Home ព័ត៌មានជាតិ ចូលរួមសោកស្តាយ! លោកជំទាវ មិញ កុសនី នាដការីរបាំព្រះរាជទ្រព្យសម័យសង្គមរាស្រ្តនិយម បានបា..ត់ប..ង់ជីវិ..តហើយ

ចូលរួមសោកស្តាយ! លោកជំទាវ មិញ កុសនី នាដការីរបាំព្រះរាជទ្រព្យសម័យសង្គមរាស្រ្តនិយម បានបា..ត់ប..ង់ជីវិ..តហើយ

188
0
លោកជំទាវ មិញ កុសនី វរសិល្បការិនីរបាំព្រះរាជទ្រព្យដ៏ល្បីល្បាញសម័យសង្គមរាស្រ្តនិយម និងជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលមរណភាព នៅវេលាម៉ោង៤:៥០នាទីព្រឹកនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគពាធ ។May be an image of 3 people, hospital and text
លោកជំទាវ ជាមរតកមនុស្សរស់នៃរបាំព្រះរាជទ្រព្យដោយលោកមានទេព្យកោសល្យខ្ពង់ខ្ពស់ណាស់ ហើយការចាកចេញរបស់លោកជំទាវ នឹងធ្វើឱ្យការបាត់បង់ធនធានផ្នែករបាំព្រះរាជទ្រព្យនៅកម្ពុជា។ លោកជំទាវ មុិញ កុសនី អញ្ជើញដឹកនាំប្រជុំ អនុគណ:កម្មការបច្ចេកទេស នៃក្រុមការងារស្រាវជ្រាវ និងចងក្រងឯកសាររបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ ...
ខាងក្រោមនេះគឺជាប្រវត្តិការងាររបស់លោកជំទាវ មិញ កុសនី ដែលបានបម្រើប្រជាពលរដ្ឋកន្លងទៅ៖
  •  ឆ្នាំ ២០០៨    : រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  • ឆ្នាំ ១៩៩៩    : អគ្គនាយករងបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  • ឆ្នាំ ១៩៩៨    : ជំនួយការជូនរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  • ឆ្នាំ ១៩៩០    : សាស្ត្រាចារ្យមហាវិទ្យាល័យនាដសាស្ត្រ
  • ឆ្នាំ ១៩៨០    : ប្រធានផ្នែករបាំបុរាណ នៃក្រសួងឃោសនាការវប្បធម៌ និងព័ត៌មាន
  • ឆ្នាំ ១៩៧៩    : ប្រធានផ្នែករបាំក្បាច់បុរាណ និងជាសមាជិករណសិរ្ស , សមាជិកតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ, ក្រសួងឃោសនាការវប្បធម៌ និងព័ត៌មាន
  •  ឆ្នាំ ១៩៧០    : ជានាដការីឯក និងជាគ្រូបង្ហាត់ នៅក្នុងព្រះបរមរាជវាំង
  •  ឆ្នាំ ១៩៧៥    : គ្រូបង្ហាត់សិល្បៈ នៅការិយាល័យរបាំព្រះរាជទ្រព្យ
  • ឆ្នាំ ១៩៦៨    : គ្រូបង្ហាត់សិល្បៈ ការិយាល័យរបាំព្រះរាជទ្រព្យ នៅក្នុងព្រះបរមរាជវាំងMay be an image of 3 people