Home ព័ត៌មានជាតិ កម្ពុជាឡើង១០ចំណាត់ថ្នាក់ ជាប្រទេសដែលមានអ្នកទទួលទានគ្រឿស្រវឹងច្រើនជាងគេលើពិភពលោក

កម្ពុជាឡើង១០ចំណាត់ថ្នាក់ ជាប្រទេសដែលមានអ្នកទទួលទានគ្រឿស្រវឹងច្រើនជាងគេលើពិភពលោក

258
0

យោងតាមគេហទំព័រ Wise Voter បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាបានហក់ឡើង១០ចំណាត់ថា្នក់ នៅក្នុងតារាងប្រទេសដែលមានអ្នកទទួលទានគ្រឿស្រវឹងច្រើនជាងគេលើពិភពលោក។

កាលពីឆ្នាំ២០២២ កម្ពុជាស្ថិតនៅលេខ៣០ ក៏ប៉ុន្តែគិតត្រឹមពាក់កណ្តាលខែ៦ កម្ពុជាបានហក់ឡើងមកលេខ២០វិញ។ បើយើងធៀបទៅប្រទេសតំបន់អាស៊ានវិញ កម្ពុជាឈរនៅលេខ១ ខណៈវៀតណាមឈរនៅលេខ២ និងលេខ៥១លើពិភពលោក។

នៅក្នុងវេបសាយនោះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជាម្នាក់ ជាមធ្យមទទួលទានស្រាបៀយ៉ាងហោចណាស់៤.១២លីត្រ។

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់លេខ១ដល់លេខ១០៖

  • សាធារណរដ្ឋ​ឆែក ៦.៧៧លីត្រ
  • អូទ្រីស ៦.៣លីត្រ
  • ប៉ូឡូញ ៥.៧២លីត្រ
  • អាល្លឺម៉ង់ ៥.៥៧លីត្រ
  • រូមេនី ៥.៣៣លីត្រ
  • ហ្គាបុង ៥.៣១លីត្រ
  • ប៉ាណាម៉ា ៥.២៩លីត្រ
  • សាធារណរដ្ឋកុងហ្គោ ៥.១១លីត្រ
  • អៀរឡង់ ៤.៩២លីត្រ
  • ឡាតវី ៤.៩លីត្រ

ប្រភព៖ Wise Voter