ថ្វីបើពិធីបើកនៃព្រឹត្តិការណ៍សុីហ្គេម ត្រូវធ្វើនៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះក៏ដោយ ក៏ប៉ុន្តែនាថ្ងៃទី២៩ ខែមេសា ខាងមុខនេះ មាន១០វិញ្ញាសា នឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនជាបណ្តើរៗ។
ទន្ទឹមនឹងការរៀបចំយ៉ាងយកចិត្តទុកដាក់នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧតម្ត ខៀវ កាញារីទ្ធ បានព្រមានទៅដល់អ្នកកាសែតខ្មែរទាំងអស់ ធ្វើការឱ្យមានរបៀប ដោយឯកឧតម្ត បានលើកឡើងថា៖” អ្នកកាសែតខ្មែរយើងត្រូវដឹងរឿងមួយ ! នៅពេលប្រកួតកីឡា សុីហ្កេម អ្នកណានៅកន្លែងណាត្រូវនៅតែកន្លែងនោះ អត់មានចល័តចុះឡើងទេ ។ នេះជាវិន័យដាច់ណាត់ ។ ការបំពានធ្ងន់ធ្ងរលើវិន័យនេះ អាចរហូតគេដាក់ពិន័យប្រទេសកម្ពុជាយើងមិនអោយចូលប្រកួតនាពេលខាងមុខទៀតបាន”។
សូមជម្រាបផងដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងដំណើរការជាផ្លូវការ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕










