កាលពីម្សិលមិញនេះវេលាម៉ោង២រសៀលនៅកម្ពុជា មហាជនបានបង្ហាញក្តីសោកស្តាយយ៉ាងខ្លាំងក្រោយពីទទួលដំណឹងថាព្រះតេជគុណ សាន សុជា លាចាកសិក្ខាបទនៅប្រទេសអូស្រ្តាលី។ ដោយមិនអាចទទួលយកបាន លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា «មិនដឹងលោកគ្រូសឹកធ្វើអ្វីនៅបម្រើព្រះធម៌ល្អជាង»។
ព្រះតេជគុណ សាន សុជា ប្រសូតនៅឆ្នាំ១៩៧៦ នៅភូមិទួលតាអុក ឃុំកំពង់យោល ស្រុកត្រាំកក់ ខេត្តតាកែវ ហើយព្រះអង្គសាងផ្នួសអស់រយៈពេល ៣១ វស្សា មុនសម្រេចចិត្តលាចាកសក្ខាបទនៅប្រទេសអូស្រ្តាលីវេលាម៉ោង៥ល្ងាច ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២រសៀលម៉ោងនៅកម្ពុជា។.jpg)
ការលាចាកសិក្ខាបទ(សឹក) របស់ព្រះតេជគុណ សាន សុជា មហាជនបានសម្តែងក្តីសោកស្តាយជាខ្លាំង ព្រោះត្រូវបាត់បង់បញ្ញវន្តសង្ឃមួយអង្គ។ ដ្បិតតែមានការសោកស្តាយ តែត្រូវទទួលយកការរពិត ព្រោះក្នុងដំណើរជីវិតព្រោះអ្វីៗសុទ្ធតែមិនទៀង។ ព្រះតេជគុណ សាន សុជា បានផ្តល់ឱវាទចុងក្រោយមុនលាចាកសិក្ខាបទដែរថា «ញោមអាចបោះបង់អាត្មាបាន តែកុំបោះបង់ព្រះធម៌»។
ទាំងអារម្មណ៍សោកស្តាយ និងមិនអស់ចិត្ត លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្ត បានបង្ហោះសារមួយនៅលើបណ្តាញសង្គមកាលពីម្សិលមិញថា«
ចង់ដឹងមានហេតុផលអ្វីបានព្រះគ្រូសឹកទាំងដែលម្សិលមិញនៅស្តាប់ព្រះគ្រូទេសថាមិនដឹងសឹកធ្វើអីនៅបម្រើព្រះធម៌ល្អជាង»។
ការលើកឡើងរបស់លោក ហ៊ុយ យ៉ាឡេង អ្នកលេងបណ្តាញសង្គមបានចូលទៅខំមិន ជជែកវែកញែកយ៉ាងច្រើនដោយអ្នកខ្លះក៏បានបង្ហាញចង្ងល់ដូចលោក និងអ្នកខ្លះទៀតថា ព្រះអង្គបួសជាង៣០ឆ្នាំហើយ ហើយអ្វីៗក្នុងលោកគឺមិនទៀង ព្រមទាំងលើកឡើងផ្សេងៗទៀត។
បើតាមគុណម្ចាស់ផ្ទាល់ថ្លែងក្នុងពិធីលាចាសិក្ខាបទ លោកគ្រូ សាន សុជា បានលើកឡើងថា ការសម្រេចចិត្តលាចាកសិក្ខាបទនេះ មិនមែនព្រោះអ្វីទាំងអស់ និងមិនមានសម្ពាធណាមួយឡើយតែព្រោះគោលការណ៍នៃដំណើរជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះ៕










