Home ព័ត៌មានអន្តរជាតិ ប្រទេសចិនបង្ហាញពីចំនួនមហាសេដ្ឋីវ័យក្មេងរបស់ខ្លួន

ប្រទេសចិនបង្ហាញពីចំនួនមហាសេដ្ឋីវ័យក្មេងរបស់ខ្លួន

111
0

ប្រទេសចិន ៖ យោងតាមសារព័ត៌មានស៊ីនហួររបស់រដ្ឋាភិបាលចិនបានបង្ហាញនូវរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ Hurun ដែលបានប្រមូលផ្តុំចំនួនមហាសេដ្ឋីនៅប្រទេសនានាទូទាំងពិភពលោក ដែលមានអាយុមិនលើសពី៤០ឆ្នាំ និងបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង ។

របាយការណ៍នេះបញ្ជាក់ថា តាមការប្រមូលផ្តុំទិន្នន័យរហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រកឃើញថា ប្រទេសនៅទូទាំងពិភពលោកមានមហាសេដ្ឋីអាយុមិនលើសពី៤០ឆ្នាំ ចំនួន៥៩នាក់ ហើយក្នុងចំណោមនេះ មានមហាសេដ្ឋីជនជាតិចិនចំនួន១៨នាក់ ។ ដូច្នេះ ប្រទេសចិនមានមហាសេដ្ឋីអាយុតិចក្នុងប្រទេសស្ថិតនៅលំដាប់ទី២ បន្ទាប់ពីអាមេរិក ដែលមានមហាសេដ្ឋីអាយុតិចចំនួន២៣នាក់ ។

ក្នុងចំណោមមហាសេដ្ឋីជនជាតិចិនមានអាយុតិច រួមមាន លោក Zhang Yiming អ្នកបង្កើតក្រុមហ៊ុន ByteDance ជាក្រុមហ៊ុនមេរបស់ TikTok ស្ថិតក្នុងលំដាប់ទី២ ដែលមានទឹកប្រាក់ចំនួន២,៥សែនលានយន់ បន្ទាប់ពីលោក Mark Zuckerberg ជា CEO របស់ក្រុមហ៊ុន Meta ។Zhang Yiming, The Founder Of Tiktok, Started His Company In 4 Bedroom  Apartment. Now It Is Worth More Than $300 Billion - Sybershel

ជាមួយគ្នានេះ ក៏មានក្រុមអ្នកបង្កើត miHoYo ជាកម្មវិធីហ្គេម Genshin Impact ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានទីតាំងនៅក្រុងសៀងហៃភាគខាងកើតប្រទេសចិន ចំនួន៣នាក់ ដែលបានជាប់ឈ្មោះជាមហាសេដ្ឋីថ្មីក្នុងឆ្នាំ២០២៣ ផងដែរ ។

ក្រៅពីនេះ វិទ្យាស្ថានស្រាវជ្រាវ Hurun ក៏បានបញ្ជាក់ក្នុងរបាយការណ៍ដែរថា ការប្រមូលផ្តុំនូវទិន្នន័យមហាសេដ្ឋីមានអាយុតិចនៅទូទាំងពិភពលោកលើកនេះ ចង្អុលបង្ហាញថា មហាសេដ្ឋីទាំងនេះមានអាយុតិចជាង៤០ឆ្នាំ ដោយពួកគេទទួលបានជោគជ័យច្រើនបំផុត និងអាចបង្កើតទ្រព្យសម្បត្តិរាប់លានដុល្លារអាមេរិកជាលើកដំបូង ដោយប្រើរយៈពេលត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ ៕One Year Of Genshin Impact - A Look At Studio miHoYo — HPCritical ប្រភព ៖ TODAY