Home ព័ត៌មានជាតិ មកដឹងលទ្ធផលខ្លះៗពីអាស៊ានប៉ារ៉ាហ្គេមលើកទី១១ មុននឹងចាប់ផ្តើមប្រកួតលើកទី១២នៅកម្ពុជា

មកដឹងលទ្ធផលខ្លះៗពីអាស៊ានប៉ារ៉ាហ្គេមលើកទី១១ មុននឹងចាប់ផ្តើមប្រកួតលើកទី១២នៅកម្ពុជា

121
0

អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games) គឺជាព្រឹត្តិការណ៍ពហុកីឡាដែលធ្វើឡើងបន្ទាប់ពីរាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលមានអត្តពលិកពិការ មកពីប្រទេសជាសមាជិកអាស៊ាន ។ អត្តពលិកដែលចូលរួមមានពិការភាពច្រើនប្រភេទ រាប់ចាប់ពីស្ពឹក ពិការខួរក្បាល ពិការភាពចល័ត ពិការភ្នែក រហូត ដល់ពិការបញ្ញា។

អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំឡើងនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍បានសម្រេចអនុម័តដាក់កីឡា១២ប្រភេទប្រកួត។ កីឡាទាំង១២ រួមមាន៖ កីឡាប៊ូស្យា បាល់ទាត់ម្ខាង៥នាក់ (ចលករខួរក្បាល) បាល់បោះពិការភ្នែក បាល់ទះអង្គុយ បាល់ទាត់ម្ខាង៧នាក់(ចលករខួរក្បាល) បាល់ទះលើរទេះ វាយសី វាយកូនឃ្លីលើតុ អុក អត្តពលកម្ម ហែលទឹក និងលើកទម្ងន់។Hun Many cheers on Cambodian Wheelchair Basketball Teams in Indonesia to  victory - Khmer Times

មុននឹងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ផ្តើមប្រកួតលើទឹកដីកម្ពុជា យើងមកដឹងលទ្ធផលការប្រកួតខ្លះៗពីអាស៊ានប៉ារ៉ាហ្គេមលើកទី១១ទាំងអស់គ្នា តើកម្ពុជាទទួលបានមេដាយប៉ុន្មាន និងប្រទេសណាដែលទទួលបានមេដាយច្រើនជាងគេ។Many proud of disabled athletes' success at ASEAN Para Games | Phnom Penh  Post

អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានធ្វើការប្រកួតនៅថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ ប្រទេសកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីជនពិការ ចំនួន ១១៥ នាក់លើ ១១ ប្រភេទកីឡាចូលរួម។ ជាលទ្ធផលលើសពីការរំពឹងទុក កម្ពុជាទទួលបានមេដាយសរុបចំនួន២៨គ្រឿង មាស៧គ្រឿង ក្នុងវិញ្ញាសារ បូស៊ីយ៉ា បាល់ទះអង្គុយបុរស បាល់បោះរទេះរុញនារី វាយកូនឃ្លីលើតុ អុក អត្តពលកម្ម និងហែលទឹក និងមានមេដាយប្រាក់១០គ្រឿង និងសំរឹទ្ធ១១គ្រឿង ខណៈតាមការគ្រោងទុកកម្ពុជាកំណត់យកមេដាយមាសចំនួន៣គ្រឿង និងមេដាយផ្សេងទៀតត្រូវរកឱ្យបានច្រើនគ្រឿងតែប៉ុណ្ណោះពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១។ លទ្ធផលនេះកម្ពុជាឈរនៅលេខរៀងទី៧ក្នុងចំណោម១១ប្រទេស។Cambodia registers best-ever finish in ASEAN Para Games - Cambodia Sports  Review

គួរបញ្ជាក់ថា ក្នុងការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី១១ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ទទួលបានមេដាយច្រើនជាងគេដែលមានមេដាយសរុបចំនួន៤២៦គ្រឿង មាន មាស ១៧៥គ្រឿង ប្រាក់១៤៤គ្រឿង និងសំរឹទ្ធ១០៧គ្រឿង។ ចំណាត់ថ្នាក់លេខ២បានទៅលើប្រទេសថៃ ដោយទទួលបានមេដាយសរុបចំនួន៣១៨គ្រឿង មានមាស១១៧គ្រឿង ប្រាក់ ១១៣គ្រឿង និងសំរឹទ្ធ៨៨គ្រឿង និងចំណាត់បន្ទាប់គឺប្រទេសវៀតណាម ទទួលបានមេដាយសរុបចំនួន១៨២គ្រឿង មានមាស៦៥គ្រឿង ប្រាក់៦២គ្រឿង និងសំរឹទ្ធ៥៥គ្រឿង៕