Home ព័ត៌មានអន្តរជាតិ ថៃ ជ្រើសរើសប្រធានសភាថ្មី ពោរពេញដោយបទពិសោធន៍ច្រើន

ថៃ ជ្រើសរើសប្រធានសភាថ្មី ពោរពេញដោយបទពិសោធន៍ច្រើន

95
0

រាជធានីបាងកក៖ ក្រោយពេលគណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ បានឈានដល់កិច្ចព្រមព្រៀងរួចមក នៅទីបំផុត សមាជិកសភាទើបនឹងជាប់ឆ្នោតថ្មី បានសម្រេចជ្រើសរើសប្រធានគណបក្សប្រាឆាឆាត ឲ្យក្លាយជាប្រធានសភាបន្ទាប់ កាលពីព្រឹក ថ្ងៃអង្គារ សម្រាប់ដឹកនាំបន្ដទៅមុខទៀត ព្រោះគាត់មានបទពិសោធន៍ច្រើន ទាំងនៅស្ថាប័ននីតិប្បញ្ញត្ដិ និង នៅក្នុងជួរគណៈរដ្ឋមន្រ្ដីរបស់ប្រទេសថៃ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៤ ខែកក្កដា ថា លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) បានតែងតាំងលោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា (Wan Muhammad Nor Matha) ប្រធានគណបក្សប្រាឆាឆាត (Prachachat Party) ជាបេក្ខជនប្រធានសភា ខណៈសភាបានចាប់ផ្តើមសម័យប្រជុំជាដំបូងរបស់ខ្លួន កាលពីថ្ងៃចន្ទ ដោយមានតំណាងរាស្រ្ដថ្មីចំនួន ៤៩៦នាក់ចូលរួម នៅក្នុងចំណោម៥០០នាក់។Move Forward leader Pita Limjaroenrat ready to form Thai government after  electoral win - CNA

លោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា (Wan Muhammad Nor Matha) ប្រធានគណបក្សប្រាឆាឆាត ក្លាយជាបេក្ខជនតែម្នាក់គាត់ សម្រាប់ការទទួលតំណែងប្រធានសភាថ្មីរបស់ប្រទេសថៃ ក្រោយពេលសមាជិកសភា បានជួបប្រជុំគ្នា កាលពីព្រឹកថ្ងៃអង្គារ ហើយបានប្រកាស ថា គាត់ជាប់ឆ្នោតជាប្រធាន ក្រោមបទប្បញ្ញត្តិរបស់រដ្ឋសភា។

លោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា វ័យ៧៩ឆ្នាំ បានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំសភា ដោយបង្ហាញ អំពីចក្ខុវិស័យរបស់គាត់ សម្រាប់ការងារតម្រូវធ្វើ តាមបទប្បញ្ញត្តិរបស់សភា។ គាត់នឹងត្រូវតែរក្សាភាពអព្យាក្រឹតខាងនយោបាយ និង ធ្វើតាមព្រះរាជឱង្ការរបស់ព្រះមហាក្សត្រ ទ្រង់បានព្រះរាជប្រោសប្រទាន នៅក្នុងការបើកសម័យប្រជុំសភាថ្មី កាលពីថ្ងៃចន្ទ។Will "Wan Nor" help Thaksin make inroad into deep South? | Thai PBS World :  The latest Thai news in English, News Headlines, World News and News  Broadcasts in both Thai and

លោកប្រធានសភាថ្មីរបស់ប្រទេសថៃ រូបនេះ បានបញ្ជាក់ ថា គាត់នឹងបំពេញការងាររបស់គាត់ ដោយស្មោះអស់ពីចិត្ដ ហើយគោរពតាមច្បាប់ និង បទប្បញ្ញត្ដិរបស់រដ្ឋសភា។

