តារាសម្តែងដ៏ល្បីវ័យ ៤១ ឆ្នាំរបស់កូរ៉េខាងត្បូងអ្នកនាង Song Hye Kyo បានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ និងបានឆក់យកបេះដូងអ្នកគាំទ្រ ជាមួយនឹងសម្រស់ធម្មជាតិរបស់គាត់។ Song Hye Kyo បានចែករំលែកថា ខ្ញុំតែងតែ ថែរក្សាស្បែករបស់ខ្ញុំជាមួយនឹងគ្រឿងផ្សំធម្មជាតិដែលមានក្នុងផ្ទះបាយរបស់ខ្ញុំស្រាប់ ដែលគ្រឿងផ្សំធម្មជាតិនោះមានដូចជា៖
១.ស៊ុត និងទឹកឃ្មុំ៖ ស៊ុតមិនត្រឹមតែជាអាហារដែលផ្តល់សុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជាធាតុផ្សំនៃសម្រស់ផងដែរ។ តួរឯក The Glory រូបនេះបានប្រាប់អំពីគ្រឿងផ្សំធម្មជាតិ ដែលគាត់តែងតែអនុវត្តជារឿយៗ ដោយគាត់បានយកទឹកឃ្មុំផ្សំជាមួយស៊ុត ហើយលាយល្បាយនេះឱ្យសព្វរួចលាបនៅលើមុខ ទុករយៈពេល ២០ នាទី នោះវានឹងកម្ចាត់ជាតិខ្លាញ់ក្នុងរន្ធញើស នឹងកាត់បន្ថយស្នាមអុចខ្មៅនៅលើស្បែក។
២.ការ៉ុត៖ ការ៉ុតមិនត្រឹមតែសម្បូរជាតិសរសៃប៉ុណ្ណោះទេ ថែមទាំងមានវីតាមីន បេតាការ៉ូទីន ប្រឆាំងភាពចាស់ និងការពារការបំផ្លាញពីពន្លឺព្រះអាទិត្យ។ គ្រឿងផ្សំការ៉ុត និងម្សៅអង្ករ លាយឱ្យសព្វរួចលាបលើមុខទុកចោល ២០ នាទី ជាការស្រេច។
៣.លាងមុខរបស់អ្នកជាមួយទឹកដោះគោស្រស់៖ នៅក្នុងទឹកដោះគោស្រស់មានសារធាតុចិញ្ចឹមជាច្រើន ផ្តល់សំណើមដល់ស្បែក ជួយឱ្យស្បែកពោរពេញដោយភាពរស់រវើក កាត់បន្ថយស្នាមជ្រួញ នឹងធ្វើឱ្យស្បែកមានសុខភាពល្អ ក្មេងជាងវ័យ។ របៀបធ្វើ លាងមុខដូចធម្មតា រួចយកសំឡីជ្រលក់ក្នុងទឹកដោះគោ ដើម្បីម៉ាស្សាលើមុខរយៈពេល ២-៣ នាទី រួចលាងទឹកធម្មតាចេញជាការស្រេច។
៤.ប្រើដុំទឹកកក៖ ការម៉ាស្សាជាមួយនឹងទឹកកកភ្លាមៗបន្ទាប់ពីលាងសម្អាតមុខរបស់អ្នកនឹងជួយបង្រួមរន្ធញើស ជួយឱ្យសរសៃឈាមរត់នៅក្រោមស្បែក ផ្តល់ឱ្យអ្នកនូវមុខពណ៌ផ្កាឈូកភ្លឺថ្លា នឹងមានសមត្ថភាពស្រូបយកសារធាតុចិញ្ចឹមនៅពេលដែលអ្នកលាបសេរ៉ូម។ របៀបធ្វើ រុំទឹកកកក្នុងកន្សែងទន់ ម៉ាស្សាជារង្វង់នៅលើផ្ទៃមុខ ឬកន្លែងណាដែលមានរន្ធញើសធំៗ ដើម្បីរឹតបន្តឹងរន្ធញើស៕
ប្រភព៖phuntoday.com










