រឿងប្រើពុម្ពអក្សរខ្មែរដែលមានការច្នៃប្រឌិតថ្មីក្នុងន័យទាក់ទាញតារាចម្រៀង ជី ដេវីត ធ្លាប់រងនូវមតិរិះគន់យ៉ាងកក្រើកនៅពេលចេញបទ «មហានគរ » រួចមកហើយស្រាប់តែពេលនេះផលិតកម្មសាស្រ្តាហ្វីម កំពុងរងនៅមតិរិះគន់រឿងប្រើពុម្ពអក្សរ ក្នុងនោះតារាកំប្លែងល្បីឈ្មោះលោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី ក៏បានចេញមុខប្រតិកម្មមិនគាំទ្រការប្រើពុម្ពអក្សររឿងថ្មីរបស់ផលិតកម្មខាងលើនេះឡើយ។
នៅល្ងាចថ្ងៃទី១ ខែសីហា នេះ តារាកំប្លែង នាយ ពាក់មី បានបង្ហោះ Poster រឿងមួយមានចំណងជើងថា «មួយលានបែកមួយលានជួប» ដែលមានតួឯកស្រី រចនា រ៉ាវ៉ាឌី និងតួឯកប្រុស ព្រីន ខណៈរឿងថ្មីនេះក៏ត្រៀមនឹងចាក់បញ្ចាំងក្នុងរោងកុនផងដែរ។ លោក ពាក់មី បានសរសេរដោយខ្លីថា «ខ្ញុំសូមមិនគាំទ្រ ការសរសេអក្សខ្មែរបែបនេះ»។ Posterថ្មីនេះមិនមានអ្នកយកទៅកែបន្ថែមទេពោលគឺជាផ្ទាំងរូបភាពផ្សព្វផ្សាយរឿងថ្មីហើយផេកផ្លូវការ Sastra Film បានបង្ហោះកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣១ ខែកក្កដា ។
ទន្ទឹមនឹងមានការប្រតិកម្មនិងមិនគាំទ្ររបស់តារាកំប្លែងខាងលើ ងាកទៅអ្នកលេងបណ្តាញសង្គមវិញក៏បានបញ្ចេញមតិរិះគន់ដែរថា «មិចបានយកអក្សររបស់យើងទៅសរសេរឱ្យស្រដៀងអក្សរថៃចឹងធ្វើអី ខ្ញុំក៏មិនគាំទ្រឱ្យធ្វើបែបនេះដែរ យើងមិនបានទៅចង់ធ្វើឱ្យដូចគេឬចម្លងពីគេទេតែសូមកុំធ្វើបែបនេះអី, វៃ keyboard បែបថៃ, Font Khmer លែងមានហើយមើលទៅ, ដឹងចេញក្បាច់អីទេ គាំទ្របង,មិនគាំទ្រសរសេរបែបហ្នឹង,បែបថៃ, រៀន បានចេះដឹងខ្ពង់ខ្ពស់ ហេតុអ្វីបានជាអ្នកកែអក្សរទៅបែបនេះ,គាំទ្រពូអានទម្រាំដាច់អក្សរ រ ដូចអក្សរ S អក្សរ យ ដូចអក្សរ W ,ផលិតកម្មប៉ុណ្ណាប៉ុណ្ណីដែរ តែមិនដឹងថាគិតអី ខំសរសើរតាំងពីដើមមកឡូវទៅចេញចឹងអស់ទៅ,ស្រដៀងអ្នកជិតខាង,យល់ស្រប ការលើកឡើយរបស់បង»៕










