បន្ទាប់ពីធនាគារជាតិបង្ហាញថាកម្ពុជានិងចិនបានចុះអនុស្សរណ:យោគយល់ប្រាក់យ៉ន់ និងប្រាក់រៀលអាចទូរទាត់គ្នាទៅវិញទៅមកនោះ ប្រជាពលរដ្ឋមួយចំនួនបានសម្តែងការព្រួយបារម្ភការចរាចរប្រាក់របស់ចិនអាចវាយលុកនៅកម្ពុជាបាន។ ខណៈមានការព្រួចបារម្ភលើរឿងនេះលោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាចេញមុខបញ្ជាក់ច្បាស់ៗហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA4-LhSsG8aWcQD0FaoSA6vt8F7STGDXLcr6HuntsnF5r3NkMOpxx5AMZMRvE8OvzMSA5DDJnCfQuaja1yx8xIctWz9dUnoLf30_HSQKJbYfTu6HomWMOlBgstP1Wy_q8UUzZKYHrWgGFQsJzItlIQwYr1JhnRV7A2eMkDWd1L_jixIzT3vjuYB3vzMbY/s853/image_2023-07-17_13-43-39.png

នៅថ្ងៃទី១៦ ខែកក្កដា នៅលើបណ្តាញសង្គមលោកជំទាវ ជា សិរី បានបកស្រាយយ៉ាងដូច្នេះថា «កន្លងមកមានការបកស្រាយខុសបច្ចេកទេស នៃគោលបំណងស្នូលនៃការចុះអនុស្សរណ:យោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រទេសចិន។ ប្រជាជនយើងមួយចំនួនមានការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា។ យើងខ្ញុំសូមអរគុណចំពោះការព្រួយបារម្ភនេះ និងសូមលើកទឹកចិត្តបងប្អូនយើងឱ្យបន្តលើកកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និងទូទាត់ជាប្រាក់រៀល។ ចំពោះគោលបំណងនៃអនុស្សរណ:នោះ គឺយើងមិនបានឱ្យទេសចរចិនយកធនប័ត្រចិន ឬហៅសាមញ្ញ ក្រដាសប្រាក់យ៉ន់ចិនមកចាយនៅកម្ពុជាទេ។ កន្លងមកធនាគារជាតិនៃកម្ពុជាតែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះយើងក៏មិនធ្វើអ្វីឱ្យខុសពីគោលបំណងនេះដែរ។ អនុស្សរណ:នេះជំរុញឱ្យទេសចរចិនដែលមកលេងស្រុកខ្មែរទូទាត់តាមទូរស័ព្ទរបស់គាត់ដោយប្រើ mobile app របស់ធនាគារគាត់ស្កេនលើ KHQR អ្នកលក់នៅស្រុកខ្មែរ។ ដូចបង្ហាញក្នុងក្រាហ្វខាងក្រោម តាមរយៈការ scan នេះគឺគាត់បញ្ជាឱ្យធនាគារគាត់នៅស្រុកចិនដកប្រាក់សន្សំរបស់គាត់ដែលសន្សំជាប្រាក់យ៉ន់ ឱ្យទូទាត់ឱ្យអ្នកលក់នៅស្រុកខ្មែរជាប្រាក់រៀល (សូមបញ្ជាក់ថាប្រជាជនចិន គេសន្សំ និងទូទាត់ជារូបិយវត្ថុជាតិគេ និងមិនប្រើដុល្លារអាម៉េរិកទូលំទូលាយដូចស្រុកយើងទេ)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyP-ll9cB37V2P9SGuY1UJxyuXwMOs-R7HD30no5IX_hh_g2Sv335EWpKIaQ9F428h0-h9PG5tkfnx6Eaid9BVBcZs4LAGoyUP8QPvIm7HkljOpZv7gN2fQzFc-insRLvxJJ9lUm_7YvYUQZlnsn3jZfqKz_VjzEsGtmajPeygNGYCieHf5xBsal7NqrA/s980/image_2023-07-17_13-43-25.png

