រដ្ឋធានីសេអ៊ូល៖ ក្រោយកូរ៉េខាងជើង បានបាញ់មីស៊ីលចុងក្រោយរបស់ខ្លួន គំរាមកំហែង មកលើប្រទេសជិតខាងជាសម្ពន្ធមិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រួចមក សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន ក៏បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នា ត្រៀមទប់ទល់ប្រឆាំងនឹងការបាញ់ប្រហារ ដោយមីស៊ីលរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។

សារព័ត៌មាន នៅក្នុងប្រទេសសិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៧ ខែកក្កដា ថា កងទ័ពជើងទឹករបស់កូរ៉េខាងត្បូង បានបញ្ជាក់ ថា ក្រោយការបាញ់មីស៊ីលអន្ដរទ្វីប (ICBM) របស់កូរ៉េខាងជើង កាលពីប៉ុន្មានថ្ងៃមុននេះរួចមក កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា) បានធ្វើសមយុទ្ធរួមគ្នា ការពារទប់ទល់ ប្រឆាំងនឹងការគំរាមកំហែង ពីអាវុធនុយក្លេអ៊ែរ និង មីស៊ីលរបស់ក្រុងព្យុងយ៉ាង។S. Korea rejected repeated proposals by US, Japan to hold trilateral  military exercises : International : News : The Hankyoreh

កូរ៉េខាងជើង បានបាញ់មីស៊ីល Hwasong-18 (វ៉ាស៊ុង-១៨) ចុងក្រោយបំផុតរបស់ខ្លួន កាលពីថ្ងៃពុធ សប្ដាហ៍មុន នៅឯឆ្នេរសមុទ្រភាគខាងកើត តាមអ្វីដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានអះអាង ថា នេះជាកម្លាំងស្នូលវាយប្រហារនុយក្លេអ៊ែររបស់ខ្លួន ព្រមានជាក់ស្តែងដ៏ខ្លាំងក្លា ប្រឆាំងនឹងសត្រូវ។

មន្រ្ដីកងទ័ពជើងទឹកកូរ៉េខាងត្បូង បានអះអាង ថា សមយុទ្ធយោធារួមគ្នា រវាងកូរ៉េខាងត្បូង ជប៉ុន និង សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា) ត្រូវបានរៀបចំធ្វើឡើង នៅក្នុងដែនទឹកអន្តរជាតិ រវាងកូរ៉េខាងត្បូង និង ជប៉ុន ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ីបូព៌ា ដោយមានការចូលរួមពីនាវាពិឃាដ បំពាក់ដោយប្រព័ន្ធរ៉ាដា Aegis (អ៊ីជេស) មកពីប្រទេសជប៉ុនទាំង៣នេះ។North Korea tests first ever solid fuel ICBM, Hwasong-18 | Weapons News |  Al Jazeera

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង សម្ពន្ធមិត្តអាស៊ីបូព៌ារបស់សហរដ្ឋអាមេរិក កំពុងតែកែលម្អនូវប្រព័ន្ធចែករំលែកព័ត៌មានរបស់ពួកគេ ជុំវិញសកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ កូរ៉េខាងត្បូង និង ជប៉ុន ត្រូវបានចងភ្ជាប់ដោយឯករាជ្យ ទៅនឹងប្រព័ន្ធរ៉ាដារបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនមែន សម្រាប់ការផ្ដល់ឲ្យគ្នាទៅវិញទៅមកនោះឡើយ។

កងទ័ពកូរ៉េខាងត្បូង បានអះអាង ថា ការធ្វើសមយុទ្ធនេះ មានគោលបំណង ធ្វើជាម្ចាស់ ដើម្បីឆ្លើយតបរបស់សម្ពន្ធមិត្ត ទប់ទល់នឹងការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ជាមួយនឹងសេណារីយ៉ូ ត្រូវបានបង្ហាញ អំពីគោលដៅនិម្មិត។US, Japan, South Korea To Conduct Joint Military Drills On Friday

មន្ត្រីមួយរូបរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង បានអះអាង ថា «យើងនឹងឆ្លើយតប ដោយមានប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់ទប់ទល់នឹងការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែរ និង មីស៊ីលរបស់កូរ៉េខាងជើង ជាមួយនឹងប្រព័ន្ធឆ្លើយតបដ៏រឹងមាំរបស់យោធារបស់យើង និង កិច្ចសហប្រតិបត្តិការត្រីភាគី រវាងកូរ៉េខាងត្បូង ជប៉ុន និង សហរដ្ឋអាមេរិក» ។

កូរ៉េខាងជើង កាលពីប៉ុន្មានថ្ងៃមុននេះ បានបាញ់មីស៊ីលចុងក្រោយរបស់ខ្លួន ធ្លាក់ចូលទៅក្នុងសមុទ្រ ហើយសកម្មភាពបែបនេះ បាននាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បើទោះជារដ្ឋាភិបាលក្រុងព្យុងយ៉ាង បានទាត់ចោលនូវការថ្កោលទោសនេះ ក្រោមហេតុផល ថា សកម្មភាពទាំងនេះ ជាការអនុវត្តនូវសិទ្ធិការពារខ្លួនយ៉ាងណាក៏ដោយ៕South Korea, US, Japan hold anti-submarine drills to counter North Korea  threatsUS, Japan, S. Korea Officials to Meet in Tokyo Amid Escalating N. Korea  Threats