ខួរក្បាលមានតួនាទីគ្រប់គ្រង និងបញ្ជាចលនា ឥរិយាបថ ក៏ដូចជា ចង្វាក់បេះដូង សម្ពាធឈាម តុល្យភាពសារធាតុរាវក្នុងរាងកាយ និងសីតុណ្ហភាព ជាដើម…។ វាក៏ទាក់ទងទៅនឹងការយល់ដឹង អារម្មណ៍ ការចងចាំ ការសិក្សា និងចលនាផ្សេងៗ របស់ខួរក្បាលផងដែរ។ នៅពេលដែលមនុស្សកើនអាយុ ឬប្រើប្រាស់ខួរក្បាលច្រើន អាចធ្វើឱ្យប្រសិទ្ធភាពនៃខួរក្បាលត្រូវបានកាត់បន្ថយ។ ដូច្នេះ KBN News សូមណែនាំពីអាហារ ១០ប្រភេទ ដែលល្អបំផុតសម្រាប់សុខភាពខួរក្បាល ដូចជា៖

១.ទឹក៖ ទឹក ជាសារធាតុដ៏សំខាន់សម្រាប់មនុស្ស ដែលជំនួយដល់រាងកាយ និងខួរក្បាល ធ្វើការបានល្អ។Know why and how to drink water the right way | HealthShots

២.ផ្លែចេក៖ ចេក ជាអាហារផ្តល់ថាមពល និងមានតម្លៃសមរម្យ ដែលជំនួយដល់ការចងចាំ និងពោះវៀន។Bananas: Health benefits, tips, and risks

៣.ផ្លែប៊ឺ៖ ផ្លែប៊ឺ សម្បូរទៅដោយពពួកអាស៊ីតខ្លាញ់ (Oleic acid) ដែលមានប្រសិទ្ធភាពក្នុងការជួយបង្កើនមុខងារខួរក្បាល និង បង្កើតស្រទាប់ស្រោបកោសិកាខួរក្បាល។How to Ripen Avocados

៤.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិ សម្បូរទៅដោយវីតាមីន E និងពពួកខ្លាញ់ អាចជួយឱ្យខួរក្បាលមានថាមពល និងជួយឱ្យអារម្មណ៍ល្អ។Chia Seeds, Pumpkin Seeds, Sunflower Seeds: The Health Benefits of Seeds

៥.អង្ករសម្រូប៖ យោងតាមការសិក្សារបានឱ្យដឹងថា អង្ករសម្រូបមានថាមពលគ្រប់គ្រាន់ក្នុងការកាត់បន្ថយជាតិស្ករក្នុងឈាម និងជំនួយដល់ការចងចាំ។Master Recipe: Brown Rice (With Video and Step by Step)

៦.តែបៃតង៖ តែបៃតង ត្រូវគេទទួលស្គាល់ជាឱសថបុរាណដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយវាក៏មានប្រសិទ្ធភាពក្នុងការបង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងជំងឺទឹកនោមផ្អែម និងជំនួយដល់ខួរក្បាល។What is Green Tea? – Twinings

៧.ទឹកដោះគោ៖ ទឹកដោះគោ គឺសម្បូរទៅដោយសារធាតុចិញ្ចឹម និងមានអត្ថប្រយោជន៍ជាច្រើន ដែលជួយថែរក្សាឆ្អឹង ពង្រឹងធ្មេញ ជំនួយដល់ការចងចាំ និងជួយក្នុងការលូតលាស់រាងកាយ…ជាដើម។How to Buy and Store Milk | Epicurious

៨.ត្រីសាម៉ុន៖ ត្រីសាល់ម៉ុន សម្បូរទៅអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលសារធាតុទាំងនេះជួយពង្រឹងរាងកាយឱ្យមាំមួន ការពារខួរក្បាល និងប្រឆាំងការរលាក។The colour of farmed salmon comes from adding an antioxidant to their feed,  with benefits for everyone

៩.បន្លែបៃតង៖ បន្លែបៃតង ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព ដែលវាជួយក្នុងការកម្ចាត់ខ្លាញ់មិនល្អក្នុងឈាម ពង្រឹងសុខភាពថ្លើម ពង្រឹងសុខភាពខួរក្បាល និងទប់ស្កាត់ជំងឺមហារីក…។Importance of Green Vegetables | Benefits | Birla Healthcare

១០.សូកូឡា៖ សូកូឡា សម្បូរទៅដោយសារធាតុ Flavonoids ដែលជួយដល់លំហូរឈាមទៅកាន់ខួរក្បាល នាំអុកស៊ីហ្សែនទៅខួរក្បាលបានច្រើនជាងមុន និងអាចឱ្យខួរក្បាលធ្វើការបានល្អជាងមុនផងដែរ៕ 7 Dark Chocolate Benefits, and How Much You Should Eat – Cleveland Clinicប្រភព៖sanook