Home ព័ត៌មានជាតិ រដ្ឋបាលកំពង់ចាម ច្រា.នចោលអាជ្ញាធរពា.ក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ ខណៈ ឈូសឆាយដីទំហំមួយហិចតាជាល្បិចកលជនខិលខូច

រដ្ឋបាលកំពង់ចាម ច្រា.នចោលអាជ្ញាធរពា.ក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ ខណៈ ឈូសឆាយដីទំហំមួយហិចតាជាល្បិចកលជនខិលខូច

146
0

រដ្ឋបាលខេត្តកំពង់ចាមបានចេញលិខិតបំភ្លឺ និងច្រានចោលការលើកឡើងរបស់បុរសម្នាក់ដែលថាអាជា្ញធរស្រុកស្រីសន្ធរ ពាក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយបុរសនោះក៏បានចេញមុខសូមទោសជាសាធារណៈផងដែរ។ ចំពោះការឈូសឆាយដីទំហំប្រហែលមួយហិចតារដ្ឋបាលខេត្តបានបំភ្លឺថាជាល្បិចកលរបស់ជនខិលខូច ដែលមានចេតនាឈូសឆាយឱ្យបានស្អាតដើម្បីបន្លំមន្ត្រីចុះវាស់វែងឱ្យបានចុះបញ្ជីដីនោះជូនពួកគេ។

នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានបកស្រាយបំភ្លឺថា កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ មានការចែកចាយតាមបណ្ដាញសង្គមនានា នូវវីដេអូ មានរយៈពេល៩នាទី៣១វិនាទី របស់បុរសម្នាក់ឈ្មោះ ឌុច ភាស់ អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រែករំដេង (គ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានធ្វើការចោទប្រកាន់មកលើអាជ្ញាធរស្រុក និងអាជ្ញាធរឃុំ អំពីការឃុបឃិត ឈូសឆាយ ដីបឹងចារ នៅក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អាជ្ញាធរជំនាញ និងអាជ្ញាធរបានជួបជាមួយ សាម៉ីខ្លួនផ្ទាល់ ហើយសាម៉ីខ្លួនបានបកស្រាយថាខ្លួនមានការយល់ច្រឡំទើបមានការប្រើប្រាស់ពាក្យសំដីជ្រុលហួសហេតុធ្វើឱ្យប៉ះពាល់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា ឈានដល់ធ្វើការចោទប្រកាន់ខុសការពិត ជាមួយគ្នានេះបុរសខាងលើក៏បានធ្វើការសុំទោសជាសាធារណៈ តាមរយៈបណ្តាញសង្គមផងដែរ។
លិខិតដដែលបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះក្រុមការងារខេត្តចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបាននឹងកំពុងដំណើរការចុះបញ្ជីដោយប្រុងប្រយ័ត្ននៅក្នុងតំបន់នេះ។ ទន្ទឹមនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការហាមឃាត់ការចុះបញ្ជីដីធ្លីដែលមានភាពមិនប្រក្រតី។

ចំពោះការ ឈូសឆាយដីទំហំប្រហែលមួយហិចតាជាល្បិចកលរបស់ជនខិលខូចដែលមានចេតនាឈូសឆាយឱ្យបានស្អាតដើម្បីបន្លំមន្ត្រីចុះវាស់វែងឱ្យបានចុះបញ្ជីដីនោះជូនពួកគេ។ ប៉ុន្តែដោយក្ដាប់បានព័ត៌មាននេះ ក្រុមការងារចម្រុះខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះចំណត់ដីផ្ទៃបឹងចារ ដែលស្ថិតនៅភូមិក្ស ភូមិ ព្រែករំដេង ភូមិកំពង់ព្នៅ និងភូមិតាង៉កថ្មី ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដើម្បីប្ដូរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋរួចរាល់ហើយ៕

May be an illustration of text