រឿងភាគកូរ៉េមានចំណងជើងថា «King The Land» ដែលមានតួឯកស្រី YoonA សមាជិកក្រុម Girls’ Generation និងតួឯកប្រុស Lee Jun Ho ទទួលបានការគាំទ្រយ៉ាងខ្លាំងនិងឆាប់រហ័សបំផុតបន្ទាប់ពីចាក់ផ្សាយរឿងប្រភេទមនោសញ្ចេតនាលាយឡំកំប្លែងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDw-uO0SRzq9ZiFs383bu1E2r1HdCeZ7kNiYkmnz84mfGB5Cr_41kJ02pCHOGRkRQudwVfCxaKe3H8Om9IBc-A4Kr2YncgxuszLj0WYmKti0xRxVucJq3gjK-poGUfr_gIPXo3KOqCrfmN0aSqBt_OTwFPw7kA9UKLhHhTTlKT1kUCHx_2DyaEdtPlpps/s1400/354932764_573037085024571_4477992693629203585_n.jpg

អ្វីដែលកាន់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នោះនៅក្នុងសាច់រឿងតួស្រីត្រឹមជាបុគ្គលិកសណ្ឋាគារដែលការស្លៀកពាក់មើលទៅសាមញ្ញៗទេ ប៉ុន្តែតម្លៃវិញមិនធម្មតាឡើយត្រឹមមួយឈុតតួឯកស្រីរូបនេះចំណាយថវិកា១ម៉ឺនដុល្លារឯណោះគិតជាលុយកូរ៉េប្រមាណ១២លានវ៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgndiBw7VoRMnxVivIcndFMxcl_74BO1t9lPQZO5ObMY0eUF6jsg5nWd1TjCDKiM0XEUoYOaV9lEL3edWGcnvl3HbMWrfE8nCHFftgIweAxbSEtmghr_eB54PpLBt4fNL1ZFo08EzmQg-z32MDXaxrY4YNzUI25MqgXb_k8mqJ9IZdkdJWEyhQ9z8gd-7M/s1600/241929385_363099388826465_3404221241983982831_n.jpg

នៅក្នុងឈុតមួយដែល YoonA មានឈ្មោះក្នុងរឿងថា Cheon Sarang ជិះកង់ជាមួយតួឯកប្រុស ដោយអាវដៃវែងនេះគឺជាម៉ាកប្រណីត Dior មានតម្លៃ ៤ ៧០០ដុល្លារ ខ្សែក្រវាត់បូពណ៌ខ្មៅមានតម្លៃ ៤៧៥ដុល្លារ។ មិនត្រឹមតែអាវ និងខ្សែក្រវាត់មានតម្លៃខ្ពស់នោះទេ សូម្បីសំពត់ក្នុងឈុតនេះក៏ជា ម៉ាក Dior ដែលគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៤ ៨៥០ ដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyGPKFgT9VF3HRs8Fp7YbQteM-vM0cC9C8R0QQkFovh4lJVJGIGkXS5hPIpX5s4e-uTc9ksypY3uDQbYAVKJSFR325AExfSuP1cEibFULWVHeeK8DGFFcTVOzYaPDMtqJSwO1BVpj7f5vQzLEf4zPBN6e5S4uFZwRASPucPV55mCuTMHCHqdhvJHgJxsc/s1440/20230627_054259_768_dior1.jpeg