Home ព័ត៌មានអន្តរជាតិ ពលរដ្ឋខេត្តឈៀងរ៉ៃស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាធូលីកខ្វក់

ពលរដ្ឋខេត្តឈៀងរ៉ៃស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាធូលីកខ្វក់

85
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ កន្លងមក ពលរដ្ឋរស់នៅខេត្តឈៀងរ៉ៃបានចេញមកតវ៉ាប្រឆាំងនឹងបញ្ហាធូលីកខ្វក់ក្នុងបរិយាកាស ។ ពួកគេលើកឡើងថា ពួកគេទ្រាំលែងបានទៀតហើយ វាគ្រប់គ្រាន់ហើយសម្រាប់ការរស់នៅជាមួយធូលីពុលក្នុងបរិយាកាស ។ ពួកគេបានសំណូមពរទៅកាន់មន្ត្រីថ្នាក់ខេត្ត ក៏ដូចជារដ្ឋាភិបាលថៃជួយគ្នារកដំណោះស្រាយ ដើម្បីឱ្យពលរដ្ឋបានរស់នៅក្រោមបរិយាកាសស្អាត និងចង់ឱ្យកូនចៅរស់នៅក្នុងជីវិតស្រស់ថ្លា ។Locals Protest in Chiang Rai, Calling on the Govt To Solve PM2.5

គេសង្កេតឃើញថា មានពលរដ្ឋចំនួន៤០០នាក់បានមកធ្វើការតវ៉ា និងសរសេរនៅលើស្លាកថា ពលរដ្ឋខេត្តឈៀងរ៉ៃមិនព្រមស្លាប់ដោយសារធូលីកខ្វក់ទេ ហើយក៏មិនស៊ូទ្រាំនឹងបរិយាកាសអាប់អួរដែរ ។ ពួកគេលើកស្លាកបែបនេះដើម្បីប្រឆាំងនឹងបរិយាកាសកខ្វក់បង្កឡើងដោយធូលីពុល ដែលកំពុងគ្របដណ្តប់លើខេត្តឈៀងរ៉ៃទាំងមូល ។ អ្នកប្រឆាំងតវ៉ាម្នាក់និយាយថា ធូលីពុលនេះបានធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយរយៈពេលខ្លី និងរយៈពេលវែង ។

លោក Waradisorn Onnut អភិបាលរងខេត្តឈៀងរ៉ៃ និងស្ថាប័នពាក់ព័ន្ធបានទទួលសំណើការទាមទាររបស់ពលរដ្ឋ និងបានស្នើទៅកាន់មន្ត្រីថ្នាក់ខេត្តទាំងអស់ ធ្វើយ៉ាងណា ទប់ស្កាត់កុំឱ្យមានភ្លើងឆេះព្រៃក្នុងខេត្តនេះ ។Keep an eye on (solve) the 'Chiang Rai' dust crisis that is 32 times more  brutal

គួរបញ្ជាក់ថា មិនមែនមានតែខេត្តឈៀងរ៉ៃមួយទេ ដែលទទួលរងផលប៉ះពាល់ដោយសារបរិយាកាសកខ្វក់ ប៉ុន្តែខេត្តជាច្រើនទៀតនៅភាគខាងជើងប្រទេសថៃ ក៏បានរងផលប៉ះពាល់ដោយសារបរិយាកាសកខ្វក់ដូចគ្នាដែរ ។ ជាក់ស្តែង នៅខេត្តឈៀងម៉ៃបានជាប់ចំណាត់ថ្នាក់លេខ១ បន្តបន្ទាប់គ្នាជាខេត្តមានបរិយាកាសកខ្វក់បំផុតនៅលើពិភពលោក ខណៈពលរដ្ឋរស់នៅក្នុងខេត្តនេះរងផលប៉ះពាល់ខ្លាំងដល់សុខភាព រហូតដល់អភិបាលខេត្តឈៀងម៉ៃសំណូមពរឱ្យពលរដ្ឋធ្វើការពីផ្ទះទៀតផង ។ កន្លងមក រដ្ឋាភិបាលថៃបានស្នើសុំការសហការពីប្រទេសក្នុងតំបន់អាស៊ានផងដែរ ឱ្យជួយដោះស្រាយបញ្ហាបរិយាកាសកខ្វក់ក្នុងប្រទេសរបស់ខ្លួន ៕Locals Protest in Chiang Rai, Calling on the Govt To Solve PM2.5 ប្រភព ៖ 3PlusNews