នៅលើបណ្តាញសង្គមមានការស៊ែរចែករំលែកជាច្រើនទៅលើវីដេអូគូដណ្តឹងរបស់លោកគ្រូ សាន សុជា ច្រៀងបទ «ពេលបងចាស់ទៅ» ។ ក្នុងនោះ ឆាឆា អ្នកលេងបណ្តាញសង្គមល្បីឈ្មោះ បានបង្ហោះវីដេអូច្រៀងបទខាងលើនេះក្នុងន័យច្រៀងត្រាប់តាមក៏រងនៅមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមថាពុំគួរធ្វើបែបនេះទេទោះក្នុងន័យបង្កភាពសប្បាយរីករាយក៏ដោយតែមានផលប៉ះពាល់អារម្មណ៍គេដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRoMjb7QENbMPYl06BlIuzaqQqXHHPgUjo0UhwHTn_gXjSQ4d4Z8p2Gd2eWH7iCI-ufy-OJmTBV6zOt1iCEvRYbYqBAY2PJ0sdNZCtjDZub3Ga5ZvEgyAssd2s7spDHpNhjvs9BQfBlJOhccx1DW9XkJ_vXfTxp51_yRcWMwiaXvBMeQvToQjyLzhZc5A/s1081/image_2023-08-01_09-06-49%20(2).png

ឆាឆា ត្រូវគេកត់សម្គាល់ឃើញថា បានធ្វើវីដេអូកម្សាន្តសប្បាយរីករាយដល់អ្នកទស្សនាតាមរយៈវីដេអូកំប្លែងៗជាច្រើនជាមួយប្រធានបទណាដែលកំពុងក្តៅគគុកលើបណ្តាញសង្គម។ ថ្មីៗនេះទៀតសោត ឆាឆា បានច្រៀងបទ «ពេលបងចាស់ទៅ» ក្នុងន័យត្រាប់តាមសំឡេងរបស់អនាគតភរិយាលោកគ្រូ សាន សុជា ដោយក្នុងពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី៣០ ខែកក្កដា កញ្ញា ឡៅ ដានេ បានច្រៀងបទខាងលើនេះជូនជាកាដូដល់អនាគតស្វាមីធ្វើឱ្យមានការជជែកវែកញែកយ៉ាងច្រើនពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii5xQ6Aps96tE7W6jPd2Cri42eiBp_lNnEMrMmJWxfap2SXGG2AjzKvgw5F2Tl5RPEwJ5qGZwYR0x1On3CGDEAQKZykiiMRCejhFG90sOcB9dAEh2ewdBlsz1UTxtXji2MlZhhFm8tOamaL3ZW4pY0Jf_fLi6b4SuUBSprkUU7RFG5JJedaiCP9UFiutM/s2048/364744526_216185841414330_4981615251059436868_n.jpg

ទោះយ៉ាងណា ការបញ្ចេញវីដេអូរបស់ ឆាឆា ទាក់ទងនិងប្រធានបទខាងលើនេះមហាជនក៏បានរិះគន់ទៅលើអ្នកលេងបណ្តាញសង្គមល្បីឈ្មោះរូបនេះទោះក្នុងន័យចង់បង្កការសប្បាយក៏ដោយ ប៉ុន្តែការធ្វើនេះប្រៀបដូចជាការសើចចំអក បណ្តុះបង្អាប់ម្ខាងទៀតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDTwfLVaceoA0DBpDKPAg-U2TFAZ3K8YzTFRBhWn2goiOYyK6n0P95ou2mbvGld7fQK7Oqw1XYroxiinWZYdo3Gmya8b24rqRGnPGb36T2QCfk_Q73NMZdAKxhsOpiDj6rjFqrKfW2xIxsji5gknv1kBlrtYpcyody6f-LTfYAfVJ65vkFWtPcJxa-AUc/s707/364695594_216185928080988_7219088554910910582_n.jpg

