Home ព័ត៌មានជាតិ ផ្ទុះការវែកញែកពេញបណ្តាញសង្គមរឿងបាល់ទាត់១គ្រាប់បាន១ម៉ឺនដុល្លារ

ផ្ទុះការវែកញែកពេញបណ្តាញសង្គមរឿងបាល់ទាត់១គ្រាប់បាន១ម៉ឺនដុល្លារ

129
0

ដូចមហាជនមួយចំនួនជ្រាបមកហើយថា កីឡាករ ខ្សែបម្រើការពារ ស៊ិន សុវណ្ណមករា នៅនាទី៤៥+១ បានរកបាល់មួយគ្រាប់ក្នុងជំនួបជាមួយឥណ្ឌូនេស៊ី កាលពីយប់មិញនេះ ខណៈ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រកាសឧបត្ថម្ភថវិកាចំនួន ១ ម៉ឺនដុល្លារ ដល់កីឡាកររូបនេះផងដែរ។ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក វ៉ាង យី នឹងដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅ ...

ការផ្តល់ថវិកាចំនួន ១ម៉ឺនដុល្លារពីឧបនាយករដ្ឋមន្ត្រីខាងលើក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនសម្តែងក្តីត្រេកអរដល់កីឡាករពាក់អាវលេខ១៤ ស៊ិន សុវណ្ណមករា និងអ្នកលេងបណ្តាញសង្គមមួយចំនួនទៀតលើកឡើងថា បាត់ទាល់គឺលេងជាក្រុមដូច្នេះគួរតែផ្តល់រង្វាន់លើកទឹកចិត្តជាក្រុមវិញទើបជាការប្រសើរ។May be an image of 4 people, people playing soccer, people playing football and text that says 'f @CAMSPORTS Smart t Pay CAMSPORTS'

អ្នកលេងបណ្តាញសង្គមសរសេរថា « កត្តានេះហើយដែលធ្វើឱ្យក្រុមបាល់ទាត់កម្ពុជាមិនរីកចម្រើន ម្នាក់ៗធ្វើចរិតឡូយរៀងខ្លួន អ្នកខ្លះកំណាញ់បាល់ អ្នកខ្លះចាំតែស៊ុត អ្នកពូកែញាក់បាល់បង្អួតស្រី លេងគ្មានស្មារតីជាក្រុម ។កាលប្រកួតជាមួយមីយាន់ម៉ា អាណិតតែអ្នកចាំទីទេ, តែប៉ុណ្ណឹងលែងចែកបាល់គ្នាលេងហើយ ,បើធ្វើចឹងចប់ហើយ ព្រោះលេងក្រុមមួយគ្នាបានតែម្នាក់ ប្រកួតលើកក្រោយប្រហែលកីឡាករលេងលែងប៉ះទៀតហើយ ព្រោះចង់ស៊ុតខ្លួនឯងដើម្បីលុយ,ចូលរួមអបអរផង តែបើគំនិតខ្ញុំវិញគួរតែឱ្យទាំងអស់គ្នា ព្រោះបបើអញ្ចឹងទៅថ្ងៃមុខយើងលេងនៅតែមិនបានល្អទេ រួបរួមគ្នា សាមគ្គីភាពទើបចេញជាផ្លែផ្កា»។

អ្នកខ្លះទៀតបានលើកឡើងថា «កីឡាជាក្រុម គួរលើកទឹកចិត្តទាំងអស់គ្នា,ខ្ញុំអត់គាំទ្រទង្វើបែបហ្នឹងទេលើកទឹកចិត្ត ចែកទឹកប្រាក់ឱ្យជាក្រុមល្អជាង ធ្វើចឹងអាចធ្វើអោយកីឡាមួយចំនួនដណ្តើមគ្នាសុត ចែកបាល់គ្នាមិនកើត,ចុះ ១៩នាក់ទៀតគិតម៉េច អង្គុយលេងមែន, ធ្វើចឹងធ្វើឱ្យកីឡាករកំណាញ់បាល់លេងមិនបោះបាល់វិញទេ, អត់ស្មើភាព យល់ស្របក្នុងការអោយ តែធ្វើចឹងបានចេះតែមានតួឯក»។

គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ បានហាលអាវក្នុងវគ្គសន្សំពិន្ទុកាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ ក្រោយចាញ់ថ្វីជើងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-១ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-j5KCbrJvHoTBrHvtUsp2bh63YEhpzLAK-RPK2OsBIGO8Ahf3bupqKHSgg4kc7TpAyHcz46FeG47NeWG7LQ_Iblw8tXek5J5HpDHGknMwXTB5oTdsnyVUn4Qt7GtPYhKKuVNZjLSgRhEgIBYj6NUZMLlt_M-AO3lCUsGoqvjK6B3WXDMGl4CRjTmQ/s1280/photo_2023-05-11_13-47-19.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr-wOpJEAb5TlRjzQCUDn9Yoob4uriH2I3yifcJr3mDlCEpy2SczLBw8EPKSzBg8AyaE_9dFmo4NxDHQF4YjyzibwooLFCGV0tAc7ka3vT1S_tFnuYCwi2qzwosvLc8opooH8obbt1z8X80bY07IcrEWybBsIwd1C88uat46nniBnGOCJsFYp90jhn/s1280/photo_2023-05-11_13-47-19%20(5).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMnKRq2H8wLdS_v9sFxg6hW1fDnvDmU2SIVWVBfrb4jLL-8-cOT8OYjxs95CUymdmREIdZPwOHpdhoEbg9PDy4nR24F5u59w75lCNNcNidfkuWCVcT996dmFteJXAdglrj8-LDeaEefHqQthVdt_NOGjKo2DxXgQFB1f8lYMuNoie9k7WprMNxlk8b/s1280/photo_2023-05-11_13-47-19%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkJpJA2QBfU4-jHpLiucTWpGi-jMlxhy-CPbbLG18VAoqdW9dZrHNbQS0VPTC6SMEJoaYU6nFSlicwwCwuKm8d97UUXVInVmEOCgnSq5DJ0N48Si3kyAuibZfnph92UcbRrlmo5QWFNtoGaP_wtRPLgMXvsttyb0vpx4F_Jqz5rQM1Pii4xwq9j9mS/s1280/photo_2023-05-11_13-47-19%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpBcUFmjy5NiFTvBXqCX12Gi5ZQpJvoj_hEe-D7hmVcN88n3KPro8DlFgzYSWG3gw_koguiu7-dJnf0VnNmT-jbr2wluP2ZFXdWWh8anVgatgXROKBsZh76jvvbZyhCL08Bj3CeK7b_Wfn-FnAmH2f1ewYXncxMfIuhl7UBv1wOtV7zhKOckmPxghr/s1280/photo_2023-05-11_13-47-19%20(2).png