Home ព័ត៌មានអន្តរជាតិ ឆ្នេរសមុទ្រនៅរដ្ឋកាលីហ្វ័រញ៉ានឹងបាត់បង់៧០% នៅឆ្នាំ២១០០

ឆ្នេរសមុទ្រនៅរដ្ឋកាលីហ្វ័រញ៉ានឹងបាត់បង់៧០% នៅឆ្នាំ២១០០

48
0

សហរដ្ឋអាមេរិក ៖ ឆ្នេរសមុទ្រនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងបាត់បង់៧០% នៅឆ្នាំ២១០០ ឬប្រមាណ៧០ឆ្នាំទៀត ដោយសារអាកាសធាតុក្តៅធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើង ។ នេះបើតាមការវិភាគ និងតាមដានទិន្នន័យពីផ្កាយរណបកាលពីឆ្នាំ២០១៧ របស់ក្រុមស្រាវជ្រាវភូមិសាស្ត្រអាមេរិក ។ ពួកគេបានពិនិត្យមើលបម្រែបម្រួលអាកាសធាតុដែលកើតឡើង វាយតម្លៃនិន្នាការនាថ្ងៃអនាគត រួមទាំងបម្រែបម្រួលអាកាសធាតុផងដែរ ។Beaches in California | Beaches, Islands and Coastal Towns in CA

ក្រុមស្រាវជ្រាវភូមិសាស្ត្រអាមេរិករកឃើញថា ឆ្នេរសមុទ្រនៅរដ្ឋកាលីហ្វ័រញ៉ា ដែលមានប្រវែង១.៧៧០គីឡូម៉ែត្រកំពុងត្រូវបានបំផ្លាញបន្តិចម្តងៗដោយសារទឹកហូរច្រោះ ហើយវានឹងបាត់បង់ចាប់ពី២៥% ដល់៧០% នៅឆ្នាំ២១០០ ។ ការបាត់បង់នេះ ក៏អាស្រ័យលើបរិមាណកាបូនដែលគេបានបញ្ចេញទៅលើបរិយាកាសផងដែរ ដែលនឹងធ្វើឱ្យពិភពលោកក្តៅខ្លាំងជាងមុន ។70% of California's beaches could disappear by 2100, study finds | NationofChange

ប្រធានក្រុមស្រាវជ្រាវភូមិសាស្ត្រអាមេរិក លោក Sean Vitousek បានលើកឡើងថា ៖ «ឆ្នេរសមុទ្រដ៏ល្បីល្បាញបំផុតនៅរដ្ឋកាលីហ្វ័រញ៉ានឹងបាត់បង់សភាពដើមរបស់វា ហើយមិនមែនជាការបាត់បង់ធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាការបាត់បង់ផ្នែកសេដ្ឋកិច្ច និងស្ថេរភាពរបស់អ្នករស់នៅក្បែរនោះទៀតផង» ។70% of California beaches could be lost by the end of this century, new USGS survey finds

ការស្រាវជ្រាវកាលពីខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា បច្ចុប្បន្ន កម្រិតទឹកសមុទ្របានកើនឡើង០,៩១ម៉ែត្រ ហើយធ្វើឱ្យទឹកហូរច្រោះនៅតាមឆ្នេរសមុទ្រ ក្នុងនោះ នៅឆ្នេរសមុទ្ររដ្ឋកាលីហ្វ័រញ៉ាមានបញ្ហាទឹកហូរច្រោះក្នុងរយៈពេលយូរ ។ ប៉ុន្តែអ្នកជំនាញនិយាយថា គេត្រូវសិក្សាបន្ថែម ព្រោះនៅមានកត្តាជាច្រើនទៀតដើម្បីឱ្យប្រាកដថា ហេតុការណ៍នេះនឹងកើតឡើងនាថ្ងៃអនាគត ។California's coast could shrink by 70% in next century, study says

ការស្រាវជ្រាវនេះបង្ហាញឱ្យឃើញថា ឆ្នេរសមុទ្រកំពុងតែផ្លាស់ប្តូរ ហើយអាចត្រូវប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់មនុស្សដើម្បីរក្សាធនធានធម្មជាតិ ។ បច្ចុប្បន្ន អាជ្ញាធរនៅរដ្ឋកាលីហ្វ័រញ៉ាបានគាំទ្រឱ្យទីក្រុងនានាកែលម្អច្រាំងឱ្យរឹងមាំជាងមុន ។ លោក Sean Vitousek បន្ថែមថា ៖ «ការកែលម្អច្រាំងនេះ មិនថាការសាងសង់ច្រាំងថ្មទប់ទឹកសមុទ្រ ឬការតម្រៀបថ្មធំៗទប់ទល់នឹងទឹករលក ឬការការពារខ្សាច់ធម្មជាតិ គឺត្រូវប្រើប្រាស់ការព្យាយាមយ៉ាងខ្លាំង ទើបអាចធ្វើទៅបាន» ៕ Study: Much of California coast might erode by 2100ប្រភព ៖ environman