កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះសារនៅលើបណ្តាញសង្គមចូលរួមលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាបាល់ទះក្នុងសាល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខណៈរាត្រីនេះកម្ពុជា នឹងត្រូវប៉ះ វៀតណាម វេលាម៉ោង១៩:៣០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ពីរប្រកួតមកហើយសម្រាប់បាត់ទះក្នុងសាល វិញ្ញាសានារី របស់កម្ពុជាក្នុងវគ្គសន្សំពិន្ទុ ត្រូវចាញ់គូប្រកួត រួមមាន ហ្វីលីពីន និង សិង្ហបុរី ក្នុងលទ្ធផលដូចគ្នាគឺ៣សិតទល់០។ ទោះជាយ៉ាងនេះអ្នកគាំទ្របានបញ្ចេញមតិយោបល់ផ្សេងៗគ្នាដោយផ្តល់ទាំងកម្លាំងចិត្ត និងឱ្យកីឡាការិនីកម្ពុជាព្យាយាមហ្វឹកហាត់បន្ថែមទៀត។ មិនត្រឹមតែអ្នកគាំទ្រតេប៉ុណ្ណោះទេ គ្រាប់ពេជ្រប្រចាំផលិតកម្មហង្សមាសវិញក៏បានបង្ហោះសារផ្តល់កម្លាំងចិត្តដល់ក្រុមបាល់ទះនារីផងដែរ។
តារាចម្រៀងរូបនេះ បានសរសេរថា «កុំភ្លេចចូលរួមទស្សនានិងផ្តល់កម្លាំងចិត្ត ដល់ក្រុមកីឡាការនីកម្ពុជាយើង ក្នុងវិញ្ញាសាបាល់ទះ នៅយប់នេះ ម៉ោង ១៩:៣០នាទី តទៅ ពហុកីឡាដ្ឋានអូឡាំពិក»។
គួរបញ្ជាក់ផងដែរថា ក្នុងជំនួបរាត្រីនេះ បាល់ទះនារីកម្ពុជា នឹងត្រូវប៉ះជាមួយវៀតណាម ដូច្នេះបងប្អូនជនរួមជាតិកុំភ្លេចផ្តល់កម្លាំងចិត្តឱ្យកីឡាការិនីកម្ពុជាយើងទាំងអស់គ្នា៕











