មានសត្វជាច្រើនដែលធម្មជាតិផ្ដល់ឱ្យពួកវានូវការធ្វើចលនាបានយ៉ាងលឿនមហិមា ពោលគឺរហូតដល់រាប់រយគីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងចំណោមសត្វទាំងនោះ មានសត្វខ្លះហោះហើរលើអាកាស សត្វខ្លះហិចហែលក្នុងទឹក និងសត្វខ្លះទៀតបោលរត់នៅលើដីជាដើម។ ដូច្នេះហើយថ្ងៃនឹងយើងខ្ញុំសូមលើកយកកំពូលសត្វទាំង១០ ដែលមានល្បឿនលឿនបំផុតលើលោក ដើម្បីឱ្យប្រិយមិត្តបានយល់ដឹងខ្លះៗ ដែលសត្វទាំងនោះរួមមាន៖

១.សត្វស្ទាំង(Peregrine Falcon)៖ គឺជាបក្សីដែលហោះហើរលឿនបំផុត ដែលមានល្បឿនដល់ទៅ ៣៣២ គីឡូម៉ែត្រក្នុង ១ ម៉ោង ។
២. សត្វឥន្រ្ទីមាស(Golden Eagle) ៖ សត្វនេះមានល្បឿនរហូតទៅដល់ ១៩៩ គីឡូម៉ែត្រក្នុង ១ ម៉ោង ។

៣.បក្សីចម្បាំង (Frigate Bird)៖ រីឯបក្សីប្រភេទនេះវិញ មានល្បឿន ១៥៣ គីឡូម៉ែត្រក្នុង ១ ម៉ោង ។
៤.បក្សី (Spur-Winged Goose)៖ ជាសត្វស្លាបដែលហើរបានលឿនបំផុតលំដាប់ពិភពលោក ក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុង ១ ម៉ោង។
៥.ខ្លាជីតា (Cheetah)៖ ខ្លាជីតា ជាសត្វប្រមាញ់ជំនាញខាងរត់ ដែលត្រូវបានគេកំណត់ល្បឿនខ្ពស់បំផុត ១១៣ គីឡូម៉ែត្រក្នុង ១ ម៉ោង ហើយគ្មានអម្បូរខ្លាណារត់បានលឿនជាងវានោះទេ។
៦.ត្រីក្តោង (Sailfish) ៖ ត្រីក្តោងនេះ ជាប់ឈ្មោះជាត្រីដែលមានល្បឿនលឿនបំផុត នៅពេលហែលនៅក្នុងទឹក គឺដល់ទៅ ១១០ គីឡូម៉ែត្រក្នុង ១ ម៉ោង។
៧.ពពែព្រងហ៊ន (Pronghorn Antelope)៖ ពពែព្រងហ៊ន ជាថនិកសត្វម្យ៉ាងដែលមានល្បឿនលឿនលំដាប់ទី២ បើនិយាយពីសត្វរស់នៅលើដី គឺមានល្បឿនប្រមាណ ៩៨ គីឡូម៉ែត្រក្នុង ១ ម៉ោង។
៨.ត្រីម៉ារលីន (Marlin)៖ ត្រីម៉ារលីន អាចហែលបានប្រហែល ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង។
៩.គោព្រៃពណ៌ខៀវនៅអាហ្វ្រិក (Blue Wildebeest)៖ គោព្រៃពណ៌ខៀវនៅអាហ្វ្រិកនេះ អាចរត់ក្នុងល្បឿនប្រហែល ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង ។ ប្រភេទសត្វ Springbok និងសត្វ Thompson’s gazelle ក៏មានល្បឿនប្រហែលនឹងគោព្រៃ Blue Wildebeest នេះដែរ។
១០.ទន្សាយព្រៃពណ៌ត្នោត (Brown Hare)៖ ជើងក្រោយវែងៗរបស់ទន្សាយព្រៃពណ៌ត្នោត ជួយឱ្យសត្វប្រភេទនេះអាចរត់បានលឿនរហូតដល់ ៧៧ គីឡូម៉ែត្រក្នុង ១ ម៉ោង។










