Home ព័ត៌មានអន្តរជាតិ បួ ខាវ បង្ហាញ Muay Thai ដោយការសំពះគ្រូនៅមុខអគាររដ្ឋសភារបស់រដ្ឋមីនីសូតា

បួ ខាវ បង្ហាញ Muay Thai ដោយការសំពះគ្រូនៅមុខអគាររដ្ឋសភារបស់រដ្ឋមីនីសូតា

80
0

សហរដ្ឋអាមេរិក ៖ កីឡាករប្រដាល់ បួ ខាវ និងត្រូវបានពលរដ្ឋថៃចាត់ទុកថាជាស្តេចប្រដាល់នោះ បានធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីមួយឈ្មោះ «Songkran Festival 2023» នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដើម្បីធ្វើជាអ្នកតំណាងឱ្យប្រទេសថៃ ។ កម្មវិធីនេះរៀបចំឡើងដោយក្រុមប្រឹក្សាវប្បធម៌ថៃប្រចាំរដ្ឋមីនីសូតា សហរដ្ឋអាមេរិក សហការជាមួយអង្គការបណ្តាញដៃគូ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែឧសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEnBlR79LlJVyd280liW0W4ESAs9IzjsaJRUPpn9CiHFmgVK5xMQFsrRffuLYDp7iwRH5wJTbdpVIaGI0_PdDEYOOxj8G2guqbAIDWyLmORq3RzGMDhtfkRkjVr2vY4rIVdYBXa9oW2uoFGRO4JbL4YyDR8GlAzOY9FdCFh84XFgMOceplsUUJrIrO/s960/photo_2023-05-29_10-59-20.jpg

កំពូលកីឡាករប្រដាល់ថៃវ័យ៤១ឆ្នាំរូបនេះបានបង្ហាញពីការសំពះគ្រូ Muay Thai នៅមុខអគាររដ្ឋសភា Dome St. Paul រដ្ឋមីនីសូតា នៅចំពោះមុខអ្នកទស្សនាជាច្រើននាក់ ។ ប្រទេសថៃប្រកាសថា ការធ្វើពិធីសំពះគ្រូ Muay Thai នៅអាមេរិកនេះ គឺដើម្បីបង្ហាញពីសិល្បៈការតស៊ូរបស់ខ្លួនទៅកាន់ពិភពលោកឱ្យបានស្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg18IFbV-4vi6RErukAMKIoOg2t6Uc0tNs8oRhZirhPIriGqWe2lQGr64Nqvq6wSCp6N-A7UlenmXFGB1bOVJPTIvKqoXSpk5TlBPYd9b6t-3WDrKlow7GBb1PsQzwjZjykC79onypvRcPWySLrq1vFkwu4ZG6LNYVIW4VLSHdPC4QABdlnUen8ICCW/s1280/photo_2023-05-29_10-59-21%20(2).jpg

ប្រទេសថៃបានរៀបចំការបង្ហាញពីសិល្បៈវប្បធម៌របស់ខ្លួន ដោយមានការចូលរួមពីគ្រូបង្រៀនស្ម័គ្រចិត្តមកពីរដ្ឋផ្សេងៗរបស់សហរដ្ឋអាមេរិក ។ លើសពីនេះ ក៏មានការតាំងបង្ហាញម្ហូបអាហារថៃ, ផលិតផល និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ។ ក្នុងកម្មវិធីនេះ ក្រៅពីកីឡាករប្រដាល់ បួ ខាវ ក៏មានអ្នកនាង Anna Sueangam-iam ជាបរវកញ្ញាចក្រវាឡថៃប្រចាំឆ្នាំ២០២២ និងអ្នកនាង Chonnikan Supittayaphon ជាបវរកញ្ញាថៃប្រចាំឆ្នាំ២០២៣ ព្រមទាំងអ្នករួមដំណើរជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg747ZNZuHXhM8A5dh2kypsrGt-QZTKjFfaL9_HEDHp7TPMhLVe8qQ_evDPN8Jh8tKB0lN87z0Qm3eOw4Gh-CcJfW4giE1Gyfo6oavh0NKbkw1yIgyoLMR-laPRNV0Sa2zTlsId9KNqdOmYj_2XJ5PpAZf0lu9jpHHwQYPBYRh5vZm7fxkCXdyGBsbO/s1080/photo_2023-05-29_10-59-24.jpg

