ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នឹងបន្តដឹកនាំខេត្តព្រះសីហនុ មួយអាណត្តិទៀតក្នុងដែនសមត្ថកិច្ចដដែល។ នេះយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ក្នុងព្រះរាជក្រឹត្យ តែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ឯកឧត្តម គួច ចំរើន មានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ អភិបាលនៃគណៈអភិបាល ដោយអាណត្តិទី២គឺចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។

សូមរម្លឹកថា ឯកឧត្តម គួច ចំរើន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសឯកឧត្តម យន្ដ មីន កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ ។ ឯកឧត្តម គួច ចំរើន បានចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ដែលត្រូវផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មកជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន មួយអាណត្តិនៅខេត្តព្រះសីហនុ លោកទទួលបានការសរសើរពីប្រជាពលរដ្ឋយ៉ាងខ្លាំងថាជាអភិបាលគំរូមួយរូប កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យកាន់តែស្រស់ស្អាតនិងមានភាពទាក់ទាញ។

គូសបញ្ជាក់ថា មិនត្រឹមតែ ឯកឧត្តម គួច ចំរើន មានមុខតំណែងអភិបាលនៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ប៉ុណ្ណោះទេ ក្នុងនោះក៏មាន ឯកឧត្តម អ៊ុ រាត្រី នឹងបន្តជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ។ ឯកឧត្តម អ៊ុន ចាន់ដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvdiZqkZsR5HUDMdF1z3xstpsBEW80PEOkkppE5IRawbsiL8IJl5I1G7biyt--hCC8SHDwnfl_4A2yZJOIsPPcfb50WKh_YuLtG1M6q31fBoNHGKT-9Wob0r6u6eHjzWVcxrUi4qX4TOK2cua5oOjiCQYxXuKqCse20AJEx_BE8HbKMZp5Fr3oP4hU/s2048/340392980_730179138891339_2574678715908566755_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSiMdf3-6Qz53bksTWiwOze2Bh6tlCY4DPzLgxpPH7GsWrqPkz-FAVOHq0d4ESaLYA324I99s46JsLyboS44ETZtVJiByC8nQRz0Vv5bEDuamLil2D_h7k8SoO2LjR0TmAVTYiC6jnnJ_cMf97wkWMtqL5_lmkm9QONc1RIl0D5WUprHUU8TitGzDR/s1280/photo_2023-04-11_21-53-31.jpg