«ហេតុអ្វី ? ធ្វើអញ្ចឹងចំណេញអ្វីសម្រាប់អ្នក ? តើវាជារឿងដែរគួរឱ្យអស់សំណើចណាស់មែនទេ ? បែបនេះទើប ខ្ញុំគិតថាសង្គមយើងឥឡូវបើខុសគឺជាន់បើយើងធ្វើត្រូវគឺគេចាំសើចចំអកខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចេះស្រឡាញ់គ្នានិងប្រាប់ពីចំណុចខ្វះខាតប្រសើរ ជាងបង្ហាញលើបណ្តាញសង្គម, បុគ្គលណាគួរលេងនិងបុគ្គលណាពុំគួរលេង, ចូលចិត្តប្អូន ព្រោះប្អូនធ្វើឱ្យសប្បាយ តែម្តងនេះប្អូនរៀងជ្រុលបន្តិចហើយ ឆាៗ បងឧទាហរណ៍ វាមិនខុសអីពីមានអ្នកផ្សេងត្រាប់ ឬ ប្រដូច ឬ លេងសើច នឹង ភេទដូចប្អូនទេ យកចិត្តគេដាក់ចិត្តប្អូនផង (បញ្ជាក់ បងមិនដែលរើសអើងភេទទេ គ្រាន់តែឧទាហរណ៍)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZZPBX7OR5S0Z4G_FaHIK0mlcXg1qqr7N7l97ukpWLOBeude2zi6XL5z_PDdfJYk_J-CETSHqnDIm277I_FBmFiXQqHiMd7m3cPDFruwJS0YeYq6UcBeLAW0XKMbfLc7BlhmV2P3C7G18rE_taWdrY2OyPTiYiIqmqugo88H-x8qNVXEecz2BlI6BUlY/s739/%E1%9F%A1.PNG

«សរសើរបងស្រីទៅគាត់ក្លាហានហ៊ានច្រៀង ហេតុអីក៏ធ្វើតម្រាប់តាមគាត់បែបហ្នឹង? បានប្រយោជន៍អីពេល bully គេចឹង យក view? ខ្ញុំចូលចិត្តវីដេអូសំណើចឆាឆា តែនេះលើសហើយ គេជាមនុស្ស គាត់មិនបានធ្វើអីប៉ះពាល់ដល់អ្នកដទៃទេ។ គិតពីអារម្មណ៍អ្នកដទៃផងមុននឹងធ្វើ។ ខ្ញុំជឿថាឆាឆាក៏ធ្លាប់ត្រូវគេ bully ដែរតាមតែមើលការធ្វើវីដេអូ និងការតែងខ្លួន ទម្រាំមានថ្ងៃនេះចឹងគួរគិតពីពេលនោះផង។ រឿងខ្លះមិនគួរលេងទេ តើគាត់ជាអ្នកចម្រៀងឬ ?មានតែសរសើរគាត់វិញទេដែរគាត់ហ៊ានបង្ហាញ់ក្ដីស្រឡាញ់ចំពោះមនុស្សដែលគាត់ស្រលាញ់។, ឮតែគេថាខ្មែរស្រលាញ់ខ្មែរនេះរឺទង្វើ ដែលថាស្រលាញ់គ្នា?គាត់ច្រៀងអត់ពីរោះ តើគាត់មានកំហុសដែរមែនទេ?»។
ខាងលើនេះជាការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមដែលបានរិះគន់ទៅលើ ឆាឆា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVABHbOnf5GHLZLy5lcbzc6GmTyKG517tWzCQ4lKrbxh4mfuGkP72bmDGEjbS2Fh3zzSPLUf90-cXp3kGsIzjj0mH6DbA8LppMuCfdnJ3A26NTVR0-W-FAkvAzbfrEqdgnpT4D5oKGDAdC88mtYES08LtCsztQUmaAePm_itGjOdSBu10rL1QqFRd0oF4/s766/%E1%9F%A2%20(4).jpg

គួរបញ្ជាក់ផងដែរថា បើតាមសម្តីរបស់គូដណ្តឹងលោកគ្រូ សាន សុជា ធ្លាប់និយាយតាមរយៈការ Live នាពេលកន្លងមកថា ខ្លួនមិនដែលយកពេលគិតទៅលើរឿងណាដែលមិនសមគួរនោះទេកញ្ញាយកពេលវេលាទៅធ្វើអ្វីផ្សេងដែលមានប្រយោជន៍ជាង លើកលែងរឿងណាដែលទាក់ទងទៅហ្នឹងផ្លូវច្បាប់ចំពោះកញ្ញា ទើបរឿងនោះកញ្ញាយកពេលទៅគិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi42YlaS2-35BK-t-cbU9NiwAMokbQB9Zp9iLe8rS3BI6Ydm19YMhgvPqhtCWGjsI3jDOfText6eD_JQ-ZbC60gHx0IYMaaQuof-XfA0bp__cqF_PhPBWBhX2PtgQgQ9tC9xJ5Q5QGWSR0dDPnHGZUlSMZQHVTh6LtadnyxU964sW6gibMvUVGPgHzQxeM/s719/%E1%9F%A3%20(4).jpg