គួរបញ្ជាក់ថា ប្រទេសថៃបានព្យាយាមបង្ហាញពី Muay Thai ទៅកាន់ពិភពលោកឱ្យបានស្គាល់ និងជួយគាំទ្រកីឡារបស់ខ្លួនផងដែរ ។ ជាក់ស្តែង កាលពីថ្ងៃទី៤-៦ ខែកុម្ភៈ កន្លងមក កីឡាករ បួ ខាវ និងកងទ័ពជើងគោកចំនួន៣.៦៦០នាក់បានរួមគ្នាធ្វើកម្មវិធី «Amazing Muay Thai Festival 2023» សំពះគ្រូ Muay Thai ដើម្បីបំបែកកំណត់ត្រាលើពិភពលោក (Guinness world records) នៅឧទ្យានជាតិរ៉ាចឆៈផាក់ ស្រុកហួរហ៊ិន ខេត្តប្រាជួបស៊ីរីខាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLNapW46HWJTMr93Af_008a5oL8J6jqoJn4NGIs9PX2umw4gAchOc_KFykbeKWrU2OHopiWeKP9iGrstelw1ysAWf--oIgsQwhUu975ycRz2ecofoZ-5eAzJ3QrcbBF0PpAFdiXSXhepQAML0FuBQpwQ5aCDq8ETVZSb_K7DVU_epXsTcXYzNa_VdJ/s1080/photo_2023-05-29_10-59-21%20(3).jpg

ក្នុងពិធីកាលពីខែកុម្ភៈ កន្លងមក ប្រទេសថៃបានបង្ហាញពីកីឡា Muay Thai ចំនួន៤ប្រភេទ និងការសម្តែងក្បាច់ Muay Thai ក្នុង៤តំបន់ ដែលបន្តពីក្បាច់គុនបុរាណថៃ ហើយចែកចេញជាក្បាច់ផ្សេងៗនៅតាមតំបន់ ដូចជា Muay កូរ៉ាត ពីភាគឦសាន, Muay លុបបុរី ពីភាគកណ្តាល, Muay ឆៃយ៉ា ពីភាគខាងត្បូង និង Muay ថាសៅ ពីភាគខាងជើង ហើយនិយាយពាក្យថា ៖ «កណ្តាប់ដៃធ្ងន់ កូរ៉ាត, ឆ្លាត លុបបុរី, ក្បាច់ល្អ ឆៃយ៉ា និងដៃរហ័ស ថាសៅ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9OhVVNSJiXR40JQVp0FAKi0P_oQG4xv9ImR_y6miEbmEip3E0Ne1aZqbNswYAZ1vyOSqxxF8RCWVee6dBpu_lA2loG9SApvC0Tfmo7bdAj_jRXBSUQa6qwgxCeMh8qLpVCw4rEs-_kQRJiDNgHYS0PaJR0juqByXjZEHYHUSFWXdWXrMHyRU0Nspv/s900/photo_2023-05-29_10-59-21.jpg

ប្រទេសថៃចាត់ទុកថា Muay Thai គឺជាការរួមកម្លាំងកីឡាករដ៏ធំមួយរបស់ខ្លួន និងធ្វើឱ្យទូទាំងពិភពលោកទទួលស្គាល់ថា Muay Thai គឺជាមរតករបស់ប្រទេសថៃ និងមរតកពិភពលោក ៕

ប្រភព ៖ sanook