Home ព័ត៌មានជាតិ ញាក់ណាស់! ជី ដេវីត មានផ្ទាំងទស្សនីយភាពរហូតដល់៧ ក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជានិងបង់ក្លាដេស

ញាក់ណាស់! ជី ដេវីត មានផ្ទាំងទស្សនីយភាពរហូតដល់៧ ក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជានិងបង់ក្លាដេស

109
0

តារាចម្រៀង ជី ដេវីត បានប្រកាសនៅលើបណ្តាញសង្គមថាលោកនឹងសម្តែងបទ មហានគរ ជាមួយផ្ទាំងទស្សនីយ៍ភាពដល់ទៅ៧ ក្នុងថ្ងៃប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជាប៉ះជាបង់ក្លាដេស នាពេលខាងមុខនេះ។ ហើយការបង្ហាញផ្ទាំងទស្សនីយ៍ភាពនេះ ក៏មានការប្រឹក្សាច្បាស់លាស់ពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihyoA96ynIGVP3im23obGYcuOUEY-sdjtqoAhYLDBr-MudJxPF9oha7020POnLaNfD0EjbmFatqYGLuaPMc7HkqIgpar4s-mkammPX6uZuVH_z2QB4NanUw4Rea2_Ib1ah1WcZ8xN_ogQKeshQKgk3D1WjRVVxjfza-_C0L8asX-E5guHYQrnVd2gz/s2048/image_2023-06-06_09-14-51.png

ដូចអ្នកគាំទ្រជ្រាបមកហើយថា កាលពីពេលថ្មីៗនេះតារាចម្រៀង ជី ដេវីត បានបញ្ជាក់ថាលោកនឹងសម្តែង «បទមហានគរ» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងជំនួបបាល់ទាត់មិត្តភាពអន្តរជាតិកម្ពុជានិងបង់ក្លាដេស ដែលធ្វើឱ្យមហាជនសាទរយ៉ាងខ្លាំងចំពោះដំណឹងនេះ ព្រោះជាអ្វីដែលពួកគេចង់ឃើញជាយូរមកហើយបន្ទាប់ពីបទចម្រៀងប្រកបដោយអត្ថន័យជ្រាលជ្រៅនេះអក់ខានក្នុងព្រឹត្តិការណ៍បើក-បិទ ស៊ីហ្គេម២០២៣។

អ្វីដែលកាន់តែរំភើប នៅល្ងាចថ្ងៃទី៨ ខែមិថុនា លោក ជី ដេវីត បានបញ្ជាក់ថា ការបង្ហាញផ្ទាំងទស្សនីយភាពនាថ្ងៃនោះមានចំនួន៧ រួមមាន១.កូរសមុទ្រទឹកដោះ ២.អប្សរា
៣.ម្ករ ៤.ល្ខោនខោល ៥.គុនល្បុក្កតោ ៦.ផ្កាយសំណាង កាន់ទង់ ៧.គ្រុឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfTNRE_VFXqEVdtgoXjGAs5I8JqpdB1qU67iMzF6JCIfZEEf3umeg3QQHI7M1GsCWKtwuIUoijvyiv9xeKmQVpEy13ZxUyksZleWzFgjf4aBmfBcV3AxW4z3hcqufLCClAie1FFQXpIJsd-rlZ_GRQFdWW8il3-tOkKVqNAmVXePZ8NAh4wuOgda_Y/s2048/image_2023-06-06_09-14-50.png

ជាមួយការផ្តល់ផ្ទាំងទស្សនីយភាពខាងលើនេះក៏មានការចូលរួមប្រឹក្សាពីលោកគ្រូ ព្រឿង ឈៀង និងអ្នកគ្រូ ប៉ែន សុខហួន សាស្ត្រាចារ្យ ទីប្រឹក្សា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរ។

គួរបញ្ជាក់ផងដែរ ពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១កាលពីថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ តារាចម្រៀង ជី ដេវីត បានជ្រើសបទ« វីរៈនារី »ជាមួយផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមកបង្ហាញធ្វើឱ្យមហាជនពោលសរសើរលោកយ៉ាងខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZaAaoPiWFOqO6aQrBkGaXyBP5dmpsa0CAbzpkcOqjf50Go7H4-U2xPLWtj4YfrfEzInz_BQzXX9mL0eNZ1ky7VR7tAD5TWYH7FVzmAj4vPehS9RdBpfBqwkGhzSg-B--cvwZO6u_Ls2IAWsQjg03177FowyvqlqHKqJuBp3fNRLTU0H7eluvjgzDn/s1920/352712203_944267803563160_2036390191394872830_n.jpg