Home ព័ត៌មានអន្តរជាតិ ថាក់ស៊ីន ដាក់ផែនការវិលត្រឡប់មកកាន់ប្រទេសថៃ ធ្វើឲ្យគ្រួសារដេកកើតទុក្ខ

ថាក់ស៊ីន ដាក់ផែនការវិលត្រឡប់មកកាន់ប្រទេសថៃ ធ្វើឲ្យគ្រួសារដេកកើតទុក្ខ

99
0

រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានពួកយោធា ធ្វើរដ្ឋប្រហារ បណ្ដេញចេញពីតំណែង ខណៈបច្ចុប្បន្ន កំពុងតែរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស ដោយខ្លួនឯង អស់រយៈពេល១៧ឆ្នាំកន្លងមកហើយ ប៉ុន្ដែនៅពេលឮដំណឹង ថា គាត់មានគម្រោងចង់វិលត្រឡប់ មកកាន់ប្រទេសកំណើតវិញនោះ ធ្វើឲ្យគ្រួសាររបស់គាត់ មានការព្រួយបារម្ភយ៉ាងខ្លាំង។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ថា បើតាមប្រភពមួយ បានឲ្យដឹង ថា គ្រួសារស៊ីណាវ៉ាត្រា (Shinawatra) ចង់ឲ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រី ដែលកំពុងតែនិរទេសខ្លួន នៅក្រៅប្រទេស ពន្យារពេលការវិលត្រឡប់របស់គាត់ មកកាន់ប្រទេសថៃ។Thaksin wants to return and face the law - Khmer Times

លោក ថាក់ស៊ីន បានរត់គេចខ្លួន ពីការប្រឈមមុខនឹងការជាប់ពន្ធនាគារ ហើយបានបង្ហោះសារ នៅលើបណ្ដាញសង្គម នៅមុនការបោះឆ្នោតសកលរបស់ប្រទេសថៃ នាថ្ងៃទី១៤ ខែឧសភា តែបន្ដិច ថា គាត់ចង់វិលត្រឡប់ ទៅកាន់ប្រទេសកំណើតរបស់គាត់វិញ នៅមុនថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃខួបកំណើតរបស់គាត់ គម្រប់អាយុ៧៤ឆ្នាំ ដើម្បីនៅមើលថែចៅៗរបស់គាត់។

ការប្រកាស អំពីការវិលត្រឡប់តាមផែនការរបស់លោក ថាក់ស៊ីន ត្រូវបានគេលើកយកមកពិភាក្សាគ្នា កាលពីថ្ងៃពុធ នៅក្នុងពិធីជួបជុំគ្រួសារមួយ ដោយមានការចូលរួម ពីលោកស្រី ឃុនយីង ផូតចាម៉ាន ណាភូមបេច្រា (Khunying Potjaman Na Pombejra) អតីតភរិយារបស់លោក ថាក់ស៊ីន, លោកស្រី ភីនថុងថា (Pintongta) កូនស្រីរបស់គាត់ និង ប្តីរបស់លោកស្រី ហើយលោកស្រី ផេថុងថាន (Paetongtarn) កូនស្រីពៅរបស់លោក ថាក់ស៊ីន។Thailand's Thaksin causes a storm in Hong Kong - Asia Times

ការជួបជុំគ្នា នៅសណ្ឋាគារបាងកកនេះ បានធ្វើឡើង ក្រោយពេលលោកស្រី ផេថុងថាន ជាបេក្ខជននាយករដ្ឋមន្ត្រីមួយរូបរបស់គណបក្សភឿថៃ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ ថា ឪពុករបស់លោកស្រី ចង់វិលត្រឡប់មកកាន់ប្រទេសកំណើតវិញ នៅខែក្រោយ ហើយគាត់ត្រៀមខ្លួន ប្រឈមមុខនឹងតុលាការ។ បើតាមប្រភពដដែលនោះ បានឲ្យដឹងទៀត ថា លោក ថាក់ស៊ីន មិនអាចរង់ចាំការវិលត្រឡប់នោះទេ ប៉ុន្តែក្រុមគ្រួសាររបស់គាត់ មិនបានដឹងច្បាស់ អំពីពេលវេលា ហើយពួកគេចង់ឱ្យគាត់ ពន្យារផែនការរបស់គាត់ រហូតដល់ការបង្កើតរដ្ឋាភិបាលចម្រុះរួចរាល់ហើយសិន។

