តារាចម្រៀង លីម តិចម៉េង កំពុងធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍បន្ទាប់ពីលោក Cover បទ«អ្នកកំដរ» នៅក្នុងឡានទេតែដាក់មនោសញ្ចេតនាយ៉ាងកំសត់ឱ្យអ្នកស្តាប់សេដភ្លាមរហូតម្ចាស់បទលោក ករុណា ពេជ្រ លាន់មាត់តែម្តង។
បទ «អ្នកកំដរ» ពីសំនៀងដើមតារាចម្រៀង ករុណា ពេជ្រ ស្នាដៃនិពន្ធដោយលោក លី វណ្ណារិន នៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រទោះបីជាបទនេះចេញអស់រយៈពេលជាច្រើនឆ្នាំមកក្តី។
តួយ៉ាង កាលពីយប់ថ្ងៃទី៦ ខែមិថុនា ម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក Cambodian Idol លីម តិចម៉េង បាន Cover បទនេះបង្ហោះនៅលើបណ្តាញសង្គម ព្រមទាំងទទួលបានការគាំទ្រ និងសរសើរជាច្រើនពីសំនៀងរបស់លោកដែលអាចបកស្រាយបានយ៉ាងពីរោះនៅក្នុងរថយន្តរបស់លោក។
មិនត្រឹមតែការសរសើរពីសំណាក់ហ្វេនៗប៉ុណ្ណោះទេ ប៉ុន្តែងាកទៅកាន់ម្ចាស់បទដើមវិញ គឺលោក ករុណា ពេជ្រ ក៏បានចូលទៅខំមិនលើការច្រៀងរបស់ លីម តិចម៉េង ផងដែរ។ ម្ចាស់បទ «អ្នកកំដរ» រូបនេះបានសរសេរថា «អរគុណណាស់ប្អូនប្រុសដែលនឹកឃើញហើយស្រលាញ់បទនេះ…ចាក់ដោត អ្នកកំដរ សេដ…»។ ក្រោយរៀមច្បងចូលខំមិនបែបនេះ លីម តិចម៉េង ក៏បង្ហាញការគោរពជាមួយរូប Emoji ផងដែរ៕
@limtichmengofficail ❤️ មនុស្សកំដរ ❤️ Cover ❤️










