Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន Open AI គ្រោងបើកការិយាល័យនៅប្រទេសជប៉ុន

ក្រុមហ៊ុន Open AI គ្រោងបើកការិយាល័យនៅប្រទេសជប៉ុន

106
0

វាជាជំហានសំខាន់មួយទៀតរបស់ Open AI ជាក្រុមហ៊ុនបង្កើតកម្មវិធី ChatGPT ដែលបានអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាតាំងពីឆ្នាំ២០២២ កន្លងមក ។ លោក Sam Altman ស្ថាបនិក និងជា CEO របស់ Open AI និយាយថា លោកកំពុងដាក់ផែនការពង្រីកសាខាទៅកាន់ប្រទេសជប៉ុន ។ លោកនឹងយកបច្ចេកវិទ្យា AI ចូលមកកាន់ទីផ្សារ និងរៀនសូត្រពីទិន្នន័យរបស់សភាជប៉ុនផងដែរ ។ វាជាការសម្រេចចិត្តមួយក្រោយពីលោកបានធ្វើដំណើរទៅជប៉ុន និងជជែកគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ។

លោក Sam Altman និយាយថា ៖ «យើងសង្ឃឹមថា នឹងមានចំណែករួមផ្នែកបច្ចេកវិទ្យានៅប្រទេសជប៉ុន ដោយយើងនឹងបង្កើតអ្វីពិសេសៗនៅទីនោះ ។ វាពិតជាអស្ចារ្យណាស់ ដែលគេបានយកបច្ចេកវិទ្យានេះទៅប្រើប្រាស់នៅជប៉ុន» ។Sam Altman: This is what I learned from DALL-E 2 | MIT Technology Review

ចំណែកនាយកខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno បាននិយាយដែរថា ៖ «ប្រទេសជប៉ុននឹងពិចារណាយល់ព្រមជាមួយកម្មវិធី ChatGPT របស់ក្រុមហ៊ុន Open AI ប្រសិនជាការបារម្ភពីរឿងផ្ទាល់ខ្លួន និងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើរណេតត្រូវបានគេដោះស្រាយ» ។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G7 ដែលនឹងរៀបចំឡើងនៅចុងខែមេសា រហូតដល់ដើមខែឧសភា ឆ្នាំ២០២៣នេះ ប្រទេសជប៉ុនបានតាំងចិត្តធ្វើជាប្រធានដឹកនាំការពិភាក្សាគ្នាអំពីហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតនេះ ខណៈមានការបារម្ភជាច្រើនអំពីហានិភ័យពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធី ChatGPT ជាពិសេស ការប្រមូលទិន្នន័យផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ ។ChatGPT start-up OpenAI to release GPT-4, a powerful 'multimodal' chatbot -  ABC News

អ្វីគួរឱ្យចាប់អារម្មណ៍ បើទោះជាប្រទេសជប៉ុនបារម្ភពីរឿងហានិភ័យការប្រើប្រាស់បច្ចេកវិទ្យា AI ក្តី ប៉ុន្តែជប៉ុនមិនបានប្រឆាំងនឹងការប្រើប្រាស់បច្ចេកវិទ្យានេះទេ ហើយថែមទាំងបានជជែកជាមួយក្រុមហ៊ុន Open AI ទៀតផង ។ ចំណែកប្រទេសអ៊ីតាលីវិញបានហាមឃាត់ការប្រើកម្មវិធី ChatGPT សិន ហើយនឹងអនុញ្ញាតឱ្យប្រើប្រាស់កម្មវិធីនេះ ក្នុងករណីក្រុមហ៊ុនអាចពិសោធន៍ថា ខ្លួនមិនពាក់ព័ន្ធនឹងការលួចទិន្នន័យអ្នកប្រើប្រាស់ ៕ ប្រភព ៖ Today bizview