បរទេស៖ យោងតាមការចុះផ្សាយរបស់ Live Science កាលពីថ្ងៃទី ១៣ ខែកក្កដា បានឱ្យដឹងថា ក្រុមអ្នកបុរាណវត្ថុវិទូបានរកឃើញផ្នូរបុរាណសម័យសំរិទ្ធជាច្រើននៅលើកោះ Cyprus ក្បែរមហាសមុទ្រមេឌីទែរ៉ាណេ ដែលក្នុងផ្នូរបុរាណនោះមានកំណប់ដូចជាមកុដមាសសុទ្ធ រួមទាំងវត្ថុនិងត្បូងមានតម្លៃជាច្រើនទៀត។
ក្រុមអ្នកបុរាណវិទូ បាននិយាយថា វត្ថុបុរាណដែលធ្វើអំពីមាសសុទ្ធទាំងនេះ ត្រូវបាននាំចូលពីប្រទេសអេហ្ស៊ីប និងអរិយធម៌សំខាន់ៗជាច្រើនទៀតនៅក្នុងតំបន់ រួមទាំង មីណូអាននៅលើកោះក្រេត និងមីស៊ីណានក្នុងប្រទេសក្រិច។ អ្នកបុរាណវិទូលោក Peter Fischer សាស្រ្តាចារ្យទទួលបន្ទុកនៅសកលវិទ្យាល័យ Gothenburg ក្នុងប្រទេសស៊ុយអែត ក៏បាននិយាយថា ការនាំចូលមាសនាសម័យនោះ ជួយបញ្ជាក់ពីទំហំពាណិជ្ជកម្មនៅមេឌីទែរ៉ាណេ កំឡុងសម័យយុគសំរិទ្ធ ប្រហែលឆ្នាំ ១០៥០ ដល់ ១៦៤០ មុនគ.ស។
ដូច្នេះវត្ថុបុរាណដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺមកុដមាសដែលមានរូបគោ ក្របី សត្វតោ និងផ្កា។ នៅក្នុងរចនាប័ទ្ម Minoan មកុដនេះប្រហែលជាត្រូវបានធ្វើឡើងនៅក្នុងប្រទេសអេហ្ស៊ីបនាកំឡុងរាជវង្សទី ១៨ ចន្លោះឆ្នាំ ១២៩៥ និង ១៥៥០ មុនគ.ស ក្នុងរជ្ជកាលរបស់ស្តេចផារ៉ោន Akhenaten និង Nefertiti ។ លោក Fisher បានបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់ឥស្សរជនរបស់កោះនេះបានមកពីការគ្រប់គ្រងរ៉ែទង់ដែងនៅក្នុងជួរភ្នំ Troodos ភាគខាងលិចនៃប្រទេស Cyprus ដូច្នេះ ទង់ដែងដែលធ្វើអំពីមាសសុទ្ធនេះគឺជាតម្រូវការដ៏អស្ចារ្យបំផុតនាសម័យនោះ៕ ប្រភព៖vnexpress










