ប្រទេសថៃ ៖ គេសង្កេតឃើញថា មានសមាជិកសភាជាច្រើនរូបមកពីគណបក្សកាវក្លៃបានស្រក់ទឹកភ្នែក និងសោកសៅ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែកក្កដា នៅសាលប្រជុំរដ្ឋសភាតាមបណ្តោយផ្លូវសាមសេន តំបន់ឌុសិត ទីក្រុងបាងកក ក្រោយពីតុលាការធម្មនុញ្ញបានចេញសេចក្តីសម្រេចមួយក្នុងសំឡេងគាំទ្រ៧ទល់នឹង២ ឱ្យលោក Pita Limjaroenrat មានបញ្ជីឈ្មោះក្នុងសមាជិកសភា និងជាមេដឹកនាំគណបក្សកាវក្លៃ បញ្ចប់តួនាទីជាសមាជិកសភាតំណាងរាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXt9ZsvsRvriF8eV79r3_WWpI1rVT1Kc6ejX6xpl_f0uY4FMcvmQcF2LVjw9vw5RZgYNUUdq6GiuqYIM1GcsVpY9tOwY1HCFdvNMIYdudArZndSvFshPrSLILTlCmTWCOUdmC1xA1Nhc9wARjXqz1AMtyXdFBz1vMbiHwbgB58V7_s2gRg-IqIlFnZdzU/s1280/photo_2023-07-19_15-15-02.jpg

នៅក្នុងកិច្ចប្រជុំរដ្ឋសភា លោក Nattawut Buaprathum សមាជិកសភាមកពីគណបក្សកាវក្លៃបានស្រក់ទឹកភ្នែក ក្រោយទទួលដំណឹងពីការដកនាទីលោក Pita Limjaroenrat ចេញពីសមាជិកសភាតំណាងរាស្ត្រ ។ ពេលនោះ លោក Pita Limjaroenrat និងសមាជិកសភាផ្សេងទៀតរបស់គណបក្សកាវក្លៃ ក៏បាននាំគ្នាមកផ្តល់កម្លាំងចិត្តដល់លោក Nattawut Buaprathum ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39X1kngIbGR6giy27TJbEa4A7V84WUwZKiDjn3XdfC1TH2jpO4VUieI1Rv8c6BoMH1H9Rzo7zKMdhdAL4G-knjgyV9Hsmog_lO6CogjvEgvXE2pwBJJGb3402mD2jhGCFrWFBRAAYyBB57NgCkLmwgu-W5i7xQs_YopCrX4Apxu2JWr830qhc4TO5bxw/s1280/photo_2023-07-19_15-15-03.jpg

លើសពីនេះ លោក Chutipong Phiphoppinyo សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃ ប្រចាំខេត្តរ៉ាក់យ៉ង ក៏បានស្រក់ទឹកភ្នែកផងដែរ និងដើរមកឱបលោក Pita Limjaroenrat ។ ដូចគ្នានេះ អ្នកនាង Thisana Choonhawan សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃ ប្រចាំក្រុងបាងកក ក៏បានស្រក់ទឹកភ្នែកតាមដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdfSG0WWtm6Won5rP6BfXquVJL-GmjPoVj05Q1UAIQ-PnuqqAm5I_Ui5sdFK2q9q02vz_MrrygZsZDhqMuazJqw7t8DwEqMr92MhAg8eOnV-2x-v0ltZR_8g0DDymf503iETBU_pgoWB7ERyhJJ1s904QmvRhLrfoPhSaEZC9viu23ryvekCPJsJvXyaU/s1280/photo_2023-07-19_15-15-04.jpg

លោក Patiphat Santipada អនុប្រធានសភាទី១ ក៏បានដើរមកជជែក និងផ្តល់កម្លាំងចិត្តដល់លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ។ ទោះយ៉ាងណា លោក Pita Limjaroenrat នៅតែមានទឹកមុខញញឹមជានិច្ច និងបានផ្តល់កម្លាំងចិត្តទៅកាន់សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Z24DYGAxKUdC5GuZIjaS5XUOjL7bueKcHMqXxN9oZDqELrBCeL02Lyy4OtDzSQjIj29Rlb8QxGwlJ5-lwuB5ey_c2gE01iZmCiZ8MN5FSTG93Hbdq6E4woIngNWdfhUDPYpYMW10WaTUJYjn4jUHqhla3zQ4JhFUmgnkPwwY5IlvKlZU3xo_W1VHRk4/s1280/photo_2023-07-19_15-15-05.jpg

នៅថ្ងៃដដែលនេះ ក្រុមអ្នកគាំទ្រគណបក្សកាវក្លៃដែលបានមករង់ចាំផ្តល់កម្លាំងចិត្តដល់លោក Pita Limjaroenrat ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីលើកទី២ បានសម្តែងការមិនពេញចិត្តជាខ្លាំង ក្រោយពីតុលាការធម្មនុញ្ញសម្រេចដកលោក Pita Limjaroenrat ចេញពីតួនាទីជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBdpOryGw_dD1d1DUvOyFsJqUUYpHVdH0MIkqz02EISEh_Qc_PObEPbU1XxdmtUg9tgAQkeIipo1rJ1UVpj4lh0buYi61naYZNsHeBmDsbf__VRsyJMc8IzVCOYXixa5QQ30lh_Ts2pwFwwAF96psy5jAyrFgbygabZTuj7yJ-nF7bybuVAdZ19E7nzJ0/s1280/photo_2023-07-19_15-15-06.jpg

ក្រុមអ្នកគាំទ្រគណបក្សកាវក្លៃបានដង្ហែរក្បួនទៅកាន់មាត់ទ្វាររបស់អគាររដ្ឋសភា ដើម្បីតវ៉ានឹងការសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានបំផ្លាញក្តីសង្ឃឹមរបស់ពលរដ្ឋ ។ ក្រោយមក ប៉ូលិសក៏បានទាញទ្វារបិទ និងប្រកាសឱ្យក្រុមអ្នកគាំទ្រទាំងនេះទៅតវ៉ានៅបរិវេណមជ្ឈមណ្ឌលរាជការក្រុងបាងកក ៕ ប្រភព ៖ Mono News