សមត្ថកិច្ច ក.ប.ប. សាខាខេត្តកណ្ដាល និងដោយមានការសហការពីសមត្ថកិច្ចគយ និងអជ្ញាធរមានសមត្ថកិច្ចបានធ្វើការកម្ទេចចោល ពោះជ្រូក និងស្បែកជ្រូកដែលខូចគុណភាពចំនួន ៤ ៧៧៥គីឡូក្រាម ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។.png)
គួរបញ្ជាក់ផងដែរថា ទំនិញខូចគុណភាពជាច្រើនត្រូវបានមន្ត្រីជំនាញចុះដកហូតនិងកម្ទេចចោលជារឿយៗមិនចេះដាច់ ហើយទំនិញខូចគុណភាពទាំងនោះនៅតែអាចចូលមកដល់កម្ពុជាម្តងហើយម្តងទៀតបើចាប់មិនបានទេពិតណាស់ការចរាចរណ៍ទំនិញគ្មានគុណភាពនៅលើទីផ្សារនឹងនាំឱ្យអ្នកប្រើប្រាស់ខូចសុខភាពមិនខាន។ ដូច្នេះមន្រ្តីតាមច្រកព្រំដែនគួរមានវិធានការណ៍ឱ្យបានតឹងរឹងកុំឱ្យទំនិញនោះចរាចរណ៍លើទីផ្សារបាន៕









