រដ្ឋធានីកៀវ៖ ការបំផ្ទុះទំនប់ទឹកដ៏ធំបំផុត ឆ្លងកាន់ដងទន្លេនីប្រូ ធ្វើឲ្យទឹកហូរជន់លិច នៅក្នុងតំបន់សង្គ្រាមទាំងមូល ហើយអាជ្ញាធរក្នុងតំបន់ បានអះអាង ថា មនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ក្រោយទឹកជន់លិចទីក្រុងនានារបស់ពួកគេ ខណៈក្រុងកៀវ និង ក្រុងមូស្គូ កំពុងតែចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនីមួយនេះDestruction of Kakhovka dam takes Ukraine war into uncharted territory - CNA

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៧ ខែមិថុនា ថា ការវាយប្រហារកម្ទេចសំណង់ នៅចុងខាងត្បូង នៃអាងស្តុកទឹកកាខូវកា (Kakhovka) ដ៏ធំសម្បើម កាលពីថ្ងៃអង្គារ បានធ្វើឲ្យធារទឹក ហូរបុកយ៉ាងខ្លាំង។ សកម្មភាពបែបនេះ រឹតតែបន្ថែមនូវទុក្ខវេទនា កាន់តែធ្ងន់ធ្ងរឡើង ដល់មនុស្សរាប់ពាន់នាក់ ដែលកំពុងតែជាប់នៅក្នុងតំបន់សមរភូមិ នៃសង្រ្គាមរបស់រុស្ស៊ី នាភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន។Evacuations begin after a major dam in southern Ukraine is heavily damaged  : NPR

ជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុងកៀវ បានចោទប្រកាន់ដល់កម្លាំងទាហានរបស់រុស្ស៊ី ជាអ្នកបំផ្ទុះទំនប់វារីអគ្គិសនី និង ស្ថានីយវារីអគ្គិសនី នៅតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោមការកាន់កាប់របស់ក្រុងម៉ូស្គូ នៅក្នុងសង្គ្រាម អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ។ ចំណែក ក្រុមមន្ត្រីរុស្ស៊ី ក៏បានស្តីបន្ទោសទៅវិញ អំពីការទម្លាក់គ្រាប់បែករបស់អ៊ុយក្រែន ទើបបង្កឲ្យកើតមានគ្រោះមហន្ដរាយ ដល់ទំនប់វារីអគ្គិសនីដ៏ធំមួយនេះ។ បើទោះជាយ៉ាងណា គេនៅតែមិនទាន់ដឹង ថា ភាគីណាមួយជាអ្នកបង្កនោះឡើយ។Kakhovka dam in southern Ukraine is blown, unleashing flood of water –  EURACTIV.com

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា «ការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនីដ៏ធំមួយនេះ កំពុងតែបង្កឲ្យកើតមានគ្រោះមហន្តរាយដ៏ធំបំផុត ដល់បរិស្ថាន ខណៈទំនប់ដ៏ធំបំផុតមួយនេះ ត្រូវបានបង្កើតឡើង ដោយមនុស្ស នៅតំបន់អឺរ៉ុប មានអាយុកាលជាច្រើនទសវត្សរ៍កន្លងមកហើយ»។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានថ្លែង នៅក្នុងសុន្ទរកថាជាវីដេអូ ទៅកាន់កិច្ចប្រជុំកំពូលរបស់បណ្តាប្រទេសអឺរ៉ុប នៅក្នុងអង្គការ Bucharest Nine (ប៊ូចារ៉េស ណាញ) ថា «ការបាក់ទំនប់ទឹកដ៏ធំណូវ៉ាកាខូវកា (Nova Kakhovka) មិនអាចកើតឡើង ដោយការបំផ្ទុះ មកពីខាងក្រៅ តាមរយៈការបាញ់ផ្លោងនោះទេ។ ទំនប់នេះ ត្រូវបានកាន់កាប់ ដោយរុស្ស៊ី ហើយពួកគេជាអ្នកបំផ្ទុះបំផ្លាញវា»។Factbox: Is the Kakhovka dam in Ukraine about to be blown? | Reuters

