មន្រ្តីជំនាញ ក.ប.ប.សាខាខេត្តតាកែវ សហការជាមួយមន្រ្តីជំនាញគយនិងរដ្ឋាករច្រកទ្វារភ្នំដិនដកហូតសាច់មាន់បង្កកខូចគុណភាពប្រមាណ ៥០កេស ដោយក្នុង១កេសមានទម្ងន់ ៥០គីឡូក្រាម យកកម្ទេចចោលព្រោះខ្លាចខូចសុខភាពដល់អ្នកប្រើប្រាស់។ ការចុះដកហូតនេះធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។
ក្នុងគោលដៅត្រួតពិនិត្យរបស់មន្រ្តីជំនាញ គឺដើម្បីស្វែងរកសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដែលអាចមាននៅក្នុងផលិតផលសាច់មាន់បង្កក និងការវេចខ្ចប់ពុំសមស្រមតាមលក្ខណៈបច្ចេកទេសក៏ជាហេតុនាំឱ្យខូចគុណភាពផងដែរ។
តាមលទ្ធផលនៃការត្រួតពិនិត្យ គឺបានរកឃើញថាពុំមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែសាច់មានបង្កកទាំងអស់ ៥០កេសនោះដែលក្នុង ១កេសមានទម្ងន់ ៥០គីឡូក្រាម។ ពុំបានវេចខ្ចប់ត្រឹមត្រូវតាមលក្ខណៈស្ដង់ដារបច្ចេកទេសនោះទេ ដូច្នេះមន្រ្តីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលជៀសវាងមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕











