Home ព័ត៌មានជាតិ អ្នកលេងបណ្តាញសង្គមថៃលើកឡើងថា ៖ ហាង 7-Eleven នៅកម្ពុជា លក់ទំនិញថ្លៃជាងថៃទ្វេដងឯណោះ

អ្នកលេងបណ្តាញសង្គមថៃលើកឡើងថា ៖ ហាង 7-Eleven នៅកម្ពុជា លក់ទំនិញថ្លៃជាងថៃទ្វេដងឯណោះ

194
0

ជុំវិញបញ្ហាលក់ទំនិញថ្លៃកប់ពពករបស់ហាង 7-Eleven សាខានៅកម្ពុជា តើពិតដូចជាការលើកឡើងរបស់បណ្តាញសង្គមថៃ ដោយបង្ហាញអត្ថន័យនៅខាងក្រោមដែរឬទេ? ខណៈលក្ខខណ្ឌទំនិញមានគុណភាព បរិមាណ ការវេចខ្ចប់ដូចគ្នាទាំងស្រុង និងម្ចាស់តែមួយ គ្រាន់តែខុសប្រទេសខ្មែរ និងថៃ តែបើយោងតាមការលើកឡើង ថ្លៃទូទាត់ទំនិញខុសគ្នាច្រើនដងគួរឱ្យបារម្ភ ព្រោះជនជាតិខ្មែរជាអ្នកខាតបង់ថវិកា ចំណាយច្រើនលើសកម្រិត តែបានទំនិញតិចជាងនៅថៃ ។

ជុំវិញបញ្ហានៃការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមថៃ សារព័ត៌មាន KBN NEWS រង់ចាំការបកស្រាយបំភ្លឺពីភាគី 7-Eleven អំពីលក្ខខណ្ឌដែលនាំឱ្យកំណត់ថ្លៃទំនិញលើសទីផ្សារលក់ផលិតផលនៅថៃ ដូចការលើកឡើងរបស់បងប្អូនជនជាតិថៃ ។Now open! the first 7-Eleven store in Cambodia Contribute to the promotion  of the environment to support the community and society. Facilitate with  standard quality products and services. - CP ALL Cambodia

ជាការពិត ការធ្វើអាជីវកម្ម គឺត្រូវការស្វែងរកប្រាក់ចំណេញ តែបើចំណេញលើសហួសហេតុ ប្រជាជនកម្ពុជាអាចនឹងស្វែងរកគូប្រជែងថ្មីផ្សេងៗទៀត ព្រោះអតិថិជនមានជម្រើសច្រើន ហើយបើចំណាយលើទីផ្សារ 7-Eleven ថ្លៃហួសហេតុដូចការលើកឡើងរបស់ភាគីថៃមែននោះ ប្រាកដណាស់មិនយូរទេ គូប្រជែងនឹងមានឱកាសចាប់យកអតិថិជនកម្ពុជា បើទោះបីជាផលិតផលនៅទីនោះល្អយ៉ាងណាក៏ដោយចុះ ។ ជាការសម្រង់ខ្លឹមសារផ្សាយដែលទាក់ទងនឹងហាងលក់ទំនិញ 7-Eleven លក់ទំនិញថ្លៃជាងនៅថៃទ្វេដង អ្នកលេងបណ្តាញសង្គមបានលើកឡើង និងបង្ហាញនូវភស្តុតាងដូចខាងក្រោម ៖

ពីប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃបានចុះផ្សាយថា ក្រុមហ៊ុន CP All បានទទួលសិទ្ធិដំណើរការហាងលក់ទំនិញ 7-Eleven នៅប្រទេសកម្ពុជា រយៈពេល៣០ឆ្នាំ ហើយនៅកម្ពុជា មានហាង 7-Eleven សាខាដំបូងគេនៅជ្រោយចង្វារ រាជធានីភ្នំពេញ ។ លើសពីនេះ ហាង 7-Eleven មានគោលដៅពង្រីកសាខានៅទូទាំងប្រទេសកម្ពុជាបន្ថែមទៀត ។ នេះចាត់ទុកថា ជារឿងល្អមួយ ព្រោះនឹងមានការជួលបុគ្គលិក និងជាការបើកឱកាសឱ្យពលរដ្ឋខ្មែរមានការងារធ្វើបន្ថែមផងដែរ ។ បើហាង 7-Eleven ទៅបើកនៅទីណា គឺបង្ហាញថា នៅទីនោះរីកចម្រើន ព្រោះ 7-Eleven សម្រាប់វាស់ភាពរីកចម្រើនក្នុងទីក្រុងនោះ ។ មុននឹងបើកហាងនីមួយៗ គេត្រូវវិភាគពីកត្តាជាច្រើនថា តើការបើកហាងរួចនឹងចំណេញដែរឬទេ និងវិភាគពីអត្រាការលូតលាស់ ឬអត្រាការទិញ ។First 7-Eleven store in provinces opens in Poipet - CP ALL Cambodia

ទំព័រហ្វេសប៊ុក TOURLONG និយាយថា សូមដាស់តឿនពលរដ្ឋខ្មែរជាមុនថា បើអ្នកណាបានទៅប្រើប្រាស់សេវាកម្មនៅហាង 7-Eleven ពួកគេនឹងដឹងថា ទំនិញដែលដាក់លក់នៅហាងនេះ សុទ្ធតែនាំចូលពីប្រទេសថៃទាំងអស់ ។ វាជាទំនិញមានគុណភាពល្អ និងជាទំនិញដែលពលរដ្ឋខ្មែរនិយមចូលចិត្តផងដែរ មិនថាគ្រឿងសម្អាង និងម្ហូបអាហារផ្សេងៗ ។ កន្លងមក មានណេតអាយដលជនជាតិថៃល្បីឈ្មោះម្នាក់បានចូលក្នុងហាង 7-Eleven នៅកម្ពុជា និងថតវីដេអូបង្ហាញពីទំនិញផ្សេងៗឃើញថា ទំនិញដាក់លក់នៅកម្ពុជាទាំងអស់សុទ្ធតែថ្លៃជាងថៃទ្វេដង ។

ទំព័រហ្វេសប៊ុកនេះបន្តថា ណេតអាយដលជនជាតិថៃរូបនេះប្រាប់ថា ហាង 7-Eleven នៅកម្ពុជា គឺដូចគ្នានឹងហាងនៅប្រទេសថៃដែរ ព្រោះរាល់ទំនិញទាំងអស់មានសរសេរជាអក្សរថៃ និងមានអ្នកនិយាយភាសាថៃ ។ TOURLONG បានរៀបរាប់អំពីទំនិញនីមួយៗថា ៖
-បាយឆាបង្គានៅហាង 7-Eleven កម្ពុជា លក់ក្នុងតម្លៃ២ដុល្លារអាមេរិក (ស្មើ៧២បាត) ខណៈថៃលក់ត្រឹមតែ៣៧បាត
-មីកញ្ចប់នៅកម្ពុជា តម្លៃ២,៩ដុល្លារ (ស្មើ១០៤បាត) ខណៈថៃលក់ត្រឹមតែ៦៨បាត
-ការ៉ែមកីនៅកម្ពុជា តម្លៃ១,៥៣ដុល្លារ (ស្មើ៥៥បាត) ខណៈថៃលក់ត្រឹមតែ៤៥បាត
-នំប៉័ងនៅកម្ពុជា តម្លៃ១,៩ដុល្លារអាមេរិក (ស្មើ៦៨បាត) ខណៈថៃលក់ត្រឹមតែ២២បាតប៉ុណ្ណោះTiada huraian foto disediakan.

ទំព័រហ្វេសប៊ុកនេះបន្ថែមថា ទំនិញដាក់លក់នៅហាង 7-Eleven កម្ពុជា ខុសគ្នាពីនៅថៃ រហូតដល់៣ដងឯណោះ ។ ប៉ុន្តែបើទោះជាទំនិញទាំងនេះមានតម្លៃថ្លៃ ក៏នៅតែលក់ដាច់ដែរនៅកម្ពុជា ព្រោះវាជាទំនិញពេញនិយម ។ ក្រៅពីនេះ ក៏មានអាជីវកម្មផ្សេងទៀតរបស់ថៃបានល្បីល្បាញដល់កម្ពុជាផងដែរ ដូចជា ផ្សារម៉ាក្រូនៅរាជធានីភ្នំពេញ, ផ្សារទំនើប Big C សាខាដំបូងនៅក្រុងប៉ោយប៉ែត, mini Big C សាខានៅភ្នំពេញ និងកាហ្វេ Amazon ដែលបច្ចុប្បន្ន កាហ្វេនេះបានពង្រីកសាខានៅទូទាំងប្រទេសកម្ពុជា ចំនួន១៥០សាខា ។

ទំព័រហ្វេសប៊ុកនេះបន្ថែមទៀតថា មានជនជាតិថៃជាច្រើននាក់ចូលមកបញ្ចេញយោបល់ ក្នុងនោះជនជាតិថៃដំបូងគេនិយាយថា ៖ «ជាប្រទេសអ្នកមានណាស់ ដែលបរិភោគសុទ្ធតែរបស់ថ្លៃៗ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ហូបរបស់ថៃ និងប្រើប្រាស់ទំនិញថៃរួចហើយ មើលទៅល្អ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ប្រើទំនិញថៃតាំងពីព្រឹករហូតដល់ល្ងាច គឺភ្ញាក់ឡើង ដុសធ្មេញដោយថ្នាំដុសធ្មេញថៃ, កក់សក់ដោយសាប៊ូកក់សក់ថៃ, ងូតទឹកដោយសាប៊ូដុសខ្លួនថៃ, ផាត់មុខដោយគ្រឿងសម្អាងថៃ, បើកយានជំនិះទៅធ្វើការ ក៏ចាក់ប្រេងនៅស្ថានីយ PTT ថៃ, ផឹកកាហ្វេ Amazon ថៃ, ថ្ងៃត្រង់ ហូបម្ហូបថៃ និងពេលល្ងាច ផឹកស្រាបៀរថៃ» ។Tiada huraian foto disediakan.

ជនជាតិថៃម្នាក់ទៀតថា ៖ «ការចូលមកនៃហាង 7-Eleven នៅកម្ពុជា បានធ្វើឱ្យការទាមទារម្ហូបថៃ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនលំបាកជាងមុន ព្រោះកាលពីមុន កម្ពុជានាំចូលគ្រឿងទេសមិនផ្លូវការចូលប្រទេស ។ ប៉ុន្តែចាប់ពីពេលនេះ ពលរដ្ឋខ្មែរត្រូវទិញគ្រឿងទេសនៅហាង 7-Eleven» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ឃើញទំនិញ ទឹកជ្រលក់ និងគ្រឿងផ្សំគ្រប់មុខនាំចូលពីថៃ ។ ដូច្នេះ យើងប្រាកដចិត្តថា ចាប់ពីពេលនេះ លំនៅឋានពលរដ្ឋខ្មែរទាំងអស់នឹងទទួលយកវប្បធម៌ថៃ និងវិធីធ្វើម្ហូបថៃ ។ នេះហើយគេហៅថា Soft Power យ៉ាងពិតប្រាកដ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «ចាប់ពីពេលនេះទៅ ខ្មែរត្រូវរៀននិយាយភាសាថៃ ធ្វើជាភាសាទី២» ។

ទំព័រហ្វេសប៊ុកដដែលបញ្ជាក់ថា មុននេះ មានពលរដ្ឋខ្មែរមួយចំនួនប្រាប់ថា ៖ «នឹងមិនទិញទំនិញថៃទេ ព្រោះមានតម្លៃថ្លៃ ហើយនឹងទិញទំនិញនៅផ្សារល្អជាង» ។ ពិតហើយ ទំនិញថៃថ្លៃជាងបន្តិចមែន ប៉ុន្តែបើធៀបនឹងគុណភាព ស្តង់ដារ និងបានបញ្ជាក់ពីទីតាំងផលិតពិតប្រាកដ គឺអាចទុកចិត្តថា មិនមែនជាទំនិញក្លែងក្លាយទេ ។ វាចំណេញជាងទិញទំនិញគ្មានស្តង់ដារ និងគ្មានបញ្ជាក់ពីទីតាំងផលិត ហើយអ្នកបរិភោគឈឺពោះ ឬមានអ្វីកើតឡើងនោះ តើអ្នកណាទទួលខុសត្រូវ ?Tiada huraian foto disediakan.

TOURLONG បញ្ជាក់ថា បើពលរដ្ឋខ្មែរណានិយាយថា ទំនិញថៃថ្លៃ បង្ហាញថា គេមិនបានផលិតទំនិញនេះសម្រាប់លក់ឱ្យអ្នកទេ គឺគេផលិតមកសម្រាប់លក់ឱ្យអ្នកដែលត្រូវការមានគុណភាពជីវិតល្អ ហើយមិនចង់ទិញទំនិញក្លែងក្លាយដាក់សារធាតុគីមីការពារសត្វល្អិត និងសារធាតុគីមីផ្សេងទៀតបង្កឱ្យកើតជំងឺ ។ មុននេះ មានពលរដ្ឋខ្មែរខ្លះទៀតប្រាប់ថា ៖ «ហាង 7-Eleven មិនមែនជារបស់ថៃទេ វាជារបស់ជប៉ុន ហើយថៃអះអាងថា ជារបស់ខ្លួន» ។

TOURLONG សូមបញ្ជាក់ថា ការពិត ថៃបានទិញកម្មសិទ្ធិពីអាមេរិក ហើយជប៉ុនក៏ Take over ក្រុមហ៊ុននេះ បន្ទាប់មក នៅក្រោមកិច្ចសន្យានេះ គឺជាកម្មសិទ្ធិរបស់ថៃ និងអាមេរិក ។ ហាង 7-Eleven នៅកម្ពុជាបច្ចុប្បន្ន មានម្ចាស់ជាជនជាតិថៃ គឺក្រុមហ៊ុន CP ALL របស់ថៃបានបើកក្រុមហ៊ុននៅកម្ពុជា ។Tiada huraian foto disediakan.

ជាការល្អ ប្រសិនបើពិតដូចការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមថៃមែននោះ ភាគីក្រុមហ៊ុនគួរតែពិចារណារកចំណុចល្អស្របគ្នាមួយរវាងអ្នកទិញ និងអ្នកលក់ត្បិតផលិតផលម៉ាក 7-Eleven ទាំងអស់កំពុងតែមានវត្តមាន និងទទួលបានការគាំទ្រពីអតិថិជនកម្ពុជារួចស្រេចទៅហើយ ។

ប្រភព ៖ TOURLONG