Home ព័ត៌មានអន្តរជាតិ ប្រទេសចិននឹងហាមឃាត់ការនាំចូលម្ហូបអាហារពីជប៉ុន

ប្រទេសចិននឹងហាមឃាត់ការនាំចូលម្ហូបអាហារពីជប៉ុន

88
0

ប្រទេសចិន ៖ ប្រទេសចិននឹងហាមឃាត់ការនាំចូលម្ហូបអាហារពីជប៉ុន ដោយសារបារម្ភពីសុវត្ថិភាពអាហារទាំងនេះ ខណៈប្រទេសជប៉ុនត្រៀមបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរទៅក្នុងសមុទ្រ ។ International Atomic Energy Agency (IAEA) បានបញ្ជាក់ថា គម្រោងបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលក្នុងសមុទ្រ នឹងធ្វើតាមស្តង់ដារសកល ។China to ban food imports from Japan citing safety reasons | Malay Mail

មន្ត្រីគយចិនលើកឡើងថា ពួកគេនឹងបង្កើនការត្រួតពិនិត្យ និងប្រុងប្រយ័ត្នចំពោះសារធាតុវិទ្យុសកម្មជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពរបស់ម្ហូបអាហារនាំចូលពីជប៉ុន ក្នុងនោះចិននឹងហាមនាំចូលអាហារពីខេត្តចំនួន១០ របស់ជប៉ុន ។ ចិន គឺជាប្រទេសនាំចូលគ្រឿងសមុទ្រដ៏ច្រើនបំផុតរបស់ជប៉ុន បញ្ជាក់ថា ចិននឹងពិចារណាលើឯកសារសុំនាំចូលម្ហូបអាហារឱ្យតឹងរ៉ឹង ជាពិសេស គ្រឿងសមុទ្រមកពីតំបន់ផ្សេងៗរបស់ជប៉ុន ។

ប្រទេសចិនបញ្ជាក់ថា ការហាមឃាត់នេះ ដើម្បីការពារមិនឱ្យអាហារមានជាតិវិទ្យុសកម្មរបស់ជប៉ុនចូលមកប្រទេសចិន និងការពារសុវត្ថិភាពពលរដ្ឋចិនផងដែរ ។ ភ្នាក់ងារ IAEA បានបើកភ្លើងខៀវឱ្យជប៉ុនចាប់ផ្តើមបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពុលនុយក្លេអ៊ែរ Fukushima ចូលក្នុងសមុទ្រ បើទោះមានការប្រឆាំងពីប្រទេសចិនក្តី ។China to ban food imports from Japan citing safety reasons, China News -  AsiaOne

កាលពីខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យគេបង្ហូរទឹកមានជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលក្នុងសមុទ្រ ។ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់នាពេលនោះថា ការបង្ហូរទឹកចេញពីរោងចក្រចូលក្នុងសមុទ្រ នឹងចាប់ដំណើរការក្នុងរយៈពេល២ឆ្នាំទៀត ។

ប្រព័ន្ធបង្កើតភាពត្រជាក់សម្រាប់ម៉ាស៊ីនក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ បានរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១ ។ នេះចាត់ទុកថា វាជាគ្រោះថ្នាក់នុយក្លេអ៊ែរដ៏អាក្រក់បំផុត ចាប់តាំងពីគ្រោះមហន្តរាយនៅរោងចក្រថាមពល Chernobyl ។ គេបានធ្វើការរុះរើរោងចក្រថាមពល Fukushima ហើយគេសង្ឃឹមថា នឹងចំណាយពេលប្រមាណ៤០ឆ្នាំ ៕ China to maintain food import bans from Japan | The Canberra Times |  Canberra, ACTប្រភព ៖ Bangkok biznews