Home ព័ត៌មានជាតិ ឱក សុគន្ធកញ្ញា បង្ហោះសារផ្តល់កម្លាំងចិត្តដល់ក្រុមបាល់ទះនារីកម្ពុជា ខណៈត្រូវប៉ះ វៀតណាម ក្នុងជំនួបយប់នេះ

ឱក សុគន្ធកញ្ញា បង្ហោះសារផ្តល់កម្លាំងចិត្តដល់ក្រុមបាល់ទះនារីកម្ពុជា ខណៈត្រូវប៉ះ វៀតណាម ក្នុងជំនួបយប់នេះ

193
0

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះសារនៅលើបណ្តាញសង្គមចូលរួមលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាបាល់ទះក្នុងសាល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខណៈរាត្រីនេះកម្ពុជា នឹងត្រូវប៉ះ វៀតណាម វេលាម៉ោង១៩:៣០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ស្រស់ស្អាតណាស់! ឱក សុគន្ធកញ្ញា ស្រស់ស្អាតខ្លាំង ជះរាងឡើងខ្ញង់ ក្នុងឈុតមួយនេះ - សង្គម សិល្បៈ កម្សាន្ដ - Khmer News

ពីរប្រកួតមកហើយសម្រាប់បាត់ទះក្នុងសាល វិញ្ញាសានារី របស់កម្ពុជាក្នុងវគ្គសន្សំពិន្ទុ ត្រូវចាញ់គូប្រកួត រួមមាន ហ្វីលីពីន និង សិង្ហបុរី ក្នុងលទ្ធផលដូចគ្នាគឺ៣សិតទល់០។ ទោះជាយ៉ាងនេះអ្នកគាំទ្របានបញ្ចេញមតិយោបល់ផ្សេងៗគ្នាដោយផ្តល់ទាំងកម្លាំងចិត្ត និងឱ្យកីឡាការិនីកម្ពុជាព្យាយាមហ្វឹកហាត់បន្ថែមទៀត។ មិនត្រឹមតែអ្នកគាំទ្រតេប៉ុណ្ណោះទេ គ្រាប់ពេជ្រប្រចាំផលិតកម្មហង្សមាសវិញក៏បានបង្ហោះសារផ្តល់កម្លាំងចិត្តដល់ក្រុមបាល់ទះនារីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi10ut7eftqfQIx9UoJdrV8R6_xDMVtPMajDnzjQcyxFq3LP2kmC8pk7vaQuDfZoGsi4uYvw2bzQaDuSiN6Dl6BhMSCgmYMwLB9HDaGJ_ImtQuyL8U4CvN79u2ZgtTb4XqM4sN-e8LbbvOJ3-Yr5bVhl7ttohhtElyZahM9IFNMUQcBn93onhcjZNEN/s1280/345936189_631388812230608_6634726564060971106_n.jpg

តារាចម្រៀងរូបនេះ បានសរសេរថា «កុំភ្លេចចូលរួមទស្សនានិងផ្តល់កម្លាំងចិត្ត ដល់ក្រុមកីឡាការនីកម្ពុជាយើង ក្នុងវិញ្ញាសាបាល់ទះ នៅយប់នេះ ម៉ោង ១៩:៣០នាទី តទៅ ពហុកីឡាដ្ឋានអូឡាំពិក»។

គួរបញ្ជាក់ផងដែរថា ក្នុងជំនួបរាត្រីនេះ បាល់ទះនារីកម្ពុជា នឹងត្រូវប៉ះជាមួយវៀតណាម ដូច្នេះបងប្អូនជនរួមជាតិកុំភ្លេចផ្តល់កម្លាំងចិត្តឱ្យកីឡាការិនីកម្ពុជាយើងទាំងអស់គ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5JFj3OZJ8LZPhdzFSBSvXc6fP26mlYIOIWsBX_eObSt6aamBs_bmSvWjuRw8SCDyT9ogUaKlYddOPoo7XB2GuGK-KDRBY60m34pAMaFLPyvH9ShrcA-67xz3hyMnJ15nmE82uv7KN4cU-C9hB9Flwas8aj8dfq_ygmwUlqAAwL24pLLhOmMgbWSj_/s1280/346459804_130530433353914_8323990517692883601_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcucbIwM9SarGg5ADKZDbNN1xAQjgiVc8M_4M5AAuisttGeUTxAcjzvx0k7kA2E0zjGLmEbeOmBpA0YKO-Ifc_Sz9jVWT4jFvxU7dQxu4OG_hn42NfEXRAIZnGbi9u3lDr5W1xR7emHpuRgTGiEaaetlVffA0ybdSeLTqjb9bU3Zs5wVHPfz65jOG/s1280/346090025_758796399119209_2857580607687678050_n.jpg