ទំនប់ទឹកដ៏ធំណូវ៉ាកាខូវកានេះ មានកម្ពស់៣០ម៉ែត្រ និង ប្រវែង៣,២គីឡូម៉ែត្រ ហើយវាអាចស្ដុកទឹក ស្មើទៅនឹងប្រហែលទំហំបឹងទឹកប្រៃដ៏ធំ (Great Salt Lake) ស្ថិតក្នុងរដ្ឋយូថា (Utah) របស់សហរដ្ឋអាមេរិក។ សំណង់ទំនប់វារីអគ្គិសនីដ៏មហិមាមួយនេះ ត្រូវបានសាងសង់ឡើង នៅក្នុងឆ្នាំ១៩៥៦ នាសម័យសហភាពសូវៀត ដោយឆ្លងកាត់ដងទន្លេនីប្រូ (Dnipro)។ ទំនប់ទឹកដ៏ធំមួយនេះ ក្លាយជាផ្នែកមួយ សម្រាប់ការផ្គត់ផ្គង់ទឹក ដល់រោងចក្រវារីអគ្គិសនីណូវ៉ាកាខូវកា (Nova Kakhovka)។

ទំបន់ទឹកវារីអគ្គិសនីនេះ តែងតែផ្គត់ផ្គង់ទឹកសាបយ៉ាងសំខាន់ ទៅកាន់ឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែន ដែលត្រូវបានរុស្ស៊ី រឹបអូសយក នៅក្នុងឆ្នាំ២០១៤ ហើយវាបានផ្គត់ផ្គង់ទឹកដល់រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្សា (Zaporizhzhia) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានរុស្ស៊ី ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។Michael Weiss on Twitter: "Scenes of evacuation: https://t.co/hpqClgl65a" /  Twitter

ស្របគ្នានេះ ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា ប្រេងប្រហែល ១៥០តោន បានហូរចេញពីគ្រឿងចក្ររបស់ទំនប់ទឹកនេះ ហើយថា ប្រេងចំនួន៣០០តោនផ្សេងទៀត នៅតែអាចលេចធ្លាយចេញមកផងដែរ។

លោកស្រី ម៉ារី ស្ទ្រូដឺស (Marie Struthers) នាយកអង្គការអឺរ៉ុបខាងកើត និង អាស៊ីកណ្តាល បានអះអាង ថា «ការចំណាយលើកម្លាំងមនុស្ស និង បរិស្ថាន សម្រាប់ការបំផ្លិចបំផ្លាញទំនប់ណូវ៉ាកាកូវកា នេះ នឹងក្លាយជាគ្រោះមហន្តរាយដ៏ធំមួយ សម្រាប់កិច្ចការមនុស្សធម៌។ ការបំផ្លាញទំនប់ទឹកនេះ កំពុងតែបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត សុវត្ថិភាព និង សុខុមាលភាពរបស់មនុស្សរាប់ម៉ឺននាក់»។Ukraine's Kakhovka dam explosion released 150 tons of oil into river

ទំនប់ដ៏ធំនេះ តែងតែផ្គត់ផ្គង់ទឹកដល់ដីស្រែចម្ការ នៅតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន និង ឧបទ្វីបគ្រីមៀ ហើយវាក៏ជាប្រភពផ្គត់ផ្គង់ទឹកដ៏សំខាន់ សម្រាប់រោងចក្រនុយក្លេអ៊ែរហ្សាប៉ូរីសហ្សា (Zaporizhzhia) គ្រប់គ្រងដោយរុស្ស៊ី ផងដែរ។

ជាមួយគ្នានេះដែរ អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ គួរតែមានទឹកគ្រប់គ្រាន់ សម្រាប់ធ្វើឱ្យត្រជាក់ដល់ម៉ាស៊ីនរ៉េអាក់ទ័ររបស់រោងចក្រនុយក្លេអ៊ែរនេះ សម្រាប់រយៈពេលច្រើន ដោយដាច់ដោយឡែកមួយ បើទោះជាមានអាងស្តុកទឹកហូរចេញក៏ដោយ។ បន្ថែមពីនេះ អង្គការមួយនេះ ក៏បានអំពាវនាវឱ្យមានការសង្គ្រោះដល់អាងស្ដុកទឹកផងដែរ៕