Home ព័ត៌មានជាតិ ថ្ងៃនេះ១៥ឆ្នាំមុន កម្ពុជាបានដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

ថ្ងៃនេះ១៥ឆ្នាំមុន កម្ពុជាបានដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

131
0

គិតមកទល់ពេលនេះ មេានរយៈពេល១៥ឆ្នាំហើយ ដែលកម្ពុជាបានដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោយកម្ពុជាបានឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នៅក្នុងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។Siem Reap to Preah Vihear Private Full-Day Tour, Anlong Veng 2023

គ្រានោះសម្តេចតេជោ ហ៊ុន សែន បានស្នើចុះបញ្ជីប្រាសាទព្រះវិហារ តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១ ប៉ុន្តែបានជួបបញ្ហាស្មុគ្រស្មាញយ៉ាងច្រើន ជាពិសេសការបង្ករឿងពីសំណាកភាគីថៃ។ លុះក្រោយមក ដោយការយកចិត្តទុកពីអង្គការយូណេស្កូ និងភាគីកម្ពុជា ដែលតំណាងដោយសម្តេចឧបនាយករដ្ឋមន្ត្រី សុខ អាន អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ទើប៧ឆ្នាំក្រោយមក ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាផ្លូវការ។12th Anniversary of Preah Vihear Temple as UNESCO World Heritage Site |  Cambodianess

សូមបញ្ជាក់ផងដែរថា ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​៕