Home ព័ត៌មានអន្តរជាតិ ការនាំចេញទូរស័ព្ទស្មាតហ្វូនទៅកាន់វៀតណាមធ្លាក់ចុះ

ការនាំចេញទូរស័ព្ទស្មាតហ្វូនទៅកាន់វៀតណាមធ្លាក់ចុះ

56
0

ប្រទេសវៀតណាម ៖ ក្រុមស្រាវជ្រាវផ្នែកទីផ្សារ Counterpoint បានបញ្ជាក់ថា ចំនួនទូរស័ព្ទស្មាតហ្វូនដែលគេនាំចេញទៅកាន់ប្រទេសវៀតណាមបានធ្លាក់ចុះ៣០% នៅត្រីមាសដំបូងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ។ នេះចាត់ទុកថា ជាការធ្លាក់ចុះខ្លាំងបំផុតក្នុងបណ្តាទីផ្សារគោលដៅចំនួន៥ នៅតំបន់អាស៊ីអាគ្នេយ៍ ។ ចំណែកការនាំចេញទូរស័ព្ទស្មាតហ្វូនទៅប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ២៩% បើធៀបនឹងឆ្នាំ២០២២ រីឯប្រទេសថៃធ្លាក់ចុះ១% ។

ទីផ្សារគោលដៅចំនួន៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន មានចំនួនការនាំចេញទូរស័ព្ទស្មាតហ្វូនជារួមធ្លាក់ចុះ១៣% ។ លោក Glen Cardoza អ្នកវិភាគរបស់ក្រុមស្រាវជ្រាវទីផ្សារ Counterpoint លើកឡើងថា អតិថិជននៅវៀតណាមមិនទាន់មានទំនុកចិត្តទាំងស្រុងទេ ។ ម្យ៉ាងទៀត អត្រាអតិផរណាក្នុងតំបន់បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងធ្វើឱ្យតម្រូវការទិញទូរស័ព្ទថ្មីធ្លាក់ចុះ ។Apple Store iPhone 14 photos shared by company

ក្រៅពីនេះ មូលហេតុមួយទៀតនៃការធ្លាក់ចុះតម្រូវការទូរស័ព្ទស្មាតហ្វូននៅត្រីមាសដំបូងឆ្នាំ២០២៣ ដោយសារប្រទេសវៀតណាមបានទិញផលិតផលជាច្រើនមុខនៅត្រីមាសចុងក្រោយឆ្នាំ២០២២ ។ គេសង្កេតឃើញថា ចាប់ពីខែមករា ឆ្នាំ២០២៣ មក ពលរដ្ឋវៀតណាមភាគច្រើនចាប់ផ្តើមសន្សំសំចៃប្រាក់លើការចំណាយទិញផលិតផលផ្សេងៗ ។Samsung Sees Galaxy Z Flip 4, Fold 4 as Edge in Smartphone Wars - WSJ

ក្រុមស្រាវជ្រាវទីផ្សារ Counterpoint បានបង្ហាញឱ្យឃើញថា នៅត្រីមាសដំបូងឆ្នាំ២០២៣ ក្រុមហ៊ុន Samsung អាចលក់ទូរស័ព្ទស្មាតហ្វូនបានច្រើនជាងគេនៅប្រទេសវៀតណាម និងកាន់កាប់ចំណែកទីផ្សាររហូតដល់២១% បន្ទាប់មក គឺក្រុមហ៊ុន Oppo ស្មើ២០%, Vivo 14%, Xiaomi 14%, Realme 12% និង Apple 7% ។ ទោះយ៉ាងណា ចំនួនការលក់ទូរស័ព្ទស្មាតហ្វូនគ្រប់ម៉ូដបានធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ លើកលែងតែក្រុមហ៊ុន Apple ដែលការលក់ទូរស័ព្ទស្មាតហ្វូនបានកើនឡើង១៨% ៕ ប្រភព ៖ AEC connect