Home ព័ត៌មានអន្តរជាតិ ប្រទេសហៃទីរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ប្រទេសហៃទីរងគ្រោះដោយសារជំនន់ទឹកភ្លៀង

38
0

ប្រទេសហៃទី ៖ អាជ្ញាធរនៅប្រទេសហៃទីលើកឡើងថា តំបន់ជាច្រើនបានរងគ្រោះដោយសារទឹកជំនន់ ខណៈនៅប្រទេសហៃទីមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ។ គ្រោះទឹកជំនន់បានឆ.ក់យកអា.យុជីវិ.តពលរដ្ឋយ៉ាងតិចចំនួន៤២នាក់នាពេលកន្លងមក ហើយក៏មានពលរដ្ឋរងរបួស និងបាត់ខ្លួនជាច្រើននាក់ទៀត ។ លើសពីនេះ ផ្ទះសម្បែងរបស់ពលរដ្ឋប្រមាណ១៣.៦០០ខ្នងត្រូវបានទឹកជន់លិច ។At least 42 dead due to floods in struggling Haiti - National |  Globalnews.ca

ទីក្រុងនៅជាប់ឆ្នេរសមុទ្រ Leogane ស្ថិតនៅទិសខាងលិចរបស់ទីក្រុងប៉រតូប្រែនមានបញ្ហាក្នុងការធ្វើដំណើរ ដោយសារទឹកលិចផ្លូវជាច្រើនខ្សែ ។ បើតាមស្ត្រីម្នាក់រស់នៅក្នុងទីក្រុងនេះប្រាប់ថា ទឹកជំនន់បានបំផ្លាញផ្ទះរបស់គាត់ខ្ទេចខ្ទីអស់ ហើយគាត់បានបាត់បង់កូនដែលមានអាយុត្រឹមតែ៥ឆ្នាំទៀតផង ។ ចំណែកនៅមន្ទីរពេទ្យមួយឈ្មោះ សេនក្រយ ពលរដ្ឋបាននាំគ្នាមកជួយសម្អាតបន្ទប់ និងគ្រែរបស់អ្នកជំងឺ ក្រោយពីមានទឹកជំនន់នៅមន្ទីរពេទ្យនេះ ។At least 42 dead and 85 injured in Haiti after flooding | CNN

ការិយាល័យការពារជនស៊ីវិលបានបង្ហោះសារនៅក្នុង Twitter ថា ចំនួនអ្នកស្លា.ប់បា.ត់ប.ង់ជីវិ.តបានកើនឡើង បើគិតចាប់ពីយប់ថ្ងៃទី៤ ខែមិថុនា កន្លងមក ក្រោយពីទឹកទំនន់បានវាយលុកតំបន់ជាច្រើននៅប្រទេសហៃទី រួមទាំងនៅជិតទីក្រុងប៉រតូប្រែនផងដែរ ។ ទឹកជំនន់បានវាយលុកប្រទេសហៃទី ស្របពេលប្រទេសនេះកំពុងតែជួបនឹងស្ថានការណ៍លំបាក និងអសន្តិសុខស្រាប់ទៅហើយ ។At Least 42 Dead In Haiti Floods, Landslides | Barron's

ភ្នាក់ងារសង្គ្រោះបានបញ្ជូនម្ហូបអាហារ និងរបស់របរផ្សេងៗទៅឱ្យពលរដ្ឋជាច្រើនគ្រួសារដែលគ្មានទីលំនៅ ។ ចំណែកមន្ត្រីការិយាល័យការពារជនស៊ីវិលដាស់តឿនថា ផ្ទៃដីកសិកម្មក្នុងតំបន់ជាច្រើនបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំនន់ទឹកភ្លៀងលើកនេះ ។ គួរបញ្ជាក់ថា គ្រោះទឹកជំនន់បានកើតឡើងស្របពេលប្រទេសហៃទីទទួលរងឥទ្ធិពលខ្យល់ព្យុះឈ្មោះ hurricane ដែលតែងបោកបក់មកលើប្រទេសនេះ ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ៕U.N. Expecting Cholera Upsurge in Haiti - Scientific American ប្រភព ៖ TNN World