Home ព័ត៌មានជាតិ យុវវ័យច្រឡំថាបារីអេឡិចត្រូនិចមិនមានជាតិនីកូទីនញៀន តែតាមពិត វាគ្រោះថ្នាក់ជាងបារីទៀត

យុវវ័យច្រឡំថាបារីអេឡិចត្រូនិចមិនមានជាតិនីកូទីនញៀន តែតាមពិត វាគ្រោះថ្នាក់ជាងបារីទៀត

297
0

នាពេលបច្ចុប្បន្ននេះ បារីអេឡិចត្រូនិច (E-cigarette/Vape/Yooz) បានកំពុងវាយលុកជាខ្លាំងនៅក្នុងស្រទាប់យុវជនខ្មែរ ដោយពួកគេទាំងនោះយល់ឃើញថា បារីអេឡិចត្រូនិច (E-cigarette/Vape/Yooz) ជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី ហើយជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា។China's e-cigarette companies attempt to break into food & beverage industry

បារី​អេឡិចត្រូនិច (E-cigarette) មាន​ផ្ទុក​សារធាតុ​គីមី និង​ជាតិ​នីកូទីន (Nicotine) នៅពេល​អ្នកប្រើប្រាស់ បឺត​ស្រូប​ជាតិ​ផ្សែង​ចូល​ទៅ​ក្នុង​រាងកាយ គឺ​វា​ចូល​ទៅ​ក្នុង​ខួរក្បាល​របស់​អ្នក​ជក់។ បញ្ហា​នេះ​វា​បង្ក​ឱ្យ​កើត​ជំងឺ​សួត​រ៉ាំរ៉ៃ ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​គាំងបេះដូង ជាដើម។E-cigarettes not a substantial gateway to smoking for young people | UCL  News - UCL – University College London

កាលពីពេលកន្លងទៅ ក្រសួងសុខាភិបាល អះអាងថា បារីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ផលប៉ះពាល់ដល់សុខភាព និងសង្គម ព្រមទាំងអំពាវនាវដល់ យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិចជា មធ្យោបាយផ្ដាច់បារី។

ក្រសួងក៏បានបញ្ជាក់ទៀតថា ៖”បារីអេឡិចត្រូ និចគឺជាទំនោរផ្លូវនាំឱ្យយុវជនក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់ គ្រឿងញៀនផ្សេងទៀតនាពេលអនាគត”៕YOOZ starter kit top 4 flavors – VAPEAST