លោកស្រី ទ្រី ដាណា ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិណែនាំជាច្រើនទៅលើអ្នកជំនួញរូបនេះក្រោយលោកស្រីបានឈប់រថយន្តស៊េរីទំនើបរបស់ខ្លួនដើម្បីផ្តិតយករូបភាពលើផ្លូវល្បឿនលឿនហើយបានបង្ហោះរូបភាពលើបណ្តាញសង្គម។May be an image of 1 person, road and text

ចាប់តាំងពីមានផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ឃើញថាប្រជាពលរដ្ឋពេញនិយមយ៉ាងខ្លាំងទោះបីជាត្រូវចំណាយថវិកាដើម្បីអាចបើកបរលើផ្លូវនេះក្តីប៉ុន្តែនៅតែជាជម្រើសល្អព្រោះការប្រើផ្លូវនេះមានភាពងាយស្រួលច្រើននិងចំណាយពេលវេលាតិចក្នុងការបើកបរ។ ទោះបីជាប្រជាពលរដ្ឋបង់ប្រាក់មុននឹងអាចឆ្លងកាត់ផ្លូវនេះក្តីតែក៏ត្រូវអនុវត្តគោរពគោលការណ៍ដែលបានកំណត់របស់ក្រសួងសាធារណការដើម្បីជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។ មួយក្នុងចំណោមការហាមឃាត់ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនគឺហាមឈប់ ហាមចត ឬហាមបរថយក្រោយ។May be an image of 1 person, road and text

ការហាមឃាត់នេះហើយកំពុងធ្វើឱ្យលោកស្រី ទ្រី ដាណា ដែលមហាជនស្គាល់ថាជាអ្នកជំនួញជោគជ័យមួយរូបនៅក្នុងប្រទេសត្រូវបានប្រជាពលរដ្ឋចូលទៅបញ្ចេញមតិកុំឱ្យលោកស្រីធ្វើបែបនេះតទៅទៀតព្រោះកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកស្រីបានបង្ហោះរូបជាច្រើនសន្លឹកដោយបានឈប់រថយន្តស៊េរីទំនើបរបស់ខ្លួនថតរូបលើផ្លូវល្បឿនលឿនអមជាមួយចំណងជើងថា «អ្នកកំពង់សោមសុំបាយមួយពេលបានអត់?» ដែលការឈប់ថតរូបនេះគឺជាទង្វើពុំត្រឹមត្រូវឡើយ។May be an image of 1 person and road

អ្នកលេងបណ្តញសង្គមបានចូលទៅបញ្ចេញមតិថា «ចែមែនខ្វះបាយទេ តែចែខ្វះការគិតតិច ព្រោះផ្លូវហ្នឹងមែនកន្លែងឈប់ថតលេងទេចែ, បើនៅស្រុកគេ ឈប់ឡានតាមផ្លូវបែបនេះ ប្រាកដជាប៉ូលីសចាប់ចូលប៉ុស្តិ៍ទាំងម្ចាស់និងឡាន ព្រោះវាបង្កគ្រោះថ្នាក់ ,ផ្លូវល្បឿនលឿនគេមានចំណតឱ្យឈប់សម្រាកត្រឹមត្រូវ មកឈប់បែបនេះហានិភ័យខ្លាំងណាស់, លើផ្លូវល្បឿនលឿន អាចឈប់ថតបានទៀត»។May be an image of 1 person and road

អ្នកផ្សេងទៀតបានសរសេរថា «ផ្លូវល្បឿនលឿនមិចឈប់ថតរូបបានចែឡានគេជិះល្បឿនលឿនៗ បើគេបុកពីក្រោយទៅជាយ៉ាងណា គេមានចំណតឱ្យយើងឈប់តាស ខ្វះអីកន្លែងស្អាតៗថតនុះ ឈរកណ្តាលផ្លូវគេថតនោះ,ឡានខូចមែននឹងបានឈប់និងបងៗ?, ឡានថ្លៃ តែសូមគិតពីអាយុជីវិតគេផង រៀនឱ្យតម្លៃអាយុជីវិតគេផងលោកជំទាវ,តើអ្នកបើកឡានធ្លាប់រៀនបើកបរទេបានជាឈប់ចឹង?»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoumAwWZHtZzlT1Kf6lUzAX7f5Yahms7AXjTwbhA9nhBCqcUiU-FPDUIbylpBogu45Bxv97BSDmot7GObARpEPpNWyMOIvC9USRRHyYtGUIuJKhyhlWaX7QMwNQZ6NyPcwVjVr84Hl-EIa-IumDqqVLrhsd5GG2VTpel53VEFX4yiC-yvlAJ-2oATVjaw/s1037/%E1%9F%A1%20(5).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQa3nSmxeUjmFE2hHDGE24x2l46pSPbhaWQ44Yi0wsOZGauV0M8qVE7gMU1BQgYapG0gMMPMwyaLKf2VSFoeunGyTxSF0aZ5Aztio2nj7jOynBIE_YOGhIWhBzgtCpvjhK-GnzAvMaufQMeLrlg94YOujNbty70yilwRvIYrRkCxtId3ob2qQ_k9DliJA/s1034/%E1%9F%A2%20(5).jpg