ប្រទេសសិង្ហបុរី បាន​វ៉ា​ដាច់​ប្រទេស​ជប៉ុន ដោយឡើងមកឈរ​នៅ​លើ​កំពូល​តារាង ​នៃ​ចំណាត់ថ្នាក់​លិខិត​ឆ្លងដែន​មាន​ឥទ្ធពល​បំផុត​លើ​ពិភពលោក។

លិខិតឆ្លងដែន​របស់​ប្រទេសសិង្ហបុរី អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន​១៩២​ប្រទេស នៅ​លើ​ពិភពលោក ដោយ​មិន​ត្រូវការ​ទិដ្ឋាការ​ឡើយ។Singapore Emerges As The World's Most Powerful Passport – Alongside Japan

ខណៈកាលពីឆ្នាំទៅជប៉ុនឈរលេខ១ ដោយអាចធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន​១៩៣ ដោយមិន​ត្រូវការ​ទិដ្ឋាការ​ ក៏ប៉ុន្តែដោយសារតែវិបត្តិនយោបាយ បានធ្វើឱ្យប្រទេសមួយចំនួន ត្រូវការឱ្យប្រជាជនជប៉ុនស្នើសុំ​ទិដ្ឋាការ​ជាមុនសិន ទើបអាចទីកម្សាន្តនៅប្រទេសពួកគេបាន។Bye Singapore, hello Malaysia: Expats chase cheaper living costs | Business  and Economy News | Al Jazeera

ដោយឡែកកាលដែលសិង្ហបុរីឡើងមកឈរលេខមួយនេះ ក៏ដោយសារតែប្រជាជនសិង្ហបុរី ទទួលបានការវាយតម្លៃខ្ពស់ ទៅលើអត្តចរិក និងមានក្រមសិលធម៌ល្អ អ្វីដែលពិសេសនោះគឺសឹងតែមិនប្រព្រឹត្តិតខុសច្បាប់នៅក្នុងប្រទេសដែលពួកគេបានទៅទស្សនាថែមទៀត។Singapore Aims to be the World's Greenest City

ដោយឡែកសម្រាប់លិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាវិញ ស្ថិតនៅលេខ៨៨ ដោយ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចំនួន​៥៥ ដោយ​មិន​ចាំបាច់​ត្រូវការ​ទិដ្ឋាការ៕

ប្រភព៖Forbes