កាលពីយប់មិញ ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League បានបញ្ចប់ជាផ្លូវការ ដោយក្រុម Sevilla បានបំបាក់ក្រុម AS Roma ក្នុងវគ្គសេចក្តីប៉េណាល់ទី។
នៅក្នុងការប្រកួតនេះ ក្រុម Roma បានបើកការនាំមុខមុន១-០នៅតង់ទីមួយ មុនពេលដែលកីឡាករ Roma ម្នាក់ Mancini ធ្វើឱ្យចូលទីខ្លួនឯង នាំឱ្យ Sevilla តាមបាន១-១។ លុះដល់វគ្គកា់សេចក្តី១១ម៉ែត្រក្រុម Roma ធ្វើមិនបានល្អទាល់តែសោះ ដោយស៊ុត៣ជើង ចូលតែ១គ្រាប់ ខណៈ Sevilla ស៊ុត៤ជើង ចូលតែ៤គ្រាប់ ធ្វើឱ្យពួកគេគ្រងជើងឯក UEFA Europa League ជាលើកទី៧។
ក្រោយបញ្ចប់ការប្រកួត នាពិធីបំពាក់មេដាយ គ្រូបង្វឹករបស់ក្រុម Roma លោក Jose Mourinho បានបោះមេដាយប្រាក់របស់ខ្លួនចោល ទៅឱ្យអ្នកគាំទ្រ ដែលនេះសម្តែងឱ្យឃើញនូវការខកចិត្តរបស់គ្រូបង្វឹកដ៏ខ្លាំងមួយនេះ។
សូមរំលឹកផងដែរថា នេះជាលើកទី១ហើយក្នុងឆាកជីវិតរបស់ លោក Jose Mourinho ដែលបានបរាជ័យនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ពោលគឺលោកធ្លាប់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រចំនួន៥ដង ឈ្នះទាំង៥ដង៕