អតីតបេក្ខជន Top 4 នាង ដាវីន បានបង្ហោះវីដេអូមួយ កោតសរសើរពីសន្តោនចិត្តល្អរបស់ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ហៅលោកគ្រូពេទ្យសង្ហា ជួយខ្លួនយ៉ាងស្វិតស្វាញក្រោយពីកាលវិភាគច្រៀងរបស់លោកជាន់ម៉ោងគ្នា។

នាង ដាវីន បានរៀបរាប់ថា លោក ស៊ឹម ច័ន្ទពន្លឺ មានការងារពីរកន្លែងគឺនៅខេត្តស្វាយរៀងមួយ នៅកំបូលមួយហើយទីតាំងកំបូលអ្នកទាំងពីរមានការងារជាមួយខណៈលោកជាន់ម៉ោងគ្នាបានពឹងឱ្យ ស៊ឹម ច័ន្ទពន្លឺ ជួយ។ នាង ដាវីន ប្រាប់ថា លោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ បានសុំម៉ោងគេច្រៀងពេលថ្ងៃវិញនៅខេត្តស្វាយរៀង ហើយមកចាំជំនួសវគ្គរបស់លោក នៅកំបូលវិញតាំងពីម៉ោង៧ យប់ ខណៈម៉ោង១១យប់ទើបជាវគ្គ ពន្លឺ ច្រៀង។ ក្នុងន័យនេះចង់ នាង ដាវីន ចង់សំដៅថា បើខ្លួនមកច្រៀងមិនទាន់កម្មវិធី តារាចម្រៀង ពន្លឺ នឹងច្រៀងជំនួសវគ្គលោក ដោយប្តូរវគ្គគ្នាច្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQLZTS-1_822AFYaQA_OQeF9gBdrdZozPBvvmFPF3Dbl7c2mdNI1pgU6PIBLS_YvrfAsRGsd2i7cS3pg7Bl6x4sJ98Y1iBygMPOXAlF8-o2B8Zt31LFXnOyHhdA78ly0QwvKpuQZ-aby7gTxMAr0VWD0vXEANnKNnIHblEOWsrBiSneWmaW_Fxxf0X/s2000/331300528_839155054409520_3814443532257506029_n.jpg

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានលើកឡើងទៀតថា តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ពិតជាមានទឹកចិត្តគួរឱ្យគោរពណាស់ មិនត្រឹមតែថ្មីៗនេះទេ កន្លងមកក្នុងថ្ងៃចូលឆ្នាំ គ្រូពេទ្យរូបនេះក៏បានឡើងឆាកមកជួយច្រៀងលោកផងដែរ ក្រោយពីលោករត់ពីរកម្មវិធី ហើយហត់អស់កម្លាំងស្ទើរតែសន្លប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyap2rq93AnW97cavruV11BIMELsWj_Xqm1mmGy6TFQKjF1bpXJFWV6hL0kcKGVcApDoM9JhDIJAZAWWTHrXWdlQ88tnL2uCiWqUaRPEca1AbBp7lvqUZEJ-L3sKFGuLDYM60Ju3Hw48LHd37dGs-tG1OgieIzPPzbLgrYobm76EBu-c4nZJ0vymun/s1080/327915839_483094850690949_5690813093259252557_n.jpg

ក្នុងនោះដែរ ដាវីន បានបញ្ជាក់ថា មិនត្រឹមតែលោកទេ ដែល ស៊ឹម ច័ន្ទពន្លឺ ជួយខ្លួន តារាចម្រៀង លីម តិចម៉េង តារាចម្រៀង ថុល សុភិទិ ក៏ ពន្លឺ ជួយដែរបើសិនជាគ្រូពេទ្យរូបនេះអាចជួយបាន។

គួរបញ្ជាក់ផងដែរថា នាង ដាវីន ស៊ឹម ច័ន្ទពន្លឺ ថុល សុភិទិ និង លីម តិចម៉េង គឺជាបេក្ខជន Top 4 ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងក្នុងអំឡុងពេលប្រកួត Cambodian Idol រដូវកាលទី៤ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh54Y9YQKXr8LIvt8xI2j9XFysaoyIQUwkcl2-opx-jQGhzUYSMR_wXXf-f828jIuw6UsRhIw0AhmbWAv9ROi8yMrzdqKZGMOBSX0CWE0Ncq67Ouqnjc43eQI375nJ3iKvTJrE21OXOhRXL3EZWjgiGGvSymVaRzSwJZfMZCE7FTt0NPQ-gYXxqcVSr/s2048/318320135_472297378381737_7296505409565354815_n.jpg