Home ព័ត៌មានជាតិ ថ្ងៃបើកមិនមានវត្តមាន តែ សុខ ពិសី ត្រៀមសម្តែងថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមវិញ

ថ្ងៃបើកមិនមានវត្តមាន តែ សុខ ពិសី ត្រៀមសម្តែងថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមវិញ

122
0

នៅក្នុងកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមជាផ្លូវការកាលពីថ្ងៃទី៥ ខែឧសភា គេសង្កេតឃើញថាមានវត្តមានសិល្បករ សិល្បការិនី ជាច្រើននាក់ចូលរួម ប៉ុន្តែប្លែកអីតែមិនឃើញវត្តមានតារាចម្រៀងដ៏ល្បី សុខ ពិសី ចូលរួមដែលធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបង្ហាញការសោកស្តាយផងដែរ ព្រោះមានបណ្តាផលិតកម្មផ្សេងៗចូលរួម តែអវត្តមានតារាចម្រៀងផលិតកម្មសាន់ដេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhExaRlqLToAjfsPKu7pVkYJ7gD70frFr6x17bvAj7DW4ifxYTDHoFZWxU6Q-jjvnPqT6qzKP1TSLxaMX2TqbFtM2dBLz3V4J_JbEbqXYump5BA0BARnPRYu_WMZ_TFI20668Llq14egILavm92SN1Mov4Qhh1PpLUkGZa_pHRnojiyi8L9Tau-tsWi/s2048/347243073_270099695363960_7908448846555302207_n.jpg

យ៉ាងណាមិញ នៅយប់ថ្ងៃទី១៥ ខែឧសភា តារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានបង្ហាញពីរូបភាពហាត់សមសម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម ដោយក្នុងរូបភាពនោះក៏បង្ហាញពីតារាចម្រៀង ឆាយ វីរៈយុទ្ធ ដូចគ្នា ដែរមានន័យថាអ្នកទាំងពីរអាចនឹងសម្តែងពិសេសនៅក្នុងកម្មវិធីខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXqoEMF3QE9G_LzpnB8LUNrRpH4c-msML6HQtDEgQHrX4jr4obbCnXB4nYfZnzCYlb77PARwSIrHRyW-mumQwZo5dlMc8YQXa7IKleuisgo7PSm2hUC0aX8Qg99gS617Dil_OkF-jhG80K-GC1pePC2JbTwTxxrazKCIpLtSmur7aXYWD6wEUviSIr/s2048/347255529_161569103315251_314252366051518927_n.jpg

មិនត្រឹមតែបង្ហាញពីរូបភាពដែលមានឱកាសសម្តែងចូលរួមក្នុងកម្មវិធីបិទជាផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេម សុខ ពិសី ក៏បានបង្ហាញចំណាប់របស់ខ្លួនដែរថា «ពិតជាមានមោទនភាពដែលបានកើតជាកូនខ្មែរ មកហាត់សមសម្រាប់ថ្ងៃបិទស៊ីហ្គេមថ្ងៃទី ១៧»។ យ៉ាងណាមិញតារាចម្រៀងរូបនេះមិនបានបញ្ជាក់ទេថា នាងនឹងជ្រើសរើសបទណាមកចូលរួមសម្តែងឡើយនៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmZzlWTfC-OZJJ4WGuOsdNtrtYZgfBFDf_WF4Rumd5hbTmnPHI5Y2Ni4JOqOMZEc-q4g_mhglcnUKOdz9Sfd0-PF7Z7kVKZ1fFmTPbp4rQD7hPfFGIKlY_NE44aLyAVyOvfwV13hr8IWzzE2KB2C6W7OcQj-_zjhqCslBp_gidojkTLFaZcm9TqIdl/s2048/347131940_630459792285401_3784776967060885954_n.jpg

គួរបញ្ជាក់ថា មិនត្រឹមជាតារាចម្រៀងជួរមុខរបស់ផលិតកម្មសាន់ដេ តែប៉ុណ្ណោះទេ តែ សុខ ពិសី ក៏ជាម្ចាស់ជំនួញម្នាក់ផងដែរ ខណៈថ្មីៗនេះ សុខ ពិសី បានផ្លាស់ប្តូរស្ទាយចម្រៀងចេញបទមនុស្សស្រីស្រលាញ់មនុស្សស្រីផងដែរជាមួយតារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មសាន់ដេ គឺកញ្ញា ពុទ្ធិកា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK68MazST2T4wwoLhRLxR0AXITCKY_TssEPErYV2Ns84hi_m_T1pRPwaO0eUW9gQdPH-W2muXkdpE3SwzBmG9chLMig_OlfLmNsh_O7SFkByGK-rsV2ZHYYyYf4gNScGfco4Cm5D9E2Fv0AMR-O86hsUB_iM0auXfteGYNJLt4cYDyuLXgIpuWfbWW/s2048/347272222_928496831748394_5074420427021447938_n.jpg