ក្រុមបាល់ទះអង្គុយបុរសកម្ពុជា សម្រេចបានមេដាយសំរឹទ្ធ ដោយយកឈ្នះមីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣សិត ទល់នឹង ០ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅពហុកីឡដ្ឋានមរតកតេជោ។
លទ្ធផលនេះ អ្នកគាំទ្រកម្ពុជាក៏បង្ហាញអារម្មណ៍សោកស្តាយដែលកម្ពុជាយើងរបូតមេដាយមាស មិនអាចការពារមេដាយលើទឹកដីរបស់ខ្លួន តែយ៉ាងណាអ្នកគាំទ្រនៅតែបន្តលើកទឹកចិត្តកីឡាករដដែលព្រោះពួកគាត់បានប្រឹងប្រែងអស់ពីកម្លាំងចិត្តហើយ។ លទ្ធផលទទួលបានមេដាយសំរឹទ្ធនេះ កម្ពុជា បានឈ្នះយកឈ្នះហ្វីលីពីន, ឥណ្ឌូនេស៊ី , មីយ៉ាន់ម៉ាក្នុងវគ្គប្រកួតវិលជុំ៣សិតទល់០ទាំងអស់ តែគួរឱ្យសោកស្តាយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្ពុជាបានភ្លាត់ស្នៀតចាញ់ឥណ្ឌូនេស៊ីវិញក្នុងលទ្ធផល៣សិតទល់២ ក្នុងជនួបដ៏តានតឹង។
គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោងជិត២រសៀលថ្ងៃទី៨ ខែមិថុនា កម្ពុជា ឈរលេខរៀងទី៨ក្នុងតារាងដោយរកបានមេដាយសរុបចំនួន៦៦គ្រឿង ក្នុងនោះមេដាយមាស៩គ្រឿង ប្រាក់១៩គ្រឿង និង សំរឹទ្ធ ៣៨គ្រឿង៕.png)










