Home ព័ត៌មានអន្តរជាតិ បម្រែបម្រួលអាកាសធាតុប៉ះពាល់ការផលិតថាមពលវារីអគ្គិសនីតំបន់អាស៊ី

បម្រែបម្រួលអាកាសធាតុប៉ះពាល់ការផលិតថាមពលវារីអគ្គិសនីតំបន់អាស៊ី

179
0

ប្រទេសចិន ៖ អ្នកស្រាវជ្រាវមកពី China Water Risk បានដាស់តឿនថា ប្រទេសចំនួន១៦ នៅតំបន់អាស៊ីកំពុងប្រឈមនឹងការខ្វះខាតទឹក និងថាមពលវារីអគ្គិសនី ដោយសារបម្រែបម្រួលអាកាសធាតុ ជាពិសេស ទន្លេសំខាន់ៗចំនួន១០ នៅតំបន់អាស៊ីបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ។

អ្នកស្រាវជ្រាវបន្តថា ផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុចំពោះខ្សែទឹកសំខាន់ៗ ដែលមានប្រភពមកពីភ្នំហិណ្ឌូ Kush-Himalayan កំពុងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលនៅប្រទេសទាំង១៦នេះ ហើយប្រទេសទាំងនេះត្រូវសហការគ្នាដើម្បីការពារទឹកក្នុងតំបន់ ។ ទឹកទន្លេសំខាន់ៗចំនួន១០ ដែលហូរមកពីភ្នំហិណ្ឌូ Kush-Himalayan កំពុងរងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុ ដូចជា ទឹកកករលាយ និងអាកាសធាតុក្តៅខ្លាំង ។The cost of Laos' quest to be Southeast Asia's 'battery', and the World  Heritage town at risk - CNA

ទឹកទន្លេទាំងនេះមានចំណែកបង្កើតថាមពលវារីអគ្គិសនីផ្គត់ផ្គង់ប្រទេសចំនួន១៦ នៅអាស៊ី រួមទាំងប្រទេសអាហ្វហ្គានីស្ថាន នេប៉ាល់ និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។ លើសពីនេះ វាក៏បានជួយបង្កើតថាមពលវារីអគ្គិសនីជិត៧៥% និងជួយដល់រោងចក្រថាមពលធ្យូងថ្មស្មើ៤៤% ។ អ្នកស្រាវជ្រាវប៉ាន់ស្មានថា វាអាចប៉ះពាល់ដល់ការផលិតថាមពលរហូតដល់៨៦៥គីឡូវ៉ាត់ និងប៉ះពាល់ការផ្គត់ផ្គង់នៅទូទាំងពិភពលោកទៀតផង ។

តាំងពីមានគ្រោះរាំងស្ងួតមក រដ្ឋាភិបាលចិនបានបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីជាច្រើនកន្លែង ដើម្បីកាត់បន្ថយបញ្ហាដាច់ចរន្តអគ្គិសនីនាថ្ងៃអនាគត ។ ទោះយ៉ាងណា រោងចក្រថាមពលធ្យូងថ្មទាំងនេះក៏ត្រូវការប្រើប្រាស់ទឹកផងដែរ ហើយការបង្កើនកម្លាំងផលិតនៅប្រទេសចិន និងឥណ្ឌា អាចធ្វើឱ្យប្រឈមនឹងការខ្វះខាតទឹកលើសដើមទៀត ។Hydropower capacity in Turkey up despite lower output amid drought | Daily  Sabah

ស្របពេលមានហានិភ័យអាកាសធាតុកើនឡើង ប្រទេសផ្សេងៗបានបង្កើតគោលនយោបាយដើម្បីធានាសុវត្ថិភាពថាមពល និងទឹក ។ អ្នកស្រាវជ្រាវនិយាយថា ការប្រើប្រាស់ថាមពលអាចប៉ះពាល់ដល់ទឹក ហើយការខ្វះខាតទឹកអាចធ្វើឱ្យរចនាសម្ព័ន្ធថាមពលខូចខាត ។ ហេតុនេះ កម្រិតទឹកបានកំណត់សុវត្ថិភាពថាមពល ៕ ប្រភព ៖ PPTV Online