរបញ្ជាក់ថា សិក្ខាសាលា «ជំនាញខ្ញុំ (M5)»នេះ បានប្រព្រឹត្តឡើងចំនួន ៤ លើករួចមកហើយ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០២៣ មក។ សិក្ខាសាលា «ជំនាញខ្ញុំ (M5)»ត្រូវបាន ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីការត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក៏ដូចជាគន្លឹះក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឱ្យបានត្រឹមត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzQ3MgJHgR2MELgMxUuAQCQJ_7lEyJu3LNxcDtWFVYfr55xRkN9EM6Z5jiNn_u2Lg_E6ziMaLZqDgDX7sTBO85CKGiTG2vdZNpWYuREFi5FzVcMsB8kC1-nwBU6-nXB-KPZ-ZzNhjxpqD1kcP7Mp141MvBifb_YzZtLfr71beP6Plb8Ae8DXVCd1wmRSw/s6000/_DSC5674.jpg
សិក្ខាសាលានេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូន ដោយមានការចូលរួម និងការគាំទ្រពីសំណាក់ដៃគូឧបត្ថម្ភផ្សេងៗ ដែលរួមមានសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាអ្នកឧបត្ថម្ភធំ ខណៈមានការសហការឧបត្ថម្ភដោយក្រុមហ៊ុនទឹកពិសា Hi-Tech។ លើសពីនេះ Indomie Cambodia ក៏ដើរតួយ៉ាងសំខាន់ក្នុងនាមជាអ្នកឧបត្ថម្ភមួយផងដែរ ព្រមទាំងមានការចូលរួមចំណែកពីសប្បុរសជន និងដៃគូផ្សព្វផ្សាយព័ត៌មានជាច្រើន ដែលការគាំទ្រទាំងនេះ គឺជាការជំរុញយ៉ាងសំខាន់ក្នុងការធ្វើឱ្យកម្មវិធីសម្រេចបានលទ្ធផលយ៉ាងផ្លែផ្កា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUbt6fFIgHB7xzYSEuzLVb-9_93oWRVIjBJWDA_5-jocHqJBc3Mo8FS0GbRWwLx7_1B4RB2E_WStE3Sexgr-wJDH-vdTW_2MS8t4WQrELGzFZM3fAJQNnbJmaeY1jzOEK5HMBB4SThwF0UyFEEhDSs9WepKCo1-XEwEjxi1KywlXGiQJYB5rbGuFdvOPQ/s6000/_DSC4556.jpg
សិក្ខាសាលា «ជំនាញខ្ញុំ៖ ការយល់ដឹងពីសាកលវិទ្យាល័យ (Meet Me, Meet My Major: Insights to University)» ត្រូវបានបញ្ចប់ដោយទទួលបាននូវភាពជោគជ័យ និងទទួលបានមតិវិជ្ជមានជាច្រើនពីសំណាក់អ្នកចូលរួម។ តាមរយៈសិក្ខាសាលានេះ ក្រុមយុវទូតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សង្ឃឹមយ៉ាងថានឹងអាចចូលរួមជាចំណែកក្នុងការជួយដល់ប្អូនៗសិស្សានុសិស្ស ក្នុងការជ្រើសរើសអាជីពរបស់ពួកគេនាពេលអនាគតប្រកបដោយទំនុកចិត្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbgUw48xw5VuA6h8UpBgGqYhAebx9zoCDZlDCuelWyvjXFWbG5wk5iR8YZOYdAjyza__1x_2PFC5nfa2zGwOVrhJasDSFyE-8eRARj256jcIbKxJoLpXfexOVOaDJXOeStXJPvZKZTZGG0t7TsDq6GMCFga2Md2UuZn7skc2yuIMbrpfrO6f6H61fpXdc/s6000/_DSC5526%20(1).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitwF1RiEx87GNCaNtibXEHi7ylMT4QnukDEqJ-VUXPt0F5tmlDBXRUx2S-wO7eb2JSh_Vt0FBhzagQR8w4puDZSYo4Ilr_DLekd9Pg-iG0vw_exouZCusmTNlXF6P0mUnd-kTY7iNyMZJmzid8oMTWalKyjCPDGWuX5eJhgv8E0ntmwHC7YLCceJS04GU/s6000/_DSC4172.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy4v-3q06ZZwvyPQW5fJww057fAV8nBABd4gjbp5G_o2g9VZAUxuFEIRX2JKf9TCqmN_tN78rl_dpzHgrqlvmJdidifltpTQS1N_9rOmFOYVj0LuDBSIE8yZGNWqsxjHpFcFEp0vyW0am_X3iMYppfZVIw2aXXT507SXWaZV1aXEWfdoGmpv6OCddbrAw/s6000/_DSC5519.jpg