លោកជំទាវ បានបន្តទៀតថា «ធនាគារស្រុកចិនត្រូវធ្វើការប្តូរប្រាក់ពីលុយយ៉ន់ មកលុយរៀលសិនទើបផ្ញើមកគណនីអ្នកលក់នៅស្រុកខ្មែរ។ ប្រតិបត្តិការនេះធ្វើទៅបានលុះត្រាតែអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀលទើបធ្វើបាន។ អ្នកលក់ដែលមិនចង់ទទួលការទូទាត់ជាប្រាក់រៀល មិនអាចទទួលផលប្រយោជន៍ពីយន្តការនេះបានទេ។ ក្នុងករណីនេះទេសចរណ៍ចិន អាចសម្រេចចិត្តមិនទិញទំនិញរបស់ហាងនោះ ឬក៏អាចត្រូវទៅធនាគារដកប្រាក់ដុល្លារមកទូទាត់។ ការណ៍នេះនឹងជំរុញឱ្យអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀល បើគាត់ចង់ទាក់ទាញទេសចរចិនចូលហាងគាត់។ ចុងក្រោយក៏ជំរុញការចរាចរប្រាក់រៀលក្នុងសេដ្ឋកិច្ចកាន់តែច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFNKhTxMNZ214HJpZ05ZpUfgJhSvnJhKmb3Gd46PHN9XLsJutq9-PPAp0ICoIuhx2jJcfA_vPuK4_XJlY4dnR4QgjaMZnT9WNnZxNeisrEjhTJHKT2l6XZPpMB4iGv3LG5KmrPGkIMkelLUJ2qCmdUakbCL74BaFqs8jFNM1RTEry1Szt1rRccOyfdXKg/s1284/image_2023-07-17_13-42-44%20(4).png

«ចំពោះទេសចរខ្មែរទៅស្រុកចិន យើងអាចចាយដូចទេសចរចិនមកចាយនៅស្រុកខ្មែរបាន ដោយប្រើ app Bakong ស្កេនលើ QR អ្នកលក់នៅស្រុកចិន។ ពេលនោះ ធនាគារខាងខ្មែរត្រូវប្តូរប្រាក់សន្សំជាប្រាក់រៀល ទៅជាប្រាក់យ៉ន់សិនមុនទូទាត់ឱ្យអ្នកលក់ស្រុកចិន។ ចំពោះប្រជាជនខ្មែរដែលមិនមានគណនីជាប្រាក់រៀល ពួកគាត់មិនអាចទូទាត់របៀបអេឡិចត្រូនិកតាមទូរស័ព្ទបានទេ។ យ៉ាងណាគាត់នៅតែអាចចាយជាក្រដាសប្រាក់ឬមធ្យោបាយផ្សេងៗដូចសព្វថ្ងៃបាន។ ការណ៍នេះក៏នឹងជំរុញប្រជាពលរដ្ឋខ្មែរដែលមិនមានប្រាក់សន្សំជាប្រាក់រៀលឱ្យទៅបើកប្រាក់សន្សំជាប្រាក់រៀលដើម្បីទទួលផលប្រយោជន៍នៃអនុស្សរណ:នេះ និងចុងក្រោយជម្រុញចរាចរណ៍ប្រាក់រៀលក្នុងស្រុក។ វិធានការណ៍ខាងលើគឺធ្វើឡើងដើម្បីលើកកម្ពស់ប្រាក់រៀល និងលើកកិត្យានុភាពប្រាក់រៀលនិងមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទូទាត់អេឡិចត្រូនិក លើឆាកអន្តរជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់ ទេសាភិបាលរងនៃធនាគារជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIWmjkibiCF4bjS7mvImTEshhTAjShuNBXzMD_m8NNopSD485YgiRDkM-3efOIwoOcDJqFqE_C0b_I2ToDdp4g62no_tqspAZmFNecVFrt-xCquTB9jkHvbw5z72YOutkVb_lOTUhSoPpoWRLb6KzfsiFmLcYKy_jZb0fklQCJNkR86u2Ph8K1Pbkx6as/s1284/image_2023-07-17_13-42-44%20(3).pngWhat is China's Currency Called? | Money Related Vocabulary in Chinese