បើតាមបទប្បញ្ញត្តិរបស់រដ្ឋសភា លោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា ក្លាយជាប្រធានសភា ដោយស្វ័យប្រវត្តិ ព្រោះមានតែគាត់ម្នាក់ឯង ត្រូវបានតែងតាំង ឲ្យទទួលតំណែងនេះ។

លោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា បានជាប់ឆ្នោត ជាសមាជិកសភា ចំនួន៩លើក ហើយគាត់ក៏ធ្លាប់ធ្វើជាប្រធានសភា និង ជាអតីតប្រធានសភា។ ក្រៅពីនេះ គាត់ក៏ធ្លាប់កាន់តំណែងសំខាន់ៗជាច្រើនបន្ថែមទៀត នៅក្នុងជួរគណៈរដ្ឋមន្រ្ដីថៃ រួមមាន អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងគមនាគមន៍-ដឹកជញ្ជូន និង រដ្ឋមន្ត្រីក្រសួងកសិកម្ម ផងដែរ។Wan Muhamad Noor Matha elected as House Speaker - Pattaya Mail

ការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គឺគណបក្សឆ្ពោះទៅមុខ បានទទួលសំឡេងឆ្នោតច្រើនជាងគេ ជាមួយនឹងអាសនៈចំនួន១៥១ ខណៈគណបក្សភឿថៃ បានឈរនៅលំដាប់លេខ២ ជាមួយនឹងអាសនៈចំនួន១៤១។ ក្រោយមក គណបក្សប្រឆាំងដ៏ធំទាំង២នេះ បានចងសម្ពន្ធភាព ជាមួយនឹងគណបក្សនយោបាយ ចំនួន៦ផ្សេងទៀត ដោយមានអាសនៈសរុប ៣១៣ សម្រាប់ការប្រមូលសំឡេងភាគច្រើន ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

បើទោះជាយ៉ាងណា គណបក្សឆ្ពោះទៅមុខ និង គណបក្សភឿថៃ នៅតែតស៊ូមតិគ្នាយ៉ាងស្វិតស្វាញ សម្រាប់ការកាន់កាប់តំណែងប្រធានសភា។ ប៉ុន្ដែក្រោយការចរចាបានទទួលបរាជ័យ កាលពីថ្ងៃអាទិត្យ រួចមក ទើបចុងក្រោយ គណបក្សទាំង២នេះ បានឯកភាពគ្នា ប្រគល់ការតែងតាំងតំណែងប្រធានសភា ជូនលោក វ៉ាន់ មូហាមម៉េដ ណ័រ ម៉ាថា (Wan Muhammad Nor Matha) ប្រធានគណបក្សប្រាឆាឆាត កាលពីថ្ងៃចន្ទ ដោយមិនមានបេក្ខភាពណាមួយ មកពីគណបក្សចម្រុះជាសម្ពន្ធមិត្ត មកចូលរួមប្រកួតប្រជែងនោះឡើយ។Thai parliament opens to discuss pro-democracy protests

ដោយឡែក គណបក្សឆ្ពោះទៅមុខ ក៏នឹងទទួលយកការតែងតាំងតំណែងអនុប្រធានសភាទី១ ខណៈបក្សភឿថៃ នឹងទទួលយកការតែងតាំងតំណែងអនុប្រធានទី២។ រីឯសម្ពន្ធភាពគណបក្សចម្រុះទាំង៨ ក៏បានយល់ព្រម លើការសម្រេចចិត្តនេះ។ ក្រោយការជ្រើសរើសប្រធានសភារួចហើយ នៅថ្ងៃអង្គារដដែលនេះ រដ្ឋសភា ក៏នឹងត្រូវបន្តបោះឆ្នោតជាសម្ងាត់ សម្រាប់អនុប្រធានសភា ចំនួន២រូបបន្ថែមទៀត។ ប៉ុន្ដែគេរំពឹង ថា តំណែងទាំងនេះ នឹងត្រូវចែករំលែកគ្នា ទៅគណបក្សធំៗទាំងពីរ៕