ប្រភពដដែល បានបន្ត ថា គ្រួសារ ក៏តែងតែគិត ថា វាជាពេលវេលាឆាប់ពេកណាស់ សម្រាប់លោកស្រី ផាថុងថាន ព្យាយាមធ្វើ ជានាយករដ្ឋមន្ត្រី ហើយថែមទាំងលើកឡើង ថា វាជាការប្រសើរណាស់ សម្រាប់លោកស្រី ប្រសិនបើរង់ចាំ រយៈពេល៥ឆ្នាំបន្ដទៀត។ ស្ថិតក្នុងវ័យ៣៧ឆ្នាំនេះ ត្រកូលគ្រួសារស៊ីណាវ៉ាត្រា មានអារម្មណ៍ ថា លោកស្រី ផេថុងថាន នៅក្មេងពេកណាស់ សម្រាប់ការដោះស្រាយស្ថានការណ៍នយោបាយ ហើយមានបេក្ខជនដ៏ស័ក្តិសមមួយចំនួនទៀត មានដូចជា លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) និង ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward) លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat)។Thailand, Particularly the Deep South, Needs a Final Reckoning With Thaksin  – The Diplomat

ប្រភពដដែលនោះ បានបន្ថែម ថា «លោកស្រី ផេថុងថាន នៅក្មេង ហើយមិនមានបទពិសោធន៍ច្រើននោះទេ ខណៈលោកស្រី បានចូលប្រឡូក នៅក្នុងឆាកនយោបាយ ដោយសារតែលោកស្រី ចង់ពង្រឹងកម្លាំងគណបក្សភឿថៃ។ នេះជាការល្អប្រសើរខ្លាំងណាស់ សម្រាប់លោកស្រី នៅក្នុងការបោះជំហានម្តងមួយៗឆ្ពោះទៅមុខ»។

លោកស្រី ផេថុងថាន កាលពីព្រឹក ថ្ងៃពុធ បានប្រាប់ដល់បណ្ដាញផ្សព្វផ្សាយ ថា ឪពុកបង្កើតរបស់លោកស្រី មានផែនការវិលត្រឡប់ មកកាន់ប្រទេសថៃ វិញ នៅខែកក្កដា ខាងមុខ។ ប៉ុន្តែលោកឪពុក ទំនងជានឹងពិនិត្យមើលកត្តាជាច្រើន មុននឹងសម្រេចចិត្ត លើកាលបរិច្ឆេទពិតប្រាកដណាមួយ។ ឪពុករបស់លោកស្រី មិនបានសម្របសម្រួលណាមួយ តាមរយៈលោកស្រី នោះទេ ប៉ុន្តែគាត់ត្រូវបានគេជឿ ថា កំពុងតែទាក់ទង ជាមួយនឹងភ្នាក់ងាររបស់រដ្ឋាភិបាលមួយចំនួន។Exiled Billionaire Thaksin Shinawatra Haunts Thailand's Elections -  Bloomberg

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្ដីថៃ ត្រូវបានបណ្ដេញចេញ ពីអំណាច នៅក្នុងអំពើរដ្ឋប្រហារយោធាមួយ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ខណៈគាត់កំពុងតែស្ថិតនៅក្រៅប្រទេស។ ចាប់តាំងពីពេលនោះមក លោក ថាក់ស៊ីន បានរស់នៅ នៅក្នុងការនិរទេសខ្លួន ដោយខ្លួនឯង នៅក្រៅប្រទេស លើកលែងតែគាត់បានចូលមកក្នុងប្រទេសថៃ រយៈពេលខ្លី នាឆ្នាំ២០០៨តែប៉ុណ្ណោះ។ អតីតនាយករដ្ឋមន្រ្ដីរូបនេះ កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនករណី រួមមាន ការរំលោភអំណាច…ជាដើម៕