Home ព័ត៌មានអន្តរជាតិ រកឃើញម្ចាស់មេដាយមាសដំបូងគេនៅក្នុងព្រឹត្តិការណ៍សុីហ្គេម២០២៣

រកឃើញម្ចាស់មេដាយមាសដំបូងគេនៅក្នុងព្រឹត្តិការណ៍សុីហ្គេម២០២៣

260
0

ថ្វីបើការបើកព្រឹត្តិការណ៍សុីហ្គេមនឹងសល់២ថ្ងៃទៀតក្តី តែចាប់ពីថ្ងៃទី២៩មេសា មក មានកីឡាមួយចំនួនបានចាប់ផ្តើមយុទ្ធនាការដណ្តើមមេដាយ ជាបណ្តើរៗហើយ ដោយម្សិលមិញនេះ ម្ចាស់មេដាយមាសដំបូងគេនៅក្នុងព្រឹត្តិការណ៍សុីហ្គេម២០២៣ក៏បានរកឃើញហើយផងដែរ។

​កីឡា​ការិនី​របស់​វៀតណាម Pham Thanh Phuong Thao និង Ton Nu Hong An បាន​ក្លាយ​ជា​អត្តពលិក​ឈ្នះ​មេដាយ​មាស​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា។ ពួក​គេ​ទទួល​បាន​ជ័យជម្នះ​លើ​ប្រភេទ​កីឡា​​អុកចត្រង្គ​វិញ្ញាសា​ Women’s Double រយៈពេល​៦០​នាទី​កាល​ពី​ម្សិលមិញ។

ចំពោះវិញ្ញាសារ​អុកចត្រង្គ​នេះបែកចែកជា៧ប្រភេទ៖

  • Men’s Singles រយៈពេល​៥​នាទី
  • Men’s Singles រយៈពេល​៦០​នាទី
  • Men’s Doubles រយៈពេល​៦០​នាទី
  • Men’s Triples រយៈពេល​៦០​នាទី
  • Men’s Quadruples រយៈពេល​៦០​នាទី
  • Women’s Singles រយៈពេល​៦០​នាទី
  • Women’s Double រយៈពេល​៦០​នាទី

សូមរំលឹកផងដែរថា ព្រឹត្តិការណ៍ផ្លូវការរបស់សុីហ្គេមនឹងចាប់ផ្តើមពិធីបើករបស់ខ្លួនចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