ប្រទេសឡាវ ៖ ក្រុមហ៊ុនរបស់ចិនឈ្មោះ China Southern Power Grid (CSG) កំពុងតែសម្លឹងមើលឱកាសប្រកបអាជីវកម្មបបន្ថែមទៀតនៅប្រទេសឡាវ ក្រោយពីក្រុមហ៊ុននេះបានវិនិយោគលើផ្នែកថាមពល និងទទួលបានប្រាក់ចំណេញជាបន្តបន្ទាប់ រហូតក្លាយជាដៃគូពាណិជ្ជកម្មនៅប្រទេសនេះ ។

សារព័ត៌មាន Vientiane Times ចុះផ្សាយថា លោក Li Xinhao នាយកគ្រប់គ្រងទូទៅផ្នែកសហការអន្តរជាតិរបស់ក្រុមហ៊ុន CSG បានលើកឡើងនៅខែកក្កដា ឆ្នាំ២០២៣ ថា ប្រទេសដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ានបានជួយគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីមានតុល្យភាព ។ ប្រទេសចិនបាននាំចេញថាមពលទៅកាន់តំបន់អាស៊ានក្នុងរដូវក្តៅ និងនាំចូលថាមពលក្នុងរដូវវស្សា នៅពេលសមត្ថភាពផលិតអគ្គិសនីកើនឡើងនៅប្រទេសទាំងនេះ ។China Southern Power Grid - Wikipedia

ហេតុនេះ ក្រុមហ៊ុន CSG បានដាក់ផែនការបង្កើតខ្សែបញ្ជូនបន្ថែមនៅប្រទេសឡាវ និងជួយពង្រីកខ្សែបញ្ជូនផ្សេងៗទៅកាន់ប្រទេសជិតខាងរបស់ឡាវ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ទន្លេមេគង្គ និងតំបន់ Lan Xang នាថ្ងៃអនាគត ។ ប្រទេសឡាវមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផលិតថាមពលវារីអគ្គិសនីចែកចាយទៅកាន់ប្រទេសជិតខាង ដោយសារនៅតំបន់អាស៊ានមានទន្លេឆ្លងកាត់ ទើបក្រុមហ៊ុន CSG សម្លឹងឃើញថា វាជាឱកាសល្អសម្រាប់ក្រុមហ៊ុនពង្រីកការវិនិយោគថាមពលបន្ថែមទៀត ។Financially Strapped Laos Partners with Chinese Company to Manage Power Grid  — Radio Free Asia

ទោះយ៉ាងណា ការធ្វើពាណិជ្ជកម្មថាមពលអគ្គិសនីរវាងប្រទេសឡាវ និងចិន នាពេលនេះចាត់ទុកថា មានចំនួនតិចនៅឡើយ ដោយសារមានការដំឡើងខ្សែបញ្ជូនអគ្គិសនីតភ្ជាប់គ្នាត្រឹមតែ១១៥គីឡូវ៉ុលប៉ុណ្ណោះ ។ គេនឹងបង្កើតបណ្តាញបញ្ជូនថាមពលទំហំ៥០០គីឡូវ៉ុល នាប៉ុន្មានឆ្នាំខាងមុខ ដើម្បីធ្វើពាណិជ្ជកម្មថាមពលរវាងប្រទេសទាំងពីរបន្ថែមទៀត ។ ចំណែករថភ្លើងតភ្ជាប់ប្រទេសឡាវ និងចិន បានដំណើរការដោយក្រុមហ៊ុន CSG សហការជាមួយសហគ្រាសរដ្ឋឡាវ EDL ហើយវាបានជួយប្រទេសឡាវធ្វើបង្គោលអគ្គិសនីនៅតាមបណ្តោយផ្លូវរថភ្លើងផងដែរ ៕ ប្រភព ៖ AEC connect