Home ព័ត៌មានអន្តរជាតិ កម្រិតទឹកសមុទ្រលើពិភពលោកកើនឡើងលឿនទ្វេដង

កម្រិតទឹកសមុទ្រលើពិភពលោកកើនឡើងលឿនទ្វេដង

371
0

ភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិបានផ្សព្វផ្សាយរបាយការណ៍ថា កម្រិតទឹកសមុទ្រលើពិភពលោកបានកើនឡើងទ្វេដង បើធៀបនឹងទសវត្សរ៍មុន ហើយវានឹងកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលរាប់ពាន់ឆ្នាំទៅមុខទៀត ។

កាលពីថ្ងៃទី២១ ខែមេសា អង្គការឧតុនិយមពិភពលោកនៃអង្គការសហប្រជាជាតិបានបង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ការកើនឡើងនៃកម្រិតទឹកសមុទ្រលើពិភពលោកក្នុងរយៈពេលកន្លងមក គឺវាបានកើនឡើងទ្វេដង បើធៀបនឹងចន្លោះពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០២ ។ អង្គការនេះដាស់តឿនថា កម្រិតទឹកសមុទ្រនឹងកើនឡើងបែបនេះក្នុងរយៈពេលរាប់ពាន់ឆ្នាំទៀត ។Sea level is rising twice as fast as in the previous ten years

របាយការណ៍បញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣-២០២២ កម្រិតទឹកសមុទ្រលើពិភពលោកបានកើនឡើងជាមធ្យម៤,៦២មីល្លីម៉ែត្រក្នុង១ឆ្នាំ ដោយសារផ្ទាំងទឹកកកបានរលាយយ៉ាងឆាប់រហ័ស និងសីតុណ្ហភាពនៅមហាសមុទ្រកើនឡើងខ្លាំង មានន័យថា កម្រិតទឹកសមុទ្រពិភពលោកបានកើនឡើងរួចហើយ តាំងពីឆ្នាំ១៩៩០ មកម៉្លេះ ។

លោក Petteri Thalas អគ្គលេខាធិការនៃអង្គការឧតុនិយមពិភពលោកបានថ្លែងថា ៖ «យើងចុះចាញ់ហើយចំពោះការរលាយរបស់ផ្ទាំងទឹកកក ហើយកម្រិតទឹកសមុទ្រកើនឡើងជាបន្តបន្ទាប់ ដូច្នេះ វាជាព័ត៌មានអាក្រក់មួយ ។ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតខ្ពស់នឹងធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើងរាប់ពាន់ឆ្នាំទៅមុខទៀត» ។The Ocean is Rising Twice as Fast in the Southeast Than in the Rest of the  World - Outdoors.com

លោក Petteri Thalas បន្តថា អាកាសធាតុនឹងក្តៅខ្លាំងរហូតដល់ឆ្នាំ២០៦០ ហើយមិនថាមនុស្សនឹងប្រើវិធានការផ្សេងៗដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្តី ប៉ុន្តែលោកជឿថា យើងនៅតែមានឱកាសគេចចេញពីស្ថានការណ៍អាក្រក់នេះ និងអាចសម្រេចបានគោលដៅមិនឱ្យសីតុណ្ហភាពពិភពលោកកើនលើសពី១,៥អង្សារសេ ។ ដូច្នេះ ក្រុមប្រទេស G7 ត្រូវមានផែនការការពារពិភពលោកក្តៅ ។ កម្រិតទឹកសមុទ្រកើនឡើងបានធ្វើឱ្យប៉ះពាល់ដល់ទីក្រុងជាច្រើននៅជាប់ឆ្នេរសមុទ្រទូទាំងពិភពលោក រួមទាំងគំរាមកំហែងប្រទេសកោះទូវ៉ាលូផងដែរ ។

របាយការណ៍របស់អង្គការឧតុនិយមពិភពលោកបានផ្សព្វផ្សាយនៅមុនថ្ងៃ Earth Day តែ១ថ្ងៃប៉ុណ្ណោះ និងបង្ហាញថា ផ្ទាំងទឹកកកនៅសមុទ្រអង់តាក់ទិកបានរលាយនៅសល់តិចបំផុតកាលពីខែមិថុនា-ខែកក្កដា ឆ្នាំ២០២២ ខណៈផ្ទៃទឹកសមុទ្រប្រមាណ៥៨% នៅទូទាំងពិភពលោកកំពុងប្រឈមនឹងអាកាសធាតុក្តៅ ។ អង្គការឧតុនិយមពិភពលោកបញ្ជាក់ថា នៅឆ្នាំ២០២២ ជាឆ្នាំក្តៅខ្លាំងបំផុតក្នុងលំដាប់ទី៥ ឬទី៦ គិតចាប់ពីអង្គការនេះបានកត់ត្រាទិន្នន័យមក ៕Sea Level Rise Will Flood Hundreds of Cities in the Near Future ប្រភព ៖